ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រ! អាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ផ្ដល់ជូន ១០កន្លែង នៅសាកលវិទ្យាល័យ លីមកុកវីង សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រ! អាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ផ្ដល់ជូន ១០កន្លែង នៅសាកលវិទ្យាល័យ លីមកុកវីង សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រ! អាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ផ្ដល់ជូន ១០កន្លែង នៅសាកលវិទ្យាល័យ លីមកុកវីង សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧

ក្រុមការងារអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ក្រោមការឧបត្ថម្ភ និងគាំទ្រពី ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ កែ សួនសុភី បានប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់ជាតិកម្រិតបរិញ្ញាបត្រ ចំនួន ១០កន្លែង សិក្សានៅសាកលវិទ្យាល័យ លីមកុកវីង (Limkokwing University) សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧។

យោងតាមសេចក្តីជូនដំណឹង អាហារូបករណ៍សរុបចំនួន ១០កន្លែងនេះ រួមមាន៖
-អាហារូបករណ៍ ១០០% ចំនួន ២កន្លែង
-អាហារូបករណ៍ ៥០% ចំនួន ៨កន្លែង

ជំនាញដែលផ្ដល់ជូន

អាហារូបករណ៍នេះផ្ដល់ជូនលើកម្រិតថ្នាក់បរិញ្ញាបត្រ លើមុខជំនាញសំខាន់ៗតាមមហាវិទ្យាល័យដូចខាងក្រោម៖

  1. មហាវិទ្យាល័យស្ថាបត្យកម្ម និងការរចនា៖ ជំនាញ ស្ថាបត្យកម្ម, ស្ថាបត្យកម្មផ្ទៃក្នុង និងសំណង់ស៊ីវិល។
  2. មហាវិទ្យាល័យនវានុវត្តន៍សិល្បៈរូបិយ៖ ជំនាញ ការច្នៃម៉ូដសម្លៀកបំពាក់ និងធុរកិច្ចនវានុវត្តន៍ និងសិល្បៈរចនាក្រាហ្វិក។
  3. មហាវិទ្យាល័យនវានុវត្តន៍ឌីជីថល៖ ជំនាញ វិស្វកម្មសូហ្វវែរ និងព័ត៌មានវិទ្យាធុរកិច្ច។
  4. មហាវិទ្យាល័យគ្រប់គ្រងពាណិជ្ជកម្ម៖ ជំនាញ រដ្ឋបាលធុរកិច្ច, ពាណិជ្ជកម្មអន្តរជាតិ និងសហគ្រិនភាព។

លក្ខខណ្ឌ និងលក្ខណៈសម្បត្តិជ្រើសរើស

បើកទូលាយសម្រាប់សិស្ស-និស្សិតទូទាំងប្រទេស ដែលបានបញ្ចប់ ឬប្រឡងមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ក្នុងឆ្នាំ២០២៦ (ចំពោះសិស្សដែលទើបប្រឡង មិនទាន់ដឹងលទ្ធផល ជាប់ ឬធ្លាក់ អាចភ្ជាប់បញ្ជីលទ្ធផលដែលផ្សព្វផ្សាយដោយក្រសួងអប់រំ យុវជន និងកីឡា ដើម្បីដាក់ពាក្យបាន)។

ផ្ដល់អាទិភាពជូនសិស្ស-និស្សិតដែលធ្លាប់ចូលរួមសកម្មភាពការងារសង្គម ឬមានជីវភាពខ្វះខាត (មិនមែនជាលក្ខខណ្ឌតម្រូវដាច់ខាតឡើយ) ដោយអាចភ្ជាប់មកជាមួយនូវលិខិតសរសើរ/លិខិតថ្លែងអំណរគុណ ឬលិខិតបញ្ជាក់ភាពក្រីក្រដែលចេញដោយអាជ្ញាធរមានសមត្ថកិច្ច។

របៀបនៃការដាក់ពាក្យ និងកាលបរិច្ឆេទ

បេក្ខជនដែលមានចំណាប់អារម្មណ៍ អាចទាញយកកម្មវិធី APP Sar Sokha Scholarship និងបំពេញបែបបទស្នើសុំតាមជំហានដែលបានកំណត់។ ទទួលពាក្យចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ ជាកំហិត។

សម្រាប់ព័ត៌មានបន្ថែម បេក្ខជនអាចទំនាក់ទំនងសាកលវិទ្យាល័យ លីមកុកវីង មានទីតាំងស្ថិតនៅតាមបណ្តោយមហាវិថីកម្ពុជាក្រោម សង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ ទូរស័ព្ទ 071 217 5006 ឬក្រុមការងារអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា Telegram ៖ 099 345 432៕

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា