អាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ចំនួន ១០ កន្លែង សិក្សា​នៅសាកលវិទ្យាល័យជាតិគ្រប់គ្រង | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ចំនួន ១០ កន្លែង សិក្សា​នៅសាកលវិទ្យាល័យជាតិគ្រប់គ្រង

អាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ចំនួន ១០ កន្លែង សិក្សា​នៅសាកលវិទ្យាល័យជាតិគ្រប់គ្រង

សម្រាប់សិស្សានុសិស្ស​ដែលទើបប្រឡង​ជាប់សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ និងមានបំណងចង់បន្តការសិក្សា​ថ្នាក់ឧត្តមសិក្សា​នៅ​សាកលវិទ្យាល័យជាតិគ្រប់គ្រង ពេលនេះ ឱកាសមកដល់ហើយ ក្រុមការងារអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា បានប្រកាសផ្ដល់អាហារូបករណ៍កម្រិតថ្នាក់បរិញ្ញាបត្រចំនួន ១០ កន្លែង សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧។

លក្ខខណ្ឌនៃការជ្រើសរើស និងការដាក់ពាក្យ

-អាហារូបករណ៍នេះបើកទូលាយសម្រាប់សិស្ស-និស្សិតទូទាំងប្រទេស។

-ផ្ដល់អាទិភាពពិសេសចំពោះសិស្ស-និស្សិតដែលធ្លាប់ចូលរួមសកម្មភាពការងារសង្គម ឬមានជីវភាពខ្វះខាត (មិនមែនជាលក្ខខណ្ឌតម្រូវដាច់ខាតឡើយ) ដោយអាចភ្ជាប់មកជាមួយនូវលិខិតសរសើរ លិខិតថ្លែងអំណរគុណ ឬលិខិតបញ្ជាក់ភាពក្រីក្រចេញដោយអាជ្ញាធរមានសមត្ថកិច្ច។

-បេក្ខជនត្រូវមានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឬសញ្ញាបត្រសមមូល។

ជំនាញសិក្សា និងកម្រិតនិទ្ទេសតម្រូវ

សិស្ស-និស្សិតអាចជ្រើសរើសជំនាញសិក្សាសរុបចំនួន ១៩ ជំនាញ ដែលមានកម្រិតនិទ្ទេសតាមមុខវិជ្ជាដូចខាងក្រោម៖

  1. គ្រប់គ្រង៖ និទ្ទេសរួម A-E, គណិតវិទ្យា A-E, សីលធម៌ពលរដ្ឋ A-E
  2. ម៉ាឃីតធីង៖ និទ្ទេសរួម A-E, គណិតវិទ្យា A-E, សីលធម៌ពលរដ្ឋ A-E
  3. សហគ្រិនភាព៖ និទ្ទេសរួម A-E, គណិតវិទ្យា A-E, សីលធម៌ពលរដ្ឋ A-E
  4. ហិរញ្ញវត្ថុ និងធនាគារ៖ និទ្ទេសរួម A-E, គណិតវិទ្យា A-E, សីលធម៌ពលរដ្ឋ A-E
  5. ហិរញ្ញវត្ថុ និងធានារ៉ាប់រង៖ និទ្ទេសរួម A-E, គណិតវិទ្យា A-E, សីលធម៌ពលរដ្ឋ A-E
  6. ហិរញ្ញវត្ថុ និងទីផ្សារមូលបត្រ៖ និទ្ទេសរួម A-E, គណិតវិទ្យា A-E, សីលធម៌ពលរដ្ឋ A-E
  7. គណនេយ្យ៖ និទ្ទេសរួម A-E, គណិតវិទ្យា A-E, សីលធម៌ពលរដ្ឋ A-E
  8. គណនេយ្យ និងពន្ធដារ៖ និទ្ទេសរួម A-E, គណិតវិទ្យា A-E, សីលធម៌ពលរដ្ឋ A-E
  9. គណនេយ្យ និងសវនកម្ម៖ និទ្ទេសរួម A-E, គណិតវិទ្យា A-E, សីលធម៌ពលរដ្ឋ A-E
  10. សេដ្ឋកិច្ចពាណិជ្ជសាស្ត្រ៖ និទ្ទេសរួម A-E, គណិតវិទ្យា A-E, ភូមិវិទ្យា A-E
  11. សេដ្ឋកិច្ចអភិវឌ្ឍន៍៖ និទ្ទេសរួម A-E, គណិតវិទ្យា A-E, ភូមិវិទ្យា A-E
  12. ទេសចរណ៍៖ និទ្ទេសរួម A-E, ប្រវត្តិវិទ្យា A-E, ភូមិវិទ្យា A-E
  13. បដិសណ្ឋារកិច្ច៖ និទ្ទេសរួម A-E, ប្រវត្តិវិទ្យា A-E, ភូមិវិទ្យា A-E
  14. នីតិសាស្ត្រ៖ និទ្ទេសរួម A-E, ប្រវត្តិវិទ្យា A-E, អក្សរសាស្ត្រខ្មែរ A-E
  15. រដ្ឋបាលសាធារណៈ៖ និទ្ទេសរួម A-E, ប្រវត្តិវិទ្យា A-E, អក្សរសាស្ត្រខ្មែរ A-E
  16. ព័ត៌មានវិទ្យា៖ និទ្ទេសរួម A-E, គណិតវិទ្យា A-E, រូបវិទ្យា A-E
  17. ព័ត៌មានវិទ្យាអាជីវកម្ម៖ និទ្ទេសរួម A-E, គណិតវិទ្យា A-E, រូបវិទ្យា A-E
  18. វិស្វកម្មរ៉ូបូត៖ និទ្ទេសរួម A-E, ធ្វើតេស្តជាប់ (គណិតវិទ្យា A-E, ភាសាអង់គ្លេស A-D)
  19. ភាសាអង់គ្លេស៖ និទ្ទេសរួម A-E, ធ្វើតេស្តជាប់ (អក្សរសាស្ត្រខ្មែរ A-E, ភាសាអង់គ្លេស A-D)

កាលបរិច្ឆេទ និងព័ត៌មានបន្ថែម

ការបង់ថ្លៃរដ្ឋបាល៖ ៥០ ដុល្លារ/ឆ្នាំទី១ និង ២០ ដុល្លារ/ឆ្នាំ សម្រាប់ឆ្នាំបន្តបន្ទាប់ (សម្រាប់ចូលរួមចំណែកសិល្បៈ កីឡា និងអនាម័យ) ដោយត្រូវបង់ផ្ទាល់នៅគ្រឹះស្ថានឧត្តមសិក្សាក្រោយពេលទទួលបានអាហារូបករណ៍។

វេនសិក្សា៖ ចន្ទ-សុក្រ (ម៉ោង ១០:៣០នាទី-១៣:៣០នាទី ឬ ម៉ោង ១៤:០០នាទី-១៧:០០នាទី) និងវេនសៅរ៍-អាទិត្យ។

កាលបរិច្ឆេទចូលរៀន៖ វេនចន្ទ-សុក្រ៖ វគ្គទី១ ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ និងវគ្គទី២ ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៦។ វេនសៅរ៍-អាទិត្យ៖ ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៦

ទីតាំងគ្រឹះស្ថាន៖ ផ្លូវលេខ៩៦ ខណ្ឌដូនពេញ រាជធានីភ្នំពេញ

របៀបដាក់ពាក្យ និងកាលបរិច្ឆេទឈប់ទទួលពាក្យ

បេក្ខជនត្រូវបំពេញពាក្យស្នើសុំតាមរយៈកម្មវិធីទូរសព្ទដៃ APP Sar Sokha Scholarship (មានទាំងលើ iOS / App Store និង Android / Play Store)។

កាលបរិច្ឆេទទទួលពាក្យ៖ ចាប់ពីថ្ងៃផ្សព្វផ្សាយដំណឹងនេះ រហូតដល់ ថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ ជាកំហិត។

សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងក្រុមការងារ ទូរសព្ទ/Telegram: 099 345 432៕

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា