ឱកាសសម្រាប់យុវតីកម្ពុជា អាហារូបករណ៍ SHE-CAN ផ្តើម​ទទួលពាក្យឆ្នាំសិក្សា ២០២៦-២០២៧ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ឱកាសសម្រាប់យុវតីកម្ពុជា អាហារូបករណ៍ SHE-CAN ផ្តើម​ទទួលពាក្យឆ្នាំសិក្សា ២០២៦-២០២៧

ឱកាសសម្រាប់យុវតីកម្ពុជា អាហារូបករណ៍ SHE-CAN ផ្តើម​ទទួលពាក្យឆ្នាំសិក្សា ២០២៦-២០២៧

កម្មវិធីអាហារូបករណ៍ SHE-CAN ដែលជា​ក្តីស្រមៃរបស់យុវតីកម្ពុជា​ចង់បន្តការ​សិក្សា​នៅសហរដ្ឋអាមេរិក ពេលនេះ បានបើកទទួលពាក្យសម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧ ហើយ។

Advertisement

SHE-CAN គឺជាកម្មវិធីអភិវឌ្ឍភាពជាអ្នកដឹកនាំសម្រាប់យុវតី ដែលមានគោលដៅជួយគាំទ្របេក្ខនារីកម្ពុជាឱ្យទទួលបានអាហារូបករណ៍ពេញលេញ (Full-Ride Scholarship) ដើម្បីចូលរៀននៅសាកលវិទ្យាល័យឈានមុខគេនានាក្នុងសហរដ្ឋអាមេរិក។

អត្ថប្រយោជន៍ដែលទទួលបាន ៖ ការគាំទ្រពេញលេញក្នុងការដាក់ពាក្យសុំអាហារូបករណ៍ពីសាកលវិទ្យាល័យនានានៅសហរដ្ឋអាមេរិក, ការបណ្តុះបណ្តាលត្រៀមប្រឡង IELTS/TOEFL និង SAT/ACT, ការណែនាំពី Mentor ដែលនៅសហរដ្ឋអាមេរិកផ្ទាល់, ការគាំទ្រចំណាយមួយចំនួន ដូចជា ថ្លៃប្រឡង លិខិតឆ្លងដែន ទិដ្ឋាការ សំបុត្រយន្តហោះ សៀវភៅសិក្សា និងការធានារ៉ាប់រងសុខភាព (ស្របតាមលក្ខខណ្ឌរបស់កម្មវិធី)។

លក្ខខណ្ឌសម្រាប់ការដាក់ពាក្យ ៖ ជាយុវតីមានអាយុចន្លោះ ១៧–២០ឆ្នាំ, បានបញ្ចប់ ឬកំពុងបញ្ចប់ការសិក្សាថ្នាក់វិទ្យាល័យ យ៉ាងយូរត្រឹមខែមិថុនា ឆ្នាំ២០២៧, មានលទ្ធផលសិក្សាល្អ និងមានសមត្ថភាពភាសាអង់គ្លេស (TOEFL, IELTS ឬ Duolingo), មានបទពិសោធន៍ភាពជាអ្នកដឹកនាំនៅសាលារៀន ឬក្នុងសហគមន៍, មានបំណងសិក្សាថ្នាក់បរិញ្ញាបត្រនៅសហរដ្ឋអាមេរិក, មកពីគ្រួសារដែលមានចំណូលទាប និងមានការប្តេជ្ញាចិត្តខ្ពស់ក្នុងការរួមចំណែកអភិវឌ្ឍសង្គមកម្ពុជា។

ឯកសារចាំបាច់សម្រាប់ការដាក់ពាក្យ

  1. ព្រឹត្តិបត្រពិន្ទុ (Transcript) ថ្នាក់ទី១០ ទី១១ និងទី១២
  2. លទ្ធផលប្រឡងថ្នាក់ជាតិ ឬពិន្ទុ WAEC
  3. ការបកប្រែជាភាសាអង់គ្លេសនៃព្រឹត្តិបត្រពិន្ទុ ឬលទ្ធផលប្រឡង (អាចបកប្រែដោយខ្លួនឯងបានប្រសិនបើចាំបាច់)
  4. ការប៉ាន់ប្រមាណចំណូលប្រចាំខែរបស់គ្រួសារ
  5. លទ្ធផលតេស្ត SAT, ACT, IELTS ឬ TOEFL (ប្រសិនបើធ្លាប់ប្រឡង)

ការដាក់ពាក្យសុំចូលរួមកម្មវិធីនេះ [ធ្វើឡើងដោយឥតគិតថ្លៃ]។ បេក្ខនារីកម្ពុជាដែលមានចំណាប់អារម្មណ៍ត្រូវប្រញាប់ដាក់ពាក្យឱ្យបានមុនកាលកំណត់ គឺថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦៕

កញ្ញា ឌិន ថារី | Din Thary

កញ្ញា ឌិន ថារី | Din Thary

កញ្ញា ឌិន ថារី ធ្លាប់មានបទពិសោធន៍ជាច្រើនឆ្នាំទៅលើការសរសេរព័ត៌មាន ជាអ្នករាយការណ៍ព័ត៌មាន និង​សម្របសម្រួល​កម្មវិធីផ្សេងៗ។ បច្ចុប្បន្ន កញ្ញា ជាអ្នករាយការណ៍ព័ត៌មាន និងសរសេរព័ត៌មានអប់រំ នៃ AMS Education ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា