ឱ​កាស​អាហារូបករណ៍​សម្រាប់​បុគ្គលិក​អប់រំ​ពិសេស​ បន្ត​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​ជាន់​ខ្ពស់​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ឱ​កាស​អាហារូបករណ៍​សម្រាប់​បុគ្គលិក​អប់រំ​ពិសេស​ បន្ត​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​ជាន់​ខ្ពស់​

ឱ​កាស​អាហារូបករណ៍​សម្រាប់​បុគ្គលិក​អប់រំ​ពិសេស​ បន្ត​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​ជាន់​ខ្ពស់​

​តាមរយៈ​គម្រោង​មធ្យមសិក្សា​សម្រាប់​ការ​ប្រកួតប្រជែង​មូលធន​មនុស្ស​ ​(​SE​4​HC​)​, ​ក្រសួង​អប់រំ ​យុវជន​ និង​កីឡា​ ​ប្រកាស​ជ្រើសរើស​បេក្ខភាព​ដើម្បី​ទទួល​អាហារូបករណ៍​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​ជាន់​ខ្ពស់​ដល់​គ្រូ​ឧទ្ទេស​បុគ្គលិក​អប់រំ ​នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ​ពិសេស​ និង​គណៈ​គ្រប់គ្រង​ ​ឬ​គ្រូបង្រៀន​នៅ​វិទ្យាល័យ​អប់រំ​ពិសេស ​ចំនួន​ ​១៨​កន្លែង​ ​ទៅ​សិក្សា​នៅ​សាកលវិទ្យាល័យ​ក្នុង​ប្រទេស​កម្ពុជា​។​

Advertisement

​លក្ខខណ្ឌ​ ​៖ ​មាន​សញ្ជាតិ​ខ្មែរ​, ​មាន​អាយុ​ក្រោម​ ​៥៥​ឆ្នាំ​, ​មាន​សញ្ញាបត្រ​បរិញ្ញាបត្រ​, ​មាន​សុខភាព​ល្អ​ និង​អាច​បំពេញ​ការ​សិក្សា​បាន​ពេញលេញ​ក្នុង​រយៈពេល​សិក្សា​, ​មាន​បទពិសោធន៍​ធ្វើការ​លើ​វិស័យ​អប់រំ​ពិសេស​ ​ឬ​អប់រំ​បរិយា​បន្ន​យ៉ាងតិច​ ​៣​ឆ្នាំ​, ​បម្រើ​ការងារ​នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ​ពិសេស​ និង​វិទ្យាល័យ​អប់រំ​ពិសេស​, ​ក្រោយ​រៀន​ចប់​ ត្រូវ​មក​បម្រើ​ការងារ​នៅ​អង្គភាព​ដើម​វិញ​យ៉ាងតិច​ ​៣​ឆ្នាំ​។​

​ឯកសារ​ចាំបាច់​សម្រាប់​ការ​ដាក់ពាក្យ​ ​៖ ​ជីវប្រវត្តិ​សង្ខេប​, ​កិច្ចសន្យា​បន្ទាប់ពី​បញ្ចប់​ការ​សិក្សា​, ​វិញ្ញាបនបត្រ​រដ្ឋបាល​បញ្ជាក់​ពី​ប្រធាន​អង្គភាព​, ​មាន​បរិញ្ញាបត្រ ​ឬ​លិខិត​បញ្ជាក់​ការ​បញ្ចប់​ថ្នាក់​បរិញ្ញាបត្រ​។​

​បេក្ខជន​ដែល​មាន​បំណង​ដាក់ពាក្យ​ក្នុង​គម្រោង​អាហារូបករណ៍​នេះ​ ​សូម​បំពេញ​សំណុំ​ឯកសារ​ផ្សេង​ៗ​ ​និង​ផ្ញើ​ទៅកាន់​អ៊ីមែល​ ​meachsokchea​036​@​gmail​.​com​ ​ចាប់ពី​ពេល​ជូន​ដំណឹង​នេះ​ រហូតដល់​ថ្ងៃទី​២៥​ ​ខែសីហា ​ឆ្នាំ​២០២៦​ ​វេលា​ម៉ោង​៥​រសៀល​។​

​សម្រាប់​ព័ត៌មាន​បន្ថែម​ ​បេក្ខជន​អាច​ទំនាក់ទំនង​តាម​តេឡេក្រាម​លេខ​ ​០៨៨​ ​៧៧២​ ​២៩៧៥​៕

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា