អាហារូបករណ៍សម្រាប់សិស្សកម្ពុជា សិក្សាកម្រិតមធ្យមសិក្សា​ទុតិយភូមិ នៅប្រទេស​អាល្លឺម៉ង់ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អាហារូបករណ៍សម្រាប់សិស្សកម្ពុជា សិក្សាកម្រិតមធ្យមសិក្សា​ទុតិយភូមិ នៅប្រទេស​អាល្លឺម៉ង់

អាហារូបករណ៍សម្រាប់សិស្សកម្ពុជា សិក្សាកម្រិតមធ្យមសិក្សា​ទុតិយភូមិ នៅប្រទេស​អាល្លឺម៉ង់

ឱកាសសម្រាប់សិស្សានុសិស្សកម្ពុជាទៅបន្តការ​សិក្សានៅក្រៅប្រទេស, កម្មវិធី United World Colleges (UWC) Cambodia បានប្រកាសបើកទទួលពាក្យស្នើសុំអាហារូបករណ៍សម្រាប់ឆ្នាំសិក្សា ២០២៧–២០២៨ ហើយ ដោយ​ផ្តល់ឱកាសដល់សិស្សកម្ពុជាក្នុងការបន្តការសិក្សាកម្រិតមធ្យមសិក្សាទុតិយភូមិ នៅស្ថាប័នអប់រំអន្តរជាតិ។

ចំពោះឱកាសនេះ UWC នឹងផ្តល់កន្លែងសិក្សាចំនួន ​២ កន្លែង សម្រាប់សិស្សកម្ពុជាដែលមានអាយុ ចន្លោះពី ១៦ ឆ្នាំ ទៅ ១៨ ឆ្នាំ​ ដោយ​មានការឧបត្ថម្ភផ្នែកហិរញ្ញវត្ថុក្នុងកម្រិតផ្សេងៗគ្នា ដើម្បីទៅសិក្សានៅ UWC Robert Bosch College (ប្រទេសអាល្លឺម៉ង់)។

លក្ខខណ្ឌសម្រាប់បេក្ខជន
-មានសញ្ជាតិខ្មែរ ឬបំពេញតាមលក្ខខណ្ឌសិទ្ធិដាក់ពាក្យរបស់ UWC Cambodia
-មានអាយុស្របតាមលក្ខខណ្ឌកំណត់របស់កម្មវិធី (ជាទូទៅចន្លោះពី ១៦ ដល់ ១៨ឆ្នាំ)
-កំពុងសិក្សានៅកម្រិតមធ្យមសិក្សា ឬកម្រិតសមមូល
-មានសមត្ថភាពសិក្សា ឆន្ទៈក្នុងការអភិវឌ្ឍខ្លួន និងស្មារតីទទួលខុសត្រូវ
-មានចំណាប់អារម្មណ៍លើភាពជាអ្នកដឹកនាំ ការងារស្ម័គ្រចិត្ត និងការចូលរួមអភិវឌ្ឍសហគមន៍
-មានឆន្ទៈក្នុងការសិក្សា និងរស់នៅក្នុងបរិយាកាសអន្តរជាតិដែលមានវប្បធម៌ចម្រុះ។

អត្ថប្រយោជន៍នៃអាហារូបករណ៍
-បន្តការសិក្សារយៈពេល ២ឆ្នាំ តាមកម្មវិធី International Baccalaureate Diploma Programme (IBDP)
-អាចទទួលបានអាហារូបករណ៍ពេញលេញ ឬមួយផ្នែក អាស្រ័យលើលក្ខខណ្ឌ និងតម្រូវការហិរញ្ញវត្ថុរបស់បេក្ខជន
-ការស្នាក់នៅ និងអាហារ ៖ អាចត្រូវបានគ្របដណ្តប់តាមកញ្ចប់អាហារូបករណ៍ដែលបេក្ខជនទទួលបាន
-មានឱកាសសិក្សា និងរស់នៅជាមួយសិស្សមកពីបណ្តាប្រទេសនានាជុំវិញពិភពលោក
-ពង្រឹងសមត្ថភាពដឹកនាំ ការគិតវិភាគ ការងារជាក្រុម និងការចូលរួមសកម្មភាពសង្គម
-ឱកាសបន្តការសិក្សានៅសាកលវិទ្យាល័យ ៖ ទទួលបានសញ្ញាបត្រ IB ដែលត្រូវបានទទួលស្គាល់យ៉ាងទូលំទូលាយ សម្រាប់ការដាក់ពាក្យបន្តការសិក្សានៅសាកលវិទ្យាល័យនានា
-បណ្តាញទំនាក់ទំនងអន្តរជាតិ ៖ ក្លាយជាផ្នែកមួយនៃសហគមន៍ UWC និងបង្កើតទំនាក់ទំនងជាមួយយុវជនមកពីជុំវិញពិភពលោក។

សម្រាប់ព័ត៌មានបន្ថែម និងការដាក់ពាក្យ បេក្ខជន បេក្ខនារី​ អាចចូលទៅកាន់គេហទំព័រផ្លូវការ៖ https://cambodia.uwc.org ហើយចំពោះការដាក់ពាក្យ អាចចូលទៅតាមរយៈលីង៖ https://cambodia.uwc.org/eligibility-criteria/ ៕

កញ្ញា ឌិន ថារី | Din Thary

កញ្ញា ឌិន ថារី | Din Thary

កញ្ញា ឌិន ថារី ធ្លាប់មានបទពិសោធន៍ជាច្រើនឆ្នាំទៅលើការសរសេរព័ត៌មាន ជាអ្នករាយការណ៍ព័ត៌មាន និង​សម្របសម្រួល​កម្មវិធីផ្សេងៗ។ បច្ចុប្បន្ន កញ្ញា ជាអ្នករាយការណ៍ព័ត៌មាន និងសរសេរព័ត៌មានអប់រំ នៃ AMS Education ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា