សិក្សា​វគ្គ​ភាសា​អង់គ្លេស​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ ​ដោយ​ឥត​គិត​ថ្លៃ​ ​និង​ទទួលបាន​វិញ្ញាបនបត្រ​ទទួលស្គាល់​ជា​អន្តរជាតិ​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
សិក្សា​វគ្គ​ភាសា​អង់គ្លេស​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ ​ដោយ​ឥត​គិត​ថ្លៃ​ ​និង​ទទួលបាន​វិញ្ញាបនបត្រ​ទទួលស្គាល់​ជា​អន្តរជាតិ​

សិក្សា​វគ្គ​ភាសា​អង់គ្លេស​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ ​ដោយ​ឥត​គិត​ថ្លៃ​ ​និង​ទទួលបាន​វិញ្ញាបនបត្រ​ទទួលស្គាល់​ជា​អន្តរជាតិ​

​សាកលវិទ្យាល័យ​រដ្ឋ​អាយ​អូវ៉ា ​(​Iowa​ ​State​ ​University​) ​សហការ​ជាមួយ​កម្មវិធី​ ​Online​ ​Professional​ ​English​ ​Network​ ​(​OPEN​) ​ប្រកាស​បើក​វគ្គ​សិក្សា​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ក្រោម​ប្រធានបទ​៖​ «​ការ​បង្រៀន​សំណេរ​ភាសា​អង់គ្លេស​បែប​សិក្សា​ស្រាវជ្រាវ​» ​(​Teaching​ ​Academic​ ​Writing​)​។​

Advertisement

​វគ្គ​សិក្សា​នេះ​ត្រូវបាន​ឧបត្ថម្ភ​ថវិកា​ទាំងស្រុង​ដោយ​ ​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​ តាមរយៈ​ ក្រសួង​ការ​បរទេស​សហរដ្ឋ​អាមេរិក​ ​(​U​.​S​.​ ​Department​ ​of​ ​State​) ​និង​គ្រប់គ្រង​ការ​អនុវត្ត​ដោយ​អង្គការ​ ​FHI​ ​360​។​

​វគ្គ​សិក្សា​នេះ​ត្រូវបាន​រៀបចំឡើង​សម្រាប់​អ្នក​ដែល​មាន​បំណង​ពង្រឹង​ជំនាញ​ក្នុង​ការ​បង្រៀន​សំណេរ​ភាសា​អង់គ្លេស​បែប​សិក្សា​ស្រាវជ្រាវ​ ​ដោយ​ផ្តល់​នូវ​ចំណេះដឹង​ទ្រឹស្តី​ ​និង​ការ​អនុវត្ត​ជាក់ស្តែង​ពី​អ្នកជំនាញ​អន្តរជាតិ​។​

​មាតិកា​សិក្សា​
​-​ ​ម៉ូឌុល​ទី​១​៖ ​ការ​ស្វែងយល់​អំពី​វគ្គ​សិក្សា​ការ​សរសេរ​បែប​សិក្សា​ស្រាវជ្រាវ​ (​Academic​ ​Writing​ ​Courses​)
​-​ ​ម៉ូឌុល​ទី​២​៖​ វិធីសាស្ត្រ​បង្រៀន​ដំណើរការ​នៃ​ការ​សរសេរ ​(​Teaching​ ​Process​ ​Writing​)
​-​ ​ម៉ូឌុល​ទី​៣​៖ ​ការ​បង្រៀន​ជំនាញ​សរសេរ​អត្ថបទ​ ​និង​ការ​លើក​ហេតុផល​វែកញែក ​(​Teaching​ ​Essay​ ​Writing​ ​and​ ​Argumentation​)
​-​ ​ម៉ូឌុល​ទី​៤​៖ ​វិធីសាស្ត្រ​បង្រៀន​ការ​ដកស្រង់​ ​និង​ការ​ប្រើប្រាស់​ប្រភព​ឯកសារ ​(​Teaching​ ​Source​ ​Citation​)
​-​ ​ម៉ូឌុល​ទី​៥​៖ ​ការ​ផ្តល់​មតិ​កែលម្អ​ និង​ការ​វាយតម្លៃ​ប្រកបដោយ​ប្រសិទ្ធភាព​ក្នុង​ការ​សរសេរ​បែប​សិក្សា​ស្រាវជ្រាវ​ ​(​Effective​ ​Feedback​ ​and​ ​Assessment​ ​in​ ​Academic​ ​Writing​)

​អត្ថប្រយោជន៍​ដែល​អ្នក​នឹង​ទទួលបាន​
​-​ ​សិក្សា​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ដោយ​ឥត​គិត​ថ្លៃ​
​-​ ​រៀន​ជាមួយ​អ្នកជំនាញ​ ​និង​សម្ភារៈ​សិក្សា​ដែល​មាន​គុណភាព​ខ្ពស់​
​-​ ទទួលបាន​វិញ្ញាបនបត្រ​បញ្ជាក់​ការ​បញ្ចប់​វគ្គ​សិក្សា​ ​(​Certificate​ ​of​ ​Completion​) ​បន្ទាប់ពី​បំពេញ​តាម​លក្ខខណ្ឌ​របស់​វគ្គ​

​សម្រាប់​លោក​-​លោកស្រី​ ​សិស្ស​និស្សិត​ដែល​មាន​ចំណាប់អារម្មណ៍​ ​សូម​ពិនិត្យ​ព័ត៌មាន​លម្អិត​ ​និង​តំណភ្ជាប់​ ​https​:​/​/​openenglishcommunity​.​org​/​page​/​teaching​-​english​-​academic​-​writing​-​teaw​ ​៕

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា