ការចាក់វ៉ាក់សាំងបង្ការជំងឺគ្រុនស្វិតដៃជើងដល់កុមារជាលើកទី២ ចាប់ផ្តើម | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ការចាក់វ៉ាក់សាំងបង្ការជំងឺគ្រុនស្វិតដៃជើងដល់កុមារជាលើកទី២ ចាប់ផ្តើម

ការចាក់វ៉ាក់សាំងបង្ការជំងឺគ្រុនស្វិតដៃជើងដល់កុមារជាលើកទី២ ចាប់ផ្តើម

ការផ្តល់វ៉ាក់សាំងបង្ការជំងឺគ្រុនស្វិតដៃជើងដល់កុមារអាយុក្រោម៥ឆ្នាំជាលើកទី២ បានចាប់ផ្តើមហើយកាលពីថ្ងៃចន្ទ រហូតដល់ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦។ គឺជាយុទ្ធនាការចាក់វ៉ាក់សាំងជំងឺគ្រុនស្វិតដៃជើងដោយឥតគិតថ្លៃសម្រាប់រយៈពេល១១ថ្ងៃ។

Advertisement

មានកុមារអាយុក្រោម៥ឆ្នាំសរុបចំនួន ៥៦៦ ៧១៣នាក់ បានទទួលថ្នាំបង្ការនេះនៅតាមរាជធានីខេត្តគោលដៅចំនួន៨ រួមមានរាជធានីភ្នំពេញ កណ្តាល ព្រះវិហារ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ឧត្តរមានជ័យ និងខេត្តបន្ទាយមានជ័យ ក្នុងអំឡុងការផ្តល់វ៉ាក់សាំងបង្ការជំងឺគ្រុនស្វិតដៃជើងជុំទី១ កាលពីដើមខែមេសា ឆ្នាំ២០២៦។

លោកស្រី វេជ្ជបណ្ឌិត គឹម រ័ត្ននា នាយកមជ្ឈមណ្ឌលជាតិគាំពារ មាតា និងទារក បានប្រាប់បណ្តាញព័ត៌មាន AMS ថា ជំងឺស្វិតដៃជើងគឺជាជំងឺដ៏កាចសាហាវដែលមិនមានថ្នាំព្យាបាលនោះទេ។ កុមារដែលកើតជំងឺនេះត្រូវពិការអស់មួយជីវិត ប៉ុន្តែជំងឺនេះ អាចការពារបានដោយថ្នាំបង្ការ។

លោកស្រី វេជ្ជបណ្ឌិត បន្ថែមថា ការផ្តល់បន្ថែមថ្នាំបង្ការជំងឺគ្រុនស្វិតដៃជើង មានសារៈសំខាន់ សម្រាប់ការពង្រឹងភាពស៊ាំរបស់កុមារដែលមានអាយុពី ០ ដល់ ៥៩ខែ និងការពារពួកគេពីជំងឺដ៏កាចសាហាវនេះ។

ការផ្តល់វ៉ាក់សាំងនេះ ធ្វើឡើងនៅតាមមណ្ឌលសុខភាព ទារកដ្ឋាន មត្តេយ្យសាលា សាលារៀនរដ្ឋឯកជន ក្នុងភូមិ និងនៅទីតាំងដែលមានបដាសម្គាល់ផ្សព្វផ្សាយអំពីការផ្តល់ថ្នាំបង្ការគ្រុនស្វិតដៃជើង៕

អត្ថបទ ៖ សៅ សុខអេង

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា