ឱកាសផ្លាស់ប្តូរការសិក្សា​នៅ​សាកលវិទ្យាល័យ Conservatorio Superio de Musica de Vigo ប្រទេស​អេស្ប៉ាញ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ឱកាសផ្លាស់ប្តូរការសិក្សា​នៅ​សាកលវិទ្យាល័យ Conservatorio Superio de Musica de Vigo ប្រទេស​អេស្ប៉ាញ

ឱកាសផ្លាស់ប្តូរការសិក្សា​នៅ​សាកលវិទ្យាល័យ Conservatorio Superio de Musica de Vigo ប្រទេស​អេស្ប៉ាញ

ជា​ឱកាស​សម្រាប់សិស្សនិស្សិតកំពុងសិក្សា​ផ្នែក​តូរ្យតន្រ្តី, សាកលវិទ្យាល័យ​ភូមិន្ទវិចិត្រសិល្បៈ បានប្រកាស​ពីការ​ផ្តល់អាហារូបករណ៍ដល់​និស្សិត​ចំនួន៤រូប ដើម្បីទៅផ្លាស់ប្តូរ​ការ​សិក្សា​នៅ​សាកលវិទ្យាល័យ Conservatorio Superio de Musica de Vigo (CSMV) ដែលជា​សាកលវិទ្យាល័យល្បីល្បាញក្នុងការ​បណ្តុះបណ្តាលអ្នកជំនាញផ្នែកតូរ្យតន្រ្តី រយៈពេល៥ខែ ទៅលើ​មុខ​វិជ្ជា ឧបករណ៍តន្រ្តី បស្ចឹមប្រទេស, ឧបករណ៍តន្រ្តី តន្រ្តីសម័យ និង តន្រ្តីវិទ្យា។

Advertisement

រយៈពេលសិក្សា ចាប់ពីខែកញ្ញា ឆ្នាំ២០២៦ ដល់ខែមករា ឆ្នាំ២០២៧។ ការចំណាយ ថ្លៃសិក្សា ការ​ស្នាក់នៅ សំបុត្រយន្តហោះ ការធានារ៉ាប់រង ទិដ្ឋាការ និង​ប្រាក់ឧបត្ថម្ភ​ប្រចាំខែ ជា​បន្ទុក​របស់​គម្រោង Erasmus+ ។ ការចំណាយផ្សេងទៀតជា​បន្ទុក​សាមីខ្លួន។

ឯកសារត្រូវភ្ជាប់ ៖ លិខិតឆ្លងដែន​ដែល​មាន​សុពលភាព​លើសពី១ឆ្នាំ, លិខិតណែនាំ​ខ្លួន CV និង Cover letter ជាភាសាអង់គ្លេស ដោយ​បញ្ជាក់​ពីមុខវិជ្ជា​ដែល​ចង់ទៅ​រៀន, ព្រឹត្តិប័ត្រ​ពិន្ទុ​ប្រចាំឆ្នាំ (គ្រប់ឆ្នាំគិតចាប់ពីឆ្នាំមូលដ្ឋាន), វិញ្ញាបនបត្រ​ភាសាអង់គ្លេស (បើមាន)។

ការទទួលពាក្យ​ចាប់ពីថ្ងៃផ្សាយដំណឹងនេះ រហូត​ដល់ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង ៥ល្ងាច នៅ​ការិយាល័យ​ទំនាក់ទំនងជាតិ អន្តរជាតិ និងព័ត៌មាន ផ្សព្វផ្សាយ នៃសាកលវិទ្យាល័យ​ភូមិន្ទវិចិត្រសិល្បៈ រៀងរាល់ម៉ោងធ្វើការ។

សម្រាប់ព័ត៌មានលម្អិតផ្សេងៗ សូមទំនាក់ទំនងទៅកាន់ទូរស័ព្ទ និងតេឡេក្រាមលេខ 012 812 993។ ចំណែកព័ត៌មានការសិក្សានៅប្រទេសអេស្ប៉ាញ សូមចូលទៅកាន់ www.csmvigo.com

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា