ឱ​កាស​អាហារូបករណ៍​សម្រាប់​យុវជន​ដែល​មក​ពី​គ្រួសារ​ក្រីក្រ ​និង​ងាយ​រង​ហានិភ័យ​នៅក្នុង​ខេត្ត​សៀមរាប ​នៅ​វិទ្យាស្ថាន​ ​NPIA​ ​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ឱ​កាស​អាហារូបករណ៍​សម្រាប់​យុវជន​ដែល​មក​ពី​គ្រួសារ​ក្រីក្រ ​និង​ងាយ​រង​ហានិភ័យ​នៅក្នុង​ខេត្ត​សៀមរាប ​នៅ​វិទ្យាស្ថាន​ ​NPIA​ ​

ឱ​កាស​អាហារូបករណ៍​សម្រាប់​យុវជន​ដែល​មក​ពី​គ្រួសារ​ក្រីក្រ ​និង​ងាយ​រង​ហានិភ័យ​នៅក្នុង​ខេត្ត​សៀមរាប ​នៅ​វិទ្យាស្ថាន​ ​NPIA​ ​

​វិទ្យាស្ថាន​ជាតិ​ពហុ​បច្ចេកទេស​អង្គរ ​(​NPIA​) ​នៃ​ក្រសួង​ការងារ​ និង​បណ្ដុះបណ្ដាល​ជំនាញ​វិជ្ជាជីវៈ ​ផ្ដល់ជូន​អាហារូបករណ៍​សម្រាប់​យុវជន​ និង​ពលរដ្ឋ​នៅក្នុង​ខេត្ត​សៀមរាប​សរុប​ជាង​១​ពាន់​នាក់​ ​ផ្ដោត​លើ​ជំនាញ​ចំនួន​ ​១០​ ​និង​ផ្ដល់ជូន​នូវ​ប្រាក់​ឧបត្ថម្ភ​ជារៀងរាល់​ខែ​សម្រាប់​យុវជន​ដែល​មក​ពី​គ្រួសារ​ក្រីក្រ ​និង​ងាយ​រង​ហានិភ័យ​ ក្រោម​កម្មវិធី​ ​TVET​ ​១.៥​លាន​របស់​សម្ដេច​ធិបតី​។​

Advertisement

​បើ​តាម​វិទ្យាស្ថាន​ ​NPIA​ ​ជំនាញ​ទាំង​១០​ ​នោះ​រួមមាន​ ​ការងារ​កំបោរ​, ​ការងារ​ការ៉ូ, ​ការ​លាប​ថ្នាំ​អគារ​, ​ការ​ថែទាំ​ និង​ជួសជុល​ម៉ាស៊ីន​ធុន​តូច​, ​ការ​ថែទាំ​ និង​ជួសជុល​រថយន្ត​, ​ការ​ត​បណ្តាញ​អគ្គិសនី​ក្នុង​អគារ​, ​សេវាកម្ម​ថែទាំ​បរិក្ខារ​ត្រជាក់​ក្នុង​គេហដ្ឋាន​, ​ការ​កែច្នៃ​បន្លែ​ ​និង​ផ្លែ​ឈើ​, ​ការ​ផលិត​នំ​, ​ធុរកិច្ច​ភេសជ្ជៈ​។​

​លក្ខខណ្ឌ​ចូលរៀន​៖​
​-​ ​យុវជន​មកពី​គ្រួសារ​ក្រីក្រ ​ឬ​គ្រួសារ​ងាយ​រង​ហានិភ័យ​
​-​ ​ផ្តល់​អាទិភាព​ដល់​បងប្អូន​អតីត​ពលករ​ចំណាកស្រុក​/​បងប្អូន​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​
​- ​អាយុ​ចាប់ពី​ ​១៥​ឆ្នាំ​ឡើង​ទៅ​
​- ​អត្តសញ្ញាណ​បណ្ណ​/​សំបុត្រ​កំណើត​/​សៀវភៅ​គ្រួសារ​

​វេន​សិក្សា​៖​ ​ថ្ងៃចន្ទ​-​សុក្រ ​(​ព្រឹក​-​រសៀល​-​យប់​) ​និង​វេន​ថ្ងៃសៅរ៍​-​អាទិត្យ​។​

​ចាប់ផ្តើម​ចុះឈ្មោះ​ចូលរៀន​ចាប់ពី​ថ្ងៃ​ជូនដំណឹង​នេះ​តទៅ​ ​ដោយ​អាច​ទាក់ទង​សាកសួរ​ព័ត៌មាន​បន្ថែម​តាមរយៈ​ទូរសព្ទ​លេខ​ ​០៨៧​ ​៥២៧​ ​៨៧៦​ ​ឬ​អញ្ជើញ​មក​ទីតាំង​របស់​វិទ្យាស្ថាន​ជាតិ​ពហុ​បច្ចេកទេស​អង្គរ ​(​NPIA​) ​ស្ថិត​នៅ​តាម​បណ្តោយ​វិថី​សម្ដេច​ ​វិបុល​បញ្ញា ​សុខ ​អាន ​(​ពី​រង្វង់​មូល​អប្សរា​ឆ្ពោះទៅ​ខាងកើត​ចម្ងាយ​ ​១,៥០០​ម៉ែត្រ​)៕

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា