សិស្សឆ្នើម៦រូប ជាប់ជ័យលាភីសិស្សពូកែទូទាំងប្រទេស អក្សរសិល្ប៍ខ្មែរ គណិតវិទ្យា និងរូបវិទ្យា ថ្នាក់ទី៩ និងថ្នាក់ទី១២ ឆ្នាំ២០២៦ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
សិស្សឆ្នើម៦រូប ជាប់ជ័យលាភីសិស្សពូកែទូទាំងប្រទេស អក្សរសិល្ប៍ខ្មែរ គណិតវិទ្យា និងរូបវិទ្យា ថ្នាក់ទី៩ និងថ្នាក់ទី១២ ឆ្នាំ២០២៦

សិស្សឆ្នើម៦រូប ជាប់ជ័យលាភីសិស្សពូកែទូទាំងប្រទេស អក្សរសិល្ប៍ខ្មែរ គណិតវិទ្យា និងរូបវិទ្យា ថ្នាក់ទី៩ និងថ្នាក់ទី១២ ឆ្នាំ២០២៦

នៅល្ងាចថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦នេះ ក្រសួងអប់រំ បានប្រកាស​ជាផ្លូវការ នូវ​ឈ្មោះសិស្ស​ឆ្នើម៦រូប ដែល​បាន​ជាប់ជ័យលាភីសិស្សពូកែទូទាំងប្រទេស លើមុខវិជ្ជា អក្សរសិល្ប៍ខ្មែរ គណិតវិទ្យា និងរូបវិទ្យា សម្រាប់ថ្នាក់ទី៩ និងថ្នាក់ទី១២ សម័យប្រឡង ២៦ មេសា ឆ្នាំ២០២៦។

Advertisement

សម្រាប់ជ័យលាភីសិស្សពូកែទូទាំងប្រទេស ថ្នាក់ទី៩ ចំណាត់ថ្នាក់លេខ១ ផ្នែកអក្សរសិល្ប៍ខ្មែរ បានទៅលើ យុវតី យឿន កល្យាន មកពីវិទ្យាល័យព្រៃព្នៅ ខេត្តព្រៃវែង, ចំណាត់ថ្នាក់លេខ១ ផ្នែកគណិតវិទ្យា បានទៅលើ យុវជន ធេង លីហុង មកពីវិទ្យាល័យជប់វារី ខេត្តបន្ទាយមានជ័យ និងចំណាត់ថ្នាក់លេខ១ ផ្នែករូបវិទ្យា បានទៅលើ យុវតី ឈាង យូអ៊ី អនុវិទ្យាល័យពោធិ៍សាត់ ខេត្តពោធិ៍សាត់។

ជ័យលាភីសិស្សពូកែទូទាំងប្រទេស ថ្នាក់ទី៩

ដោយឡែក ជ័យលាភីសិស្សពូកែទូទាំងប្រទេស ថ្នាក់ទី១២ ចំណាត់ថ្នាក់លេខ១ ផ្នែកអក្សរសិល្ប៍ខ្មែរ បានទៅលើ យុវតី រស់ ដា មកពីវិទ្យាល័យពងទឹក ខេត្តស្វាយរៀង, ចំណាត់ថ្នាក់លេខ១ ផ្នែកគណិតវិទ្យា បានទៅលើ យុវជន ថន រិនសុភៈ មកពីវិទ្យាល័យព្រៃដើមថ្នឹង ខេត្តព្រៃវែង និងចំណាត់ថ្នាក់លេខ១ ផ្នែករូបវិទ្យា បានទៅលើ យុវជន ស៊ីម ម៉ុយឈីវ មកពីសាលាអន្តរជាតិវេស្ទលែនដ៍ ខេត្តកណ្ដាល។

បេក្ខជនដែលជាប់ជ័យលាភីក្នុងការប្រឡងសិស្សពូកែទូទាំងប្រទេស​នេះ ពួកគេទទួលបានរង្វាន់ និង​ការលើកទឹកចិត្តពីរាជរដ្ឋាភិបាលដូចជា ប្រកាស​ស្តីពី​ការ​ទទួលស្គាល់​សិស្ស​ពូកែ​ដោយ​ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា មួយ​ច្បាប់, មេដាយមួយគ្រឿង សម្រាប់បេក្ខជនជ័យលាភី ចំណាត់ថ្នាក់ពីលេខ១ ដល់លេខ៣ ព្រមទាំង​វិញ្ញាបនបត្រ​បញ្ជាក់សិស្សពូកែទូទាំង​ប្រទេស​មួយ​ច្បាប់។

ជ័យលាភីសិស្សពូកែទូទាំងប្រទេស ថ្នាក់ទី១២

ជាមួយគ្នានេះ ជ័យលាភីសិស្សពូកែពីលេខ១ ដល់លេខ៥ ក៏​ទទួលបានជាប្រាក់រង្វាន់តាមចំណាត់ថ្នាក់ ពី ២លាន៣សែនរៀន ដល់ ៣លាន៥សែនរៀល ហើយ​អាច​មានប្រាក់រង្វាន់ ឬវត្ថុផ្សេងៗបន្ថែមទៀត​ពីសប្បុរសជន។

គួរជំរាបជូនថា ក្រសួងអប់រំ ក៏​បាន​ប្រកាសទទួលស្គាល់បេក្ខជនចំនួន ៣០រូប ជាប់ជ័យលាភីសិស្សពូកែទូទាំងប្រទេស លើមុខវិជ្ជាអក្សរសិល្ប៍ខ្មែរ គណិតវិទ្យា និងរូបវិទ្យា ថ្នាក់ទី៩ និងថ្នាក់ទី១២ ឆ្នាំ២០២៦ ដោយក្នុងនោះ ៣នាក់ មកពីរាជធានីភ្នំពេញ, ៥នាក់ មកពីខេត្តកណ្ដាល, ២នាក់ មកពីខេត្តបាត់ដំបង, ៣នាក់ មកពីកំពង់ឆ្នាំង, ៣នាក់ មកពីខេត្តសៀមរាប, ៣នាក់ មកពីខេត្តព្រៃវែង, ២នាក់ មកពីខេត្តកំពង់ធំ, ២នាក់ មកពីខេត្តពោធិ៍សាត់ និង៣នាក់ មកពីខេត្តតាកែវ។ ខេត្តដែលមានសិស្សជាប់ ១នាក់ គឺ កំពង់ចាម, បន្ទាយមានជ័យ, ស្វាយរៀង និងព្រះសីហនុ៕

កញ្ញា វ៉ាន គីមសល់ | Ms. Van Kimsal

កញ្ញា វ៉ាន គីមសល់ | Ms. Van Kimsal

កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ  ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា