អាហារូបករណ៍ អភិសន្តិបណ្ឌិត ស សុខា ៧០កន្លែង សិក្សានៅសាកលវិទ្យាល័យជាតិបាត់ដំបង សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អាហារូបករណ៍ អភិសន្តិបណ្ឌិត ស សុខា ៧០កន្លែង សិក្សានៅសាកលវិទ្យាល័យជាតិបាត់ដំបង សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧

អាហារូបករណ៍ អភិសន្តិបណ្ឌិត ស សុខា ៧០កន្លែង សិក្សានៅសាកលវិទ្យាល័យជាតិបាត់ដំបង សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧

សម្រាប់សិស្សានុសិស្សដែលទើបប្រឡងបញ្ចប់ថ្នាក់ទី១២ ហើយ​កំពុងស្វែង​រក​ការ​បន្តការសិក្សា​ ពេលនេះកម្ម​វិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ប្រកាសផ្ដល់អាហារូបករណ៍ ចំនួន ៧០កន្លែង ដល់សិស្ស-និស្សិតទូទាំងប្រទេស ដើម្បីបន្តការសិក្សាថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្ររង នៅសាកលវិទ្យាល័យជាតិបាត់ដំបង សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧។

អាហារូបករណ៍សរុបទាំង ៧០កន្លែងនេះ រួមមាន៖
-ថ្នាក់បរិញ្ញាបត្រ ចំនួន ៦៣កន្លែង ៖ លើជំនាញ វិទ្យាសាស្ត្រអប់រំ (៥កន្លែង), អក្សរសាស្ត្របារាំង (១៥កន្លែង), អភិវឌ្ឍសហគមន៍និងតំបន់ (១៣កន្លែង), ទេសចរណ៍ (៥កន្លែង), អក្សរសាស្ត្រខ្មែរ (៥កន្លែង), ចិត្តវិទ្យា (៥កន្លែង), កសិអេកូឡូស៊ី (៥កន្លែង), សាកវប្បកម្ម (៥កន្លែង) និង ស្ថាបត្យកម្ម (៥កន្លែង)។
-ថ្នាក់បរិញ្ញាបត្ររង ចំនួន ០៧កន្លែង៖ លើជំនាញ ប្រព័ន្ធកសិអាហារ។

លក្ខខណ្ឌនៃការជ្រើសរើស និងការសិក្សា

ថ្នាក់បរិញ្ញាបត្រ៖ ត្រូវមានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឬសញ្ញាបត្រដែលមានតម្លៃសមមូល។
ថ្នាក់បរិញ្ញាបត្ររង៖ ត្រូវមានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬមានលទ្ធផលប្រឡងមធ្យមសិក្សាទុតិយភូមិមិនជាប់។

(សម្គាល់៖ សម្រាប់សិស្សទើបប្រឡងបាក់ឌុបឆ្នាំ២០២៦ មិនថាជាប់ ឬធ្លាក់ អាចភ្ជាប់បញ្ជីលទ្ធផលដែលផ្សព្វផ្សាយដោយក្រសួងអប់រំ យុវជន និងកីឡា ដើម្បីដាក់ពាក្យស្នើសុំបាន)។

ការផ្ដល់អាទិភាព៖ បើកទូលាយសម្រាប់សិស្ស-និស្សិតទូទាំងប្រទេស ដោយផ្តល់អាទិភាពពិសេសដល់បេក្ខជនដែលមានជីវភាពខ្វះខាត ឬធ្លាប់ចូលរួមការងារសង្គម (ដោយភ្ជាប់លិខិតបញ្ជាក់ ឬលិខិតថ្លែងអំណរគុណ)។

កាលបរិច្ឆេទសំខាន់ៗ

កាលបរិច្ឆេទទទួលពាក្យ៖ ចាប់ពីថ្ងៃផ្សាយដំណឹងនេះ រហូតដល់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៦។

កាលបរិច្ឆេទចូលរៀន
វេនសៅរ៍-អាទិត្យ៖ ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៦
វេនចន្ទ-សុក្រ៖ ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦

របៀបដាក់ពាក្យស្នើសុំ

បេក្ខជនដែលមានចំណាប់អារម្មណ៍ អាចបំពេញបែបបទ និងដាក់ពាក្យស្នើសុំតាមរយៈកម្មវិធីទូរស័ព្ទដៃ APP Sar Sokha Scholarship ដែលអាចទាញយក (Download) បានទាំងលើប្រព័ន្ធ iOS (App Store) និង Android (Play Store)។

ព័ត៌មានលម្អិតបន្ថែម សូមទំនាក់ទំនងក្រុមការងារអាហារូបករណ៍៖ 099 345 432 (Telegram) ឬទំនាក់ទំនងសាកលវិទ្យាល័យជាតិបាត់ដំបង មានទីតាំង ផ្លូវជាតិលេខ៥ សង្កាត់ព្រែកព្រះស្តេច ក្រុង-ខេត្តបាត់ដំបង៕

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា