សិក្សាជំនាញបច្ចេកទេសរថយន្តឥតបង់ថ្លៃ នៅវិទ្យាស្ថានបច្ចេកទេស ហ្ស៊ី វ៉េ សេ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
សិក្សាជំនាញបច្ចេកទេសរថយន្តឥតបង់ថ្លៃ នៅវិទ្យាស្ថានបច្ចេកទេស ហ្ស៊ី វ៉េ សេ

សិក្សាជំនាញបច្ចេកទេសរថយន្តឥតបង់ថ្លៃ នៅវិទ្យាស្ថានបច្ចេកទេស ហ្ស៊ី វ៉េ សេ

ជាឱកាស​សម្រាប់យុវជន​ដែលចង់ចេះជំនាញជួសជុលរថយន្ត ពេលនេះវិទ្យាស្ថានបច្ចេកទេស ហ្ស៊ី វ៉េ សេ បានប្រកាស​ចុះឈ្មោះចូលរៀន​ដោយ​ឥតគិតថ្លៃ ក្រោម​គម្រោងកម្មវិធីសិក្សា TVET 1.5M របស់រាជរដ្ឋាភិបាល។

Advertisement

ជំនាញដែលផ្តល់ជូន​រួមមាន ៖ ជំនាញថែទាំ និងជួសជុលម៉ាស៊ីនត្រជាក់រថយន្ត, ថែទាំ និង​ជួសជុលអគ្គិសនីរថយន្ត, ថែទាំ និង​ជួសជុលរថយន្ត។

អត្ថប្រយោជន៍ដែលទទួលបាន ៖ សម្រាប់អ្នកមានបណ្ណសមធម៌ (ក្រីក្រ១ ក្រីក្រ២ ឬមានបណ្ណ​សម្គាល់គ្រួសារ​ងាយរងហានិភ័យ) នឹងទទួលបានប្រាក់ឧបត្ថម្ភ ក្នុងកំឡុងពេលសិក្សា ។ ចុះកម្មសិក្សា​តាមយានដ្ឋាន, ទទួល​បានសញ្ញាបត្រ​បច្ចេកទេស និងវិជ្ជាជីវៈ១, ជំនាញមួយពិតប្រាកដ​ដែលមាន​តម្រូវការ​ទីផ្សារ​ការងារ និង ឱកាស​ទទួលបាន​ការងារ​សមរម្យ។

វគ្គសិក្សា មាន ៤ខែ ៦ខែ ៨ខែ និង១២ខែ ហើយវេនសិក្សាមាន ថ្ងៃចន្ទ-សុក្រ (វេនព្រឹក-រសៀល-យប់) និងវេនថ្ងៃសៅរ៍-អាទិត្យ (ព្រឹក-រសៀល)។

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងទៅកាន់វិទ្យាស្ថាន ដែលមានអាសយដ្ឋាន ស្ថិត​នៅតាមបណ្តោយផ្លូវជាតិលេខ៦អា សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ ចម្ងាយ ៣០០ម៉ែត្រពីស្ពានជ្រោយចង្វារ។ ឬទំនាក់ទំនងទូរសព្ទលេខ 016 810 378 / 097 711 9658៕

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា