អ្នកនាំពាក្យ ៖ សាលារៀនជាច្រើននៅ​ក្បែរ​តំបន់ភៀសសឹក កំពុងទទួលចុះឈ្មោះសិស្សភៀសសឹកឱ្យ​ចូលរៀន​បណ្តោះអាសន្ន | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អ្នកនាំពាក្យ ៖ សាលារៀនជាច្រើននៅ​ក្បែរ​តំបន់ភៀសសឹក កំពុងទទួលចុះឈ្មោះសិស្សភៀសសឹកឱ្យ​ចូលរៀន​បណ្តោះអាសន្ន

អ្នកនាំពាក្យ ៖ សាលារៀនជាច្រើននៅ​ក្បែរ​តំបន់ភៀសសឹក កំពុងទទួលចុះឈ្មោះសិស្សភៀសសឹកឱ្យ​ចូលរៀន​បណ្តោះអាសន្ន

បន្ទាប់ពីមានការ​ប្រកាសដោយ​ក្រសួងអប់រំ ក្នុង​ការ​អនុញ្ញាត​ឱ្យ​សិស្ស​ភៀសសឹក​អាច​ចុះឈ្មោះ​​ចូលរៀន​បណ្តោះអាសន្ន​នៅ​តាម​សាលា​រៀន​នៅ​ជិត​តំបន់ភៀសសឹក ឬកន្លែងស្នាក់នៅ​តាមការស្ម័គ្រចិត្ត ពេលនេះ​មានសាលា​រៀនជាច្រើន​ស្ថិត​ក្នុង​ខេត្តកំពុងប្រឈម និង​ខេត្ត​ក្បែរ​ខាង កំពុងតែធ្វើការផ្សព្វផ្សាយ​ពីសេចក្តីណែនាំនេះ និង​កំពុង​ទទួលសិស្សភៀសសឹក​ឱ្យ​ចុះឈ្មនោះចូលរៀន​បណ្តោះអាសន្ន។ នេះ​បើតាម​ប្រសាសន៍របស់លោកជំទាវ ឃួន វិច្ឆិកា អ្នកនាំពាក្យ​ក្រសួងអប់រំ យុវជន និងកីឡា។

Advertisement

បើតាម​លោកជំទាវ ឃួន វិច្ឆិកា ដើម្បីជួយសម្រួលដល់ការសិក្សារបស់គ្រួសារភៀសសឹក សាលារៀនមួយ​ចំនួនក្នុង​ខេត្តបាត់ដំបង ខេត្តសៀមរាប បានបើកទទួលសិស្សភៀស​សឹកឱ្យចុះឈ្មោះចូលរៀន​បណ្តោះអាសន្ន​ទម្រាំ​ស្ថានភាព​ល្អប្រសើរ​ឡើងវិញ។ សាលារៀនក្នុងខេត្តបាត់ដំបង រួមមាន សាលាបឋមសិក្សាសម្ដេច ជា ស៊ីម, សាលាបឋមសិក្សា​បោះពោធិ៍, សាលាបឋមសិក្សាអនុវត្តន៍ និងអនុវិទ្យាល័យអនុវត្តន៍ នៃវិទ្យាស្ថានគរុកោសល្យបាត់ដំបង, អនុវិទ្យាល័យ​បាយដំរាំ និងវិទ្យាល័យនេត យ៉ង់ និងចែកជូនសម្ភារៈសិក្សាមួយចំនួនថែមទៀត។ ចំណែកសាលារៀនក្នុង ខេត្តសៀមរាប រួមមាន វិទ្យាល័យអង្គរ, វិទ្យាល័យ ១០មករា ១៩៧៩, សាលាបឋមសិក្សាវត្តស្វាយ, សាលាបឋមសិក្សាស្វាយធំ។ ព្រមទាំងវិទ្យាល័យ ហ៊ុន សែន រួតចំប៉ី ខេត្តឧត្ដរមានជ័យផងដែរ។

កុមារ​តូចៗកំពុងសិក្សានៅក្នុងជំរំភៀសសឹក (រូបភាព UNICEF)

ជាមួយគ្នានេះ នៅមានសាលារៀនជាច្រើនទៀតដែលផ្សព្វផ្សាយជាបន្តបន្ទាប់ និងមានសាលា​ជាច្រើនទៀត​មិនបាន​ផ្សព្វផ្សាយ តែបានទទួលសិស្ស​ភៀសសឹកឱ្យចុះឈ្មោះចូលរៀនបណ្តើរៗហើយ និងធ្លាប់បានធ្វើការងារ​នេះកាល​ពីខែកក្កដាកន្លងមក។

យោង​តាម​របាយការណ៍របស់ក្រសួងអប់រំ ការឈ្លានពានរបស់ប្រទេសថៃមក​លើទឹកដីកម្ពុជា គិតត្រឹមថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥ បាន្វើ​សាលានៅខេត្តចំនួន៦ ក្នុងក្រុង-ស្រុកចំនួន២០ ជាប់នឹង​ព្រំដែន​ប្រទេសថៃ បានបិទទ្វារសរុប ៩០៩សាលា ប៉ះពាល់គ្រូបង្រៀន ៧៦០១នាក់ ​និងសិស្ស​ ២១៦១០៧នាក់។

ក្នុង​ឱកាសជួបសំណេះសំណាល និង​ផ្តល់សម្ភារៈសិក្សា គ្រឿងឧបភោគបរិភោគ និង​សម្ភារៈប្រើប្រាស់​ចាំបាច់នានា ជូន​ដល់​មន្ទីរអប់រំ យុវជន និ​ងកីឡា នៃ​ខេត្តទាំង៥​ដែលរងផលប៉ះពាល់ កាលពីរសៀលថ្ងៃអាទិត្យ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ​ យុវជន និងកីឡា បានអំពាវនាវដល់ បុគ្គលិកអប់រំ មាតាបិតា សិស្សានុសិស្ស និងក្រុមគ្រួសារ​ដែលរងផលប៉ះពាល់ទាំងអស់ សូមប្រែក្លាយការលំបាកនេះទៅជាការតស៊ូ និងកម្លាំងចិត្ត​ដើម្បីជម្នះ​រាល់ឧបសគ្គ។ ដោយឡែកសាលារៀនទាំងអស់ត្រូវតែត្រៀមខ្លួន ទទួលយកកុមារ និងសិស្សានុសិស្សដែល​បានភៀសខ្លួន​ឱ្យបន្តការសិក្សា ដោយ​ធានាថាពួកគេមានកន្លែងរៀនសូត្រប្រកបដោយសុវត្ថិភាព។

ឯកឧត្តម ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា

ឯកឧត្តមរដ្ឋមន្រ្តីមានប្រសាសន៍ថា ក្រសួងអប់រំនឹងបន្តរៀបចំ និងផ្តល់ជំនួយជាបន្តបន្ទាប់ ជាពិសេសផ្តល់នូវតង់ និងទីតាំងសិក្សាបណ្តោះអាសន្ន សម្រាប់សិស្សានុសិស្សដែលភៀសខ្លួន ដើម្បីធានាថាដំណើរការរៀន​ និងបង្រៀន​អាចប្រព្រឹត្តទៅបាន ទោះក្នុងកាលៈទេសៈណាក៏ដោយ៕

កញ្ញា វ៉ាន គីមសល់ | Ms. Van Kimsal

កញ្ញា វ៉ាន គីមសល់ | Ms. Van Kimsal

កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ  ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា