រដ្ឋមន្រ្តីអប់រំ ៖ កម្មវិធីសិក្សា​ត្រៀម​ចូល​សាកលវិទ្យាល័យ​នៅក្រៅប្រទេស នឹងជួយ​សិស្សកម្ពុជាត្រៀម​ខ្លួនសម្រាប់​វិធីសាស្រ្ត​សិក្សា​បែបថ្មី | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
រដ្ឋមន្រ្តីអប់រំ ៖ កម្មវិធីសិក្សា​ត្រៀម​ចូល​សាកលវិទ្យាល័យ​នៅក្រៅប្រទេស នឹងជួយ​សិស្សកម្ពុជាត្រៀម​ខ្លួនសម្រាប់​វិធីសាស្រ្ត​សិក្សា​បែបថ្មី

រដ្ឋមន្រ្តីអប់រំ ៖ កម្មវិធីសិក្សា​ត្រៀម​ចូល​សាកលវិទ្យាល័យ​នៅក្រៅប្រទេស នឹងជួយ​សិស្សកម្ពុជាត្រៀម​ខ្លួនសម្រាប់​វិធីសាស្រ្ត​សិក្សា​បែបថ្មី

សំឡេងត្រូវបានបង្កើតឡើងដោយប្រព័ន្ធបញ្ញាសិប្បនិម្មិត

ក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការនូវ កម្មវិធីសិក្សាត្រៀមចូលសាកលវិទ្យាល័យនៅប្រទេសអូស្ត្រាលី (Foundation Program) របស់សាកលវិទ្យាល័យ New South Wales (UNSW) កាលពីថ្ងៃពុធ (១៨ មីនា) ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ បានសាទរចំពោះការ​ដាក់​ឱ្យ​ដំណើរការ​កម្មវិធី ដោយថា វានឹងជួយដល់សិស្សនិស្សិត​កម្ពុជាត្រៀម​សម្របខ្លួននឹងវិធីសាស្រ្ត​សិក្សា​បែបថ្មី។

Advertisement

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានរំលឹកពីបទពិសោធន៍ ដែលឯកឧត្តម​ធ្លាប់​ទៅសិក្សា​នៅបរទេស បានជួបនឹងបរិយាកាសសិក្សានៅ​សាកលវិទ្យាល័យអន្តរជាតិ ហើយ​ជួបបញ្ហាប្រឈមគឺ ការរស់នៅឆ្ងាយពីក្រុមគ្រួសារ ការ​រៀន​រស់នៅ​ដោយ​ឯករាជ្យ និង​ការ​សម្របខ្លួន​ទៅនឹង​វិធីសាស្រ្ត​សិក្សា​បែបថ្មី ដែលជា​រឿងពិបាក ទាមទារ​ការ​តាំងចិត្ត​ខ្ពស់។

ឯកឧត្តមរដ្ឋមន្រ្តីមានប្រសាសន៍ថា ដូច្នេះ កម្មវិធីសិក្សា​ត្រៀមសម្រាប់​ការ​សិក្សា​នៅបរទេស មានសារៈសំខាន់​ក្នុង​ការ​ជួយ​សម្រួល​ដល់​ការ​ផ្លាស់ប្តូរការ​សិក្សានេះ ដោយ​បណ្តុះ​បណ្តាល​សិស្សនិស្សិត​ឱ្យ​ស៊ាំទៅនឹងប្រព័ន្ធ​អប់រំស្តង់ដាអន្តរជាតិ និង​ពង្រឹង​ជំនាញ​ស្រាវជ្រាវ​តាំងពី​នៅ​ក្នុងស្រុក ជួយ​ឱ្យ​ពួកគេ​មានទំនុកចិត្ត និងអាច​ជោគជ័យ​ក្នុងការ​សិក្សា​នៅក្រៅប្រទេស​ងាយស្រួលជាងមុន។

ជាមួយ​គ្នានេះ ឯកឧត្តម ហង់ជួន ណារ៉ុន ក៏​ជឿជាក់ថា យុវជន​ដែលបាន​សិក្សាកម្មវិធីត្រៀម​នេះ នឹង​ក្លាយ​ជាកម្លាំង​ចលករយ៉ាង​សំខាន់​ក្នុង​ការ​នាំ​យកចំណេះដឹង និង​បទពិសោធអន្តរជាតិត្រឡប់មកវិញ ដើម្បី​ចូលរួម​ចំណែក​អភិវឌ្ឍសង្គម និង​សេដ្ឋកិច្ច​កម្ពុជា​ឱ្យ​កាន់តែ​រីកចម្រើន នៅក្នុង​យុគសម័យ​ឌីជីថល៕

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា