ក្រសួង​ប្រៃសណីយ៍​ ​ប្រកាស​ផ្តល់​អាហារូបករណ៍​​ទេពកោសល្យ​ឌីជីថល​តេជោ ​២៥​កន្លែង​ ​លើ​ជំនាញ​ «​វិទ្យាសាស្ត្រ​កុំព្យូទ័រ​កង់​ទិច​» ​នៅ​សាកលវិទ្យាល័យ​ ​AUPP​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ក្រសួង​ប្រៃសណីយ៍​ ​ប្រកាស​ផ្តល់​អាហារូបករណ៍​​ទេពកោសល្យ​ឌីជីថល​តេជោ ​២៥​កន្លែង​ ​លើ​ជំនាញ​ «​វិទ្យាសាស្ត្រ​កុំព្យូទ័រ​កង់​ទិច​» ​នៅ​សាកលវិទ្យាល័យ​ ​AUPP​

ក្រសួង​ប្រៃសណីយ៍​ ​ប្រកាស​ផ្តល់​អាហារូបករណ៍​​ទេពកោសល្យ​ឌីជីថល​តេជោ ​២៥​កន្លែង​ ​លើ​ជំនាញ​ «​វិទ្យាសាស្ត្រ​កុំព្យូទ័រ​កង់​ទិច​» ​នៅ​សាកលវិទ្យាល័យ​ ​AUPP​

​ដើម្បី​ឆ្លើយតប​ទៅនឹង​ការ​វិវត្ត​យ៉ាង​រហ័ស​នៃ​បច្ចេកវិទ្យា​ឌីជីថល ​និង​ការ​អភិវឌ្ឍ​មូលធន​មនុស្ស​ក្នុង​យុគសម័យ​ថ្មី​ ​និង​ក្នុង​គោលបំណង​ជំរុញ​កំណើន​សេដ្ឋកិច្ច​ ​ការ​ប្រកួតប្រជែង​ផ្នែក​បច្ចេកវិទ្យា​ ​និង​ឆ្លើយតប​ទៅនឹង​ក្របខណ្ឌ​គោលនយោបាយ​សេដ្ឋកិច្ច​ ​និង​សង្គម​ឌីជីថល​កម្ពុជា​ ​ក្រសួង​ប្រៃសណីយ៍​ និង​ទូរគមនាគមន៍​ ​(​ក.​ប.​ទ.​) ​បាន​ប្រកាស​ផ្តល់​អាហារូបករណ៍​ «​ទេពកោសល្យ​ឌីជីថល​តេជោ​» ​ចំនួន​ ​២៥​ កន្លែង​ ​ដល់​សិស្សានុសិស្ស​ដើម្បី​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​ជំនាញ​ វិទ្យាសាស្ត្រ​កុំព្យូទ័រ​កង់​ទិច ​(​Quantum​ ​Computing​) ​នៅ​សាកលវិទ្យាល័យ​អាមេរិកាំង​ភ្នំពេញ​ ​(​AUPP​) ​សម្រាប់​ឆ្នាំ​សិក្សា​ថ្មី​នេះ។​

Advertisement

​អត្ថប្រយោជន៍​

​និស្សិត​ដែល​ប្រឡង​ជាប់​អាហារូបករណ៍​នេះ​ ​នឹង​ទទួលបាន​ការ​ឧបត្ថម្ភ​ ​និង​ការ​គាំទ្រ​ពេញលេញ​រួមមាន​៖​
​-​ រ៉ាប់រង​ថ្លៃ​សិក្សា​ ​១០០​% ​រហូត​បញ្ចប់​ថ្នាក់​បរិញ្ញាបត្រ ​(​រយៈពេល​ ​៤​ ​ឆ្នាំ​)​។
​-​ ​ទទួលបាន​កុំព្យូទ័រ​យួរ​ដៃ ​(​Laptop​) ​១​ ​គ្រឿង​ សម្រាប់​ប្រើប្រាស់​ក្នុង​ការ​សិក្សា​។
​-​ ទទួលបាន​ការ​សម្រួល​ និង​ជួយ​ជ្រោមជ្រែង​ពី​ ក​.​ប.​ទ​. ​រហូត​បញ្ចប់​ការ​សិក្សា​ដោយ​ជោគជ័យ​។
​-​ ទទួលបាន​ឱកាស​ការងារ​ល្អ​ និង​ប្រាក់​បៀវត្ស​ខ្ពស់​ ក្នុង​ក្រសួង​ ស្ថាប័ន​រដ្ឋ ​ឬ​ក្រុមហ៊ុន​បច្ចេកវិទ្យា​នានា​ទាំង​ក្នុង​ ​និង​ក្រៅ​ប្រទេស​។
​-​ ​ក្រោយ​បញ្ចប់​បរិញ្ញាបត្រ ​មាន​ឱកាស​បន្ត​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​ជាន់​ខ្ពស់​ ​(​Master​’s​ ​Degree​) ​ទាំង​ក្នុង​ ​ឬ​ក្រៅ​ប្រទេស​ ក្រោម​ការ​រៀបចំ​របស់​ ក​.​ប.​ទ.​។​

​លក្ខខណ្ឌ​នៃ​ការ​ជ្រើសរើស​

​បេក្ខជន​-​បេក្ខ​នារី ​ដែល​មាន​បំណង​ដាក់ពាក្យ​ប្រឡង​ប្រជែង​ ត្រូវ​បំពេញ​តាម​លក្ខខណ្ឌ​កំណត់​ដូច​ខាងក្រោម​៖​
​1. ​ជា​សិស្ស​ប្រឡង​ជាប់​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ​(​បាក់ឌុប​) ​ឆ្នាំ​២០២៦​ ​ដោយ​ទទួលបាន​ និទ្ទេស​រួម​ ​A​ ​ហើយ​ត្រូវ​មាន​ និទ្ទេស​ ​A​ ​លើ​មុខវិជ្ជា ​គណិតវិទ្យា​ ​និង​ រូបវិទ្យា ​(​សម្រាប់​សិស្ស​ពូកែ​គណិតវិទ្យា​ ​និង​រូបវិទ្យា​ថ្នាក់​ជាតិ​ ​នឹង​ទទួលបាន​ការ​លើកទឹកចិត្ត​ពិសេស​)​។​
​2. ​ត្រូវ​ឆ្លងកាត់​ការ​ប្រឡង​ជ្រើសរើស​លើ​មុខវិជ្ជា ​គណិតវិទ្យា​, ​រូបវិទ្យា​ ​និង​ ភាសា​អង់គ្លេស ​(​ករណី​គ្មាន​លទ្ធផល​បញ្ជាក់​សមត្ថភាព​ភាសា​អង់គ្លេស​)​។​

​កាលបរិច្ឆេទ ​និង​ទីតាំង​ចុះឈ្មោះ​

​បេក្ខជន​-​បេក្ខ​នារី​ ត្រូវ​ទៅ​ចុះឈ្មោះ​ប្រឡង​ដោយ​ផ្ទាល់​នៅ​ ​សាកលវិទ្យាល័យ​អាមេរិកាំង​ភ្នំពេញ​ ​(​AUPP​) ​ដែល​មាន​អាសយដ្ឋាន​៖ ​អគារ​លេខ​ ​២៧៨​H​ ​ផ្លូវ​លេខ​ ​២០១​R​ ​ភូមិ​ក្រោល​គោ ​សង្កាត់​គីឡូម៉ែត្រ​លេខ​៦​ ​ខណ្ឌ​ឫស្សីកែវ​ រាជធានី​ភ្នំពេញ​ ​​[​មើល​ទីតាំង​ ​Google​ ​Maps​]​។​

​ចាប់​ទទួល​ពាក្យ​ពី​ថ្ងៃ​ជូនដំណឹង​នេះ​ ត​ទៅ​ រហូតដល់​ ​ថ្ងៃទី​១៨​ ​ខែកញ្ញា​ ​ឆ្នាំ​២០២៦​។​

​សម្រាប់​ព័ត៌មាន​បន្ថែម​ ​សូម​ទាក់ទង​ទូរស័ព្ទ​ ​ឬ​ ​Telegram​ ​ទៅកាន់​ ​070​ ​366​ ​623​ ​៕

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា