ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យ Peking (PKU) | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យ Peking (PKU)

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យ Peking (PKU)

វិទ្យាស្ថានកិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍ត្បូង-ត្បូង (ISSCAD) នៃសាកលវិទ្យាល័យ Peking ជូនដំណឹងអំពីការជ្រើសរើសនិស្សិតអាហារូបករណ៍អន្តរជាតិសម្រាប់កម្មវិធីសិក្សាឆ្នាំ ២០២៦។

Advertisement

ជំនាញ និងឯកទេសដែលត្រូវបានជ្រើសរើសមានដូចខាងក្រោម៖

១. ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ (Master’s Program)

ឈ្មោះជំនាញ៖ រដ្ឋបាលសាធារណៈ (Public Administration)
ឯកទេស៖ ការអភិវឌ្ឍជាតិ (National Development)
រយៈពេលសិក្សា៖ ១ ឆ្នាំ (សិក្សាពេញម៉ោង)

គោលបំណង ៖ ផ្តោតលើការកសាងសមត្ថភាពដឹកនាំ ការវិភាគគោលនយោបាយសាធារណៈ និងការសិក្សាពីបទពិសោធន៍នៃការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម។

២. ថ្នាក់បណ្ឌិត (Doctoral Program)

ឈ្មោះជំនាញ ៖ ការសិក្សាពីការអភិវឌ្ឍជាតិ (National Development Studies)
វិស័យស្រាវជ្រាវសំខាន់ៗ រួមមាន៖

  • សេដ្ឋកិច្ច (Economics)
  • គ្រប់គ្រង (Management)
  • វិទ្យាសាស្ត្រនយោបាយ (Political Science)
  • រដ្ឋបាលសាធារណៈ (Public Administration)
  • ច្បាប់ (Law)
    និងវិស័យពាក់ព័ន្ធផ្សេងៗទៀតនៃការអភិវឌ្ឍជាតិ។

រយៈពេលសិក្សា៖ ៣ ឆ្នាំ (សិក្សាពេញម៉ោង)

គោលបំណង៖ បណ្តុះបណ្តាលអ្នកជំនាញដែលមានសមត្ថភាពខ្ពស់ក្នុងការស្រាវជ្រាវស៊ីជម្រៅ និងបង្កើតទ្រឹស្តីថ្មីៗសម្រាប់ដោះស្រាយបញ្ហាប្រឈមនៃការអភិវឌ្ឍក្នុងប្រទេសរបស់ខ្លួន។

ចំនួននិស្សិតដែលត្រូវជ្រើសរើស
ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់៖ ចំនួន ៣០ នាក់។
ថ្នាក់បណ្ឌិត៖ ចំនួន ២៥ នាក់។

លក្ខខណ្ឌនៃការជ្រើសរើស

បេក្ខជនគោលដៅ: មន្ត្រីរដ្ឋាភិបាល (កម្រិតប្រធានការិយាល័យឡើងទៅ), ប្រធានដេប៉ាតឺម៉ង់ ឬអ្នកគ្រប់គ្រងជាន់ខ្ពស់នៃស្ថាប័នសិក្សាធិការ, និងអ្នកគ្រប់គ្រងកម្រិតមធ្យមទៅជាន់ខ្ពស់ក្នុងវិស័យដែលពាក់ព័ន្ធ។

កម្រិតវប្បធម៌:
សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់៖ ត្រូវមានសញ្ញាបត្របរិញ្ញាបត្រ ។
សម្រាប់ថ្នាក់បណ្ឌិត៖ ត្រូវមានសញ្ញាបត្របរិញ្ញាបត្រជាន់ខ្ពស់។

បទពិសោធន៍ការងារ:
ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់៖ យ៉ាងតិច ៣ ឆ្នាំ ក្នុងវិស័យពាក់ព័ន្ធ។
ថ្នាក់បណ្ឌិត៖ យ៉ាងតិច ៥ ឆ្នាំ ក្នុងស្ថាប័នរដ្ឋ ឬអង្គភាពពាក់ព័ន្ធ ។
សុខភាព ៖ ត្រូវមានសុខភាពល្អមាំមួន ។

អត្ថប្រយោជន៍ ពីអាហារូបករណ៍
ការស្នាក់នៅ ៖ និស្សិតនឹងស្នាក់នៅក្នុង Global Village ដែលជាអគារស្នាក់នៅសម្រាប់និស្សិតអន្តរជាតិ (បន្ទប់គេងឯកជន ក្នុងបន្ទប់ឈុតដែលមានបន្ទប់ទឹក និងបន្ទប់ទទួលភ្ញៀវរួម) ។
ជំនួយហិរញ្ញវត្ថុ ៖ បេក្ខជនត្រូវបានណែនាំឱ្យទាក់ទងស្ថានទូតចិនប្រចាំប្រទេសរបស់ខ្លួន ដើម្បីសាកសួរព័ត៌មានលម្អិតបន្ថែមអំពីកញ្ចប់អាហារូបករណ៍ ។

របៀបដាក់ពាក្យ
បេក្ខជនអាចស្វែងរកព័ត៌មានបន្ថែម និងដាក់ពាក្យតាមរយៈគេហទំព័រផ្លូវការរបស់វិទ្យាស្ថាន៖ www.isscad.pku.edu.cn ឬទាក់ទងតាមរយៈអ៊ីមែល: [email protected]

កាលបរិច្ឆេទឈប់ទទួលពាក្យ
ឈប់ទទួលពាក្យនៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ ២០២៦។
ការជូនដំណឹងអំពីលទ្ធផលជាប់ជាស្ថាពរនឹងធ្វើឡើងនៅខែកក្កដា ឆ្នាំ ២០២៦៕

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា