អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ សិក្សា​នៅសាកលវិទ្យាល័យ Alberta ប្រទេស​កាណាដា | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ សិក្សា​នៅសាកលវិទ្យាល័យ Alberta ប្រទេស​កាណាដា

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ សិក្សា​នៅសាកលវិទ្យាល័យ Alberta ប្រទេស​កាណាដា

University of Alberta ប្រទេសកាណាដា បានប្រកាសផ្តល់អាហារូបករណ៍ និងរង្វាន់លើកទឹកចិត្តថ្នាក់បរិញ្ញាបត្រ សម្រាប់និស្សិតឆ្នើម និស្សិតមានភាពជាអ្នកដឹកនាំ និងនិស្សិតដែលត្រូវការជំនួយហិរញ្ញវត្ថុ។

កម្មវិធីនេះមិនផ្តោតតែលើលទ្ធផលសិក្សាប៉ុណ្ណោះទេ ប៉ុន្តែក៏ផ្តល់តម្លៃដល់ភាពជាអ្នកដឹកនាំ ការចូលរួមការងារសហគមន៍ និងសមធម៌សង្គមផងដែរ។

កាលបរិច្ឆេទដាក់ពាក្យ

បេក្ខជនត្រូវដាក់ពាក្យតាមរយៈប្រព័ន្ធ Awards Hub ដោយបែងចែកតាមប្រភេទដូចខាងក្រោម៖

-សិស្សទើបបញ្ចប់វិទ្យាល័យ៖ ដាក់ពាក្យចាប់ពីថ្ងៃទី១ ខែតុលា ដល់ថ្ងៃទី១០ ខែមករា។ អាហារូបករណ៍មួយចំនួនដែលផ្អែកលើការចុះឈ្មោះចូលរៀន នឹងត្រូវបានពិចារណាដោយស្វ័យប្រវត្តិ ដោយមិនចាំបាច់ដាក់ពាក្យ។

-និស្សិតផ្ទេរការសិក្សា និងនិស្សិតបន្ត៖ ដាក់ពាក្យចាប់ពីថ្ងៃទី១ ខែកុម្ភៈ ដល់ថ្ងៃទី៣១ ខែមីនា។ ប្រភេទនេះរួមមាននិស្សិតកំពុងសិក្សា និស្សិតផ្ទេរមកពីគ្រឹះស្ថានផ្សេង និងនិស្សិតចូលរៀនកម្មវិធីជំនាញវិជ្ជាជីវៈ ដូចជា វេជ្ជសាស្ត្រ ច្បាប់ ឬឱសថសាស្ត្រ។

លក្ខខណ្ឌជាមូលដ្ឋាន

-អាហារូបករណ៍ផ្អែកលើការសិក្សា៖ មាន GPA ចាប់ពី ៣.៥ ឡើងទៅ និងបានសិក្សាយ៉ាងតិច ២៤ ក្រេឌីត ចន្លោះខែកញ្ញា ដល់ខែមេសា នៃឆ្នាំសិក្សាចុងក្រោយ។

-រង្វាន់លើកទឹកចិត្តភាពជាអ្នកដឹកនាំ៖ មាន GPA ចាប់ពី ២.០ ឡើងទៅ និងសិក្សាពេញម៉ោង ចន្លោះខែកញ្ញា ដល់ខែមេសា។

-អាហារូបករណ៍ជំនួយពីរដ្ឋាភិបាល Alberta៖ បេក្ខជនត្រូវបំពេញលក្ខខណ្ឌជាអ្នករស់នៅប្រចាំតំបន់ Alberta តាមច្បាប់អាហារូបករណ៍។

-និស្សិតមានពិការភាព ឬតម្រូវការពិសេស៖ វាយតម្លៃតាមបន្ទុកសិក្សាជាក់ស្តែង ដែលអនុម័តដោយការិយាល័យ Accommodations & Accessibility Services។

ដំណើរការជ្រើសរើស និងលទ្ធផល

ការជ្រើសរើសមានភាពប្រកួតប្រជែងខ្ពស់ ដោយពិនិត្យលើសមត្ថភាពសិក្សា សកម្មភាពក្រៅម៉ោងសិក្សា និងស្ថានភាពហិរញ្ញវត្ថុ។ ការិយាល័យសិក្សា (Office of the Registrar) នឹងជូនដំណឹងលទ្ធផលផ្លូវការដល់បេក្ខជនទាំងអស់នៅចុងខែកញ្ញា ឆ្នាំ២០២៧។

ព័ត៌មានបន្ថែម

បេក្ខជនដែលចាប់អារម្មណ៍ អាចចូលទៅកាន់គេហទំព័រ Undergraduate Scholarships | Office of the Registrar ដើម្បីពិនិត្យសេចក្តីលម្អិត និងដាក់ពាក្យតាមប្រព័ន្ធ Awards Hub ឬទាក់ទងផ្ទាល់ទៅ Student Service Centre៕

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា