ការពារការបែកធ្លាយវិញ្ញាសា "ប្រឡងគ្រូមធ្យមសិក្សា" ក្រសួងប្រមូលសាស្រ្តាចារ្យជាង៦០នាក់ តាក់តែងវិញ្ញាសាប្រឡងភ្លាមៗ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ការពារការបែកធ្លាយវិញ្ញាសា "ប្រឡងគ្រូមធ្យមសិក្សា" ក្រសួងប្រមូលសាស្រ្តាចារ្យជាង៦០នាក់ តាក់តែងវិញ្ញាសាប្រឡងភ្លាមៗ

ការពារការបែកធ្លាយវិញ្ញាសា "ប្រឡងគ្រូមធ្យមសិក្សា" ក្រសួងប្រមូលសាស្រ្តាចារ្យជាង៦០នាក់ តាក់តែងវិញ្ញាសាប្រឡងភ្លាមៗ

ដើម្បីធានាបាន​នូវភាពសម្ងាត់ និងមិនឱ្យ​មានការបែកធ្លាយព័ត៌មានវិញ្ញាសាទៅខាងក្រៅ សម្រាប់ការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀន​ផ្អែកលើ​កិច្ច​ព្រមព្រៀងការងារ​នៅកម្រិតមធ្យមសិក្សា ដែលគ្រោងធ្វើ​នៅរសៀលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦, នៅព្រឹកថ្ងៃដដែលនេះ ក្រសួងមុខងារសាធារណៈ បានប្រមូលសាស្រ្តាចារ្យចំនួន ៦៦រូប ដើម្បីផលិតវិញ្ញាសាភ្លាមៗ សម្រាប់ដាក់​ឱ្យ​បេក្ខជន​ប្រឡង​នៅពេលរសៀល។

បើតាមក្រសួងមុខងារសាធារណៈ លោកគ្រូ អ្នកគ្រូ និងសាស្រ្តាចរ្យ នៃអនុគណៈកម្មការតាក់តែងវិញ្ញាសាសរុប ៦៦នាក់ ក្នុងនោះបែងចែកជាគ្រូតាក់តែងវិញ្ញាសាកម្រិតវិទ្យាល័យចំនួន ៣៣រូប និងកម្រិតអនុវិទ្យាល័យចំនួន ៣៣រូប បានប្រមូលផ្តុំគ្នា នៅក្នុងទីតាំងសម្ងាត់ដាច់ដោយឡែកនៃមណ្ឌលសាលាភូមិន្ទរដ្ឋបាល។ ក្នុងនោះ ការតាក់តែងវិញ្ញាសា យន្តការការងារត្រូវបានអនុវត្តយ៉ាងម៉ឺងម៉ាត់តាមនិយាមនីតិវិធីប្រតិបត្តិ រួមមានវិញ្ញាសាសរសេរ (ជំនាញឯកទេស) គ្រូត្រូវរួមគ្នាតាក់តែងជា ៣ជម្រើស ដាក់ជូន ប្រធានគណៈកម្មការរៀបចំការប្រឡងប្រជែងសម្រេចជ្រើសរើសយកជម្រើសណាមួយ ឬផ្គុំចំណុចនៃជម្រើសចូលគ្នាជាជម្រើសចុងក្រោយ។

សម្រាប់វិញ្ញាសាពហុចម្លើយ (ភាសាអង់គ្លេស) គ្រូតាក់តែង ៧៥សំណួរ ដាក់ជូនប្រធានគណៈកម្មការរៀបចំការប្រឡងប្រជែងសម្រេចយកជម្រើស ៥០សំណួរ។ រីឯវិញ្ញាសាពហុចម្លើយ (ចំណេះដឹងទូទៅ និងវិស័យអប់រំ) ត្រូវបែងចែកជា ២ផ្នែក ដោយផ្នែកទីមួយ (ចំណេះដឹងទូទៅ) គ្រូត្រូវតាក់តែង ៧៥សំណួរ ជ្រើសយក ៥០សំណួរ និងផ្នែកទីពីរ (វិស័យអប់រំ និងក្រមសីលធម៌) គ្រូត្រូវតាក់តែង ៧៥សំណួរ ជ្រើសយក ៥០សំណួរ ដូចគ្នា។

បើតាមក្រសួងមុខងារសាធារណៈ រាល់គ្រប់ដំណាក់កាលនៃការតាក់តែង និងការពិនិត្យដំបូងទាំងអស់នេះ ត្រូវបានគ្រប់គ្រង ត្រួតពិនិត្យ និងមានការចូលរួមសង្កេតការណ៍យ៉ាងហ្មត់ចត់ ពីសំណាក់អង្គភាពប្រឆាំងអំពើពុករលួយ (ACU) និងអនុគណៈកម្មការពិនិត្យ និងវាយតម្លៃ។

សូមជម្រាបជូនថា ការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារ នៅកម្រិតមធ្យមសិក្សា (វិទ្យាល័យ និងអនុវិទ្យាល័យ) សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧ នឹងប្រព្រឹត្ត​ទៅរសៀលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ ចាប់ពីវេលាម៉ោង ១៣:០០នាទី ដោយ​មាន​បេក្ខជនចូលរួមប្រឡងសរុប ១១,៨៤១នាក់ ដោយបែងចែកតាមមណ្ឌលប្រឡងចំនួន៤ រួមមាន សាលាភូមិន្ទរដ្ឋបាល (ERA), វិទ្យាស្ថានជាតិអប់រំ (NIE), សាកលវិទ្យាល័យជាតិគ្រប់គ្រង (NUM) និងសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច (RULE)៕

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា