សិង្ហបុរី ជាប្រទេសតែមួយគត់នៅអាស៊ាន មានសាកលវិទ្យាល័យជាប់ចំណាត់ថ្នាក់កំពូលទាំង ២០ ក្នុងពិភពលោក​ លើមុខវិជ្ជាវិទ្យាសាស្ត្រកុំព្យូទ័រ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
សិង្ហបុរី ជាប្រទេសតែមួយគត់នៅអាស៊ាន មានសាកលវិទ្យាល័យជាប់ចំណាត់ថ្នាក់កំពូលទាំង ២០ ក្នុងពិភពលោក​ លើមុខវិជ្ជាវិទ្យាសាស្ត្រកុំព្យូទ័រ

សិង្ហបុរី ជាប្រទេសតែមួយគត់នៅអាស៊ាន មានសាកលវិទ្យាល័យជាប់ចំណាត់ថ្នាក់កំពូលទាំង ២០ ក្នុងពិភពលោក​ លើមុខវិជ្ជាវិទ្យាសាស្ត្រកុំព្យូទ័រ

យោងតាមចំណាត់ថ្នាក់មុខវិជ្ជាឆ្នាំ២០២៦ របស់ Times Higher Education (THE) ប្រទេសសិង្ហបុរីឈរនៅលំដាប់ទី១ ក្នុងតំបន់អាស៊ីអាគ្នេយ៍ ដោយមានសាកលវិទ្យាល័យជាប់ចំណាត់ថ្នាក់ក្នុងចំណោមសាកលវិទ្យាល័យកំពូលទាំង ២០ របស់ពិភពលោកលើមុខវិជ្ជាវិទ្យាសាស្ត្រកុំព្យូទ័រ។

Advertisement

សាកលវិទ្យាល័យសិង្ហបុរី និងសាកលវិទ្យាល័យបច្ចេកវិទ្យាណានយ៉ាង គឺជាស្ថាប័ន ២ ក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលជាប់ចំណាត់ថ្នាក់កំពូលទាំង ២០ របស់ពិភពលោក។ ខណៈ NUS ជាប់ចំណាត់ថ្នាក់លេខ ១៣ ក្នុងចំណាត់ថ្នាក់ឆ្នាំ២០២៦ ដែលចេញផ្សាយកាលពីថ្ងៃពុធសប្ដាហ៍មុន ដោយ Times Higher Education មានមូលដ្ឋាននៅចក្រភពអង់គ្លេស ដោយធ្លាក់ចុះពីរចំណាត់ថ្នាក់ពីឆ្នាំ២០២៥ ខណៈដែល NTU ឡើងដល់លេខ ១៦ ពីលេខ ១៩ កាលពីឆ្នាំមុន។

នៅក្នុងចំណាត់ថ្នាក់សាកលវិទ្យាល័យពិភពលោក THE ឆ្នាំ២០២៦, NUS ជាប់ចំណាត់ថ្នាក់លេខ ១៧ ខណៈដែល Nanyang ជាប់ចំណាត់ថ្នាក់លេខ ៣១។

ចំណាត់ថ្នាក់វិទ្យាសាស្ត្រកុំព្យូទ័រ វាយតម្លៃការអនុវត្តនៅគ្រប់ផ្នែកនៃមុខវិជ្ជា ការអភិវឌ្ឍន៍កម្មវិធី និងវិស្វកម្ម បញ្ញាសិប្បនិម្មិត និងម៉ាស៊ីនចេះរៀន ព្រមទាំងជំនាញសន្តិសុខសាយប័រ និងបណ្ដាញ។ THE បានវាយតម្លៃសាកលវិទ្យាល័យចំនួន ១១៦៥ មកពីប្រទេស និងដែនដីចំនួន ៨៤ ដោយប្រើសូចនាករ នៃការអនុវត្តចំនួន ១៨ ។

ដើម្បីទទួលបានសិទ្ធិចូលរួមក្នុងការវាយតម្លៃ ស្ថាប័ននានាត្រូវបំពេញតាមកម្រិតនៃការបោះពុម្ពផ្សាយយ៉ាងហោចណាស់ មានលទ្ធផលស្រាវជ្រាវចំនួន ៥០០ ក្នុងរយៈពេល ៥ឆ្នាំ ចាប់ពីឆ្នាំ២០២០ ដល់ ២០២៤។

សាកលវិទ្យាល័យ Oxford នៅចក្រភពអង់គ្លេសត្រូវបានគេដាក់ឈ្មោះថា ជាសាកលវិទ្យាល័យល្អបំផុតរបស់ពិភពលោកសម្រាប់វិទ្យាសាស្ត្រកុំព្យូទ័រ។ ដោយឡែក សាកលវិទ្យាល័យ Peking របស់ចិន ជាប់ចំណាត់ថ្នាក់ល្អបំផុតនៅអាស៊ី និងជាស្ថាប័នតែមួយគត់នៅតំបន់អាស៊ី ជាប់ចំណាត់ថ្នាក់ក្នុងចំណោមសាកលវិទ្យាល័យកំពូលទាំង ១០ របស់ពិភពលោក។

សាកលវិទ្យាល័យចំនួន ៥៦ មកពីអាស៊ីអាគ្នេយ៍ត្រូវបានដាក់បញ្ចូលក្នុងការវាយតម្លៃនេះ ដែលក្នុងនោះ ប្រទេសសិង្ហបុរីជាប់ចំណាត់ថ្នាក់ខ្ពស់បំផុតក្នុងតំបន់ និងប្រទេសម៉ាឡេស៊ីមានសាកលវិទ្យាល័យច្រើនជាងគេ គឺ ២០ស្ថាប័ន៕

លោក ណោង សុខនិមល | Mr. Norng Soknimul

លោក ណោង សុខនិមល | Mr. Norng Soknimul

លោក ណោង សុខនិមល ជាអ្នកយកការព័ត៌មានអប់រំឱ្យសារព័ត៌មាន AMS ។ លោកមានចំណូលចិត្តសរសេរមាតិកាព័ត៌មានទាក់ទងនឹង ចំណេះដឹងសុខភាព ការអប់រំកុមារតូច បច្ចេកវិទ្យា វិទ្យាសាស្ត្រ និងការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំជុំវិញពិភពលោក។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា