ក្រសួងអប់រំកំពុង​ជំរុញការអនុវត្តប្រព័ន្ធមគ្គុទ្ទេសក៍អាជីព និងការផ្តល់ប្រឹក្សានៅតាមសាលារៀនទូទាំងប្រទេស ដើម្បីតម្រង់ទិសយុវជនឆ្ពោះទៅរកទីផ្សារការងារ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ក្រសួងអប់រំកំពុង​ជំរុញការអនុវត្តប្រព័ន្ធមគ្គុទ្ទេសក៍អាជីព និងការផ្តល់ប្រឹក្សានៅតាមសាលារៀនទូទាំងប្រទេស ដើម្បីតម្រង់ទិសយុវជនឆ្ពោះទៅរកទីផ្សារការងារ

ក្រសួងអប់រំកំពុង​ជំរុញការអនុវត្តប្រព័ន្ធមគ្គុទ្ទេសក៍អាជីព និងការផ្តល់ប្រឹក្សានៅតាមសាលារៀនទូទាំងប្រទេស ដើម្បីតម្រង់ទិសយុវជនឆ្ពោះទៅរកទីផ្សារការងារ

ដើម្បីពង្រឹងសមត្ថភាពសិស្សានុសិស្សក្នុងការរៀបចំផែនការសិក្សាឱ្យស្របតាមគោលដៅអាជីពនាពេលអនាគត ក្រសួងអប់រំ យុវជន និងកីឡា កំពុងបង្កើនសកម្មភាពជំរុញការអនុវត្ត “ប្រព័ន្ធគាំទ្រការងារមគ្គុទ្ទេសក៍អាជីព និងការផ្ដល់ប្រឹក្សា” នៅតាមសាលារៀនទូទាំងប្រទេស។

Advertisement

លោកជំទាវសាស្ត្រាចារ្យបណ្ឌិត បូ ច័ន្ទគុលិកា អនុ​រដ្ឋ​លេខាធិការ​ក្រសួង​អប់រំ យុវជន និងកីឡា មានប្រសាសន៍ថា ការរៀបចំប្រព័ន្ធគាំទ្រការងារមគ្គុទ្ទេសក៍អាជីព និងការផ្ដល់ប្រឹក្សា ពិតជាមានភាពចាំបាច់ ដើម្បីពង្រឹងសមត្ថភាពយុវជនលើការរៀបចំផែនការសិក្សារៀនសូត្រដោយផ្សារភ្ជាប់នឹងគោលដៅអាជីពនាពេលអនាគត។

លោកជំទាវសាស្ត្រាចារ្យបណ្ឌិត បូ ច័ន្ទគុលិកា អនុ​រដ្ឋ​លេខាធិការ​ក្រសួង​អប់រំ យុវជន និងកីឡា

អនុ​រដ្ឋ​លេខាធិការ​ក្រសួង​អប់រំ បញ្ជាក់ថា ប្រព័ន្ធដែលក្រសួងគ្រោងនឹងរៀបចំដើម្បីគាំទ្រតាមសាលាគោលដៅ គឺបានរៀបចំក្របខណ្ឌ និងប្រព័ន្ធគាំទ្រជាច្រើនតាមរយៈគម្រោងសំខាន់ៗ ដូចជា គម្រោងវិទ្យាសាស្រ្ត និងបច្ចេកវិទ្យានៅកម្រិតអប់រំមធ្យមសិក្សា (STEP UP) និងគម្រោង​មធ្យមសិក្សាសម្រាប់ការប្រកួតប្រជែងមូលធនមនុស្ស​​​​ (SE4HC)។

លោកជំទាវសាស្ត្រាចារ្យបណ្ឌិត បូ ច័ន្ទគុលិកា បន្ថែមថា ក្រសួងនឹងអនុវត្តប្រព័ន្ធគាំទ្រការងារមគ្គុទ្ទេសក៍អាជីព និងការផ្ដល់ប្រឹក្សានៅសាលារៀន​ទូទាំងប្រទេស។ ដោយឡែក សាលារៀននៅក្នុងគម្រោង STEP UP និង SE4HC មានវិទ្យាល័យចំនួន២៥៩ ទទួលបានការគាំទ្រផ្នែកហរិញ្ញវត្ថុ និងបច្ចេកទេស លើការតម្រង់ទិសវិជ្ជាជីវៈ និងមគ្គុទេស​ក័អាជីពដែលពាក់ព័ន្ធនឹងវិទ្យាសាស្រ្ត បច្ចេកទេស និង​បច្ចេកវិទ្យា។

បើតាម អនុ​រដ្ឋ​លេខាធិការ​ក្រសួង​អប់រំ ប្រព័ន្ធគាំទ្រនានាត្រូវបានបង្កើតឡើងរួមមាន៖ ទី១. ប្រព័ន្ធបណ្ដុះបណ្ដាល និងទទួលស្គាល់ ៖ រៀបចំឱ្យមានគ្រូប្រឹក្សាតាមសាលារៀន និងគ្រូឧទ្ទេសថ្នាក់ជាតិ ដែលមានសមត្ថភាព និងគុណវុឌ្ឍិត្រឹមត្រូវ ។ ទី២. វេទិកាបច្ចេកវិទ្យាតម្រង់ទិសវិជ្ជាជីវៈ៖ ការប្រើប្រាស់កម្មវិធី (Platform) “ត្រីវិស័យ” (Trey Visay) ដើម្បីជួយសិស្សថ្នាក់ទី៩ ដល់ទី១២ ក្នុងការតម្រង់ទិសអាជីព។ ទី៣. បង្កើត​យន្តការ​ភាពជាដៃគូរវាង​សាលារៀន​ និងវិស័យឯកជន៖​ សាលារៀនរដ្ឋ​ និងវិស័យឯកជន​ចុះកិច្ចព្រមព្រៀង និងអនុស្សារណៈនៃការយោគយល់​លើការអនុវត្ត​កម្មវិធីសិក្សា​ស្តែម និងការអនុវត្ត​កម្មវិធីមគ្គុទេសក៍អាជីព។​​

ទី៤. យន្តការហិរញ្ញវត្ថុ (School Fund) ៖ ផ្ដល់ថវិកាគាំទ្រដល់សាលារៀនសម្រាប់អនុវត្តសកម្មភាពមគ្គុទ្ទេសក៍អាជីព សកម្មភាពភាពជាដៃគូរវាងរដ្ឋនិងឯកជន និងការអនុវត្ត​កម្មវិធីក្រៅម៉ោងលើការអប់រំស្តែមជាមួយវិស័យឯកជន និង ទី៥. ប្រព័ន្ធពិនិត្យតាមដាន និងវាយតម្លៃ៖ បង្កើតយន្តការវាយតម្លៃសមិទ្ធផលការងារ និងការផ្ដល់ការលើកទឹកចិត្តដល់ប្រតិបត្តិករតាមសាលារៀន៕

កញ្ញា វ៉ាន គីមសល់ | Ms. Van Kimsal

កញ្ញា វ៉ាន គីមសល់ | Ms. Van Kimsal

កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ  ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា