មជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ កំពុងដោះស្រាយគម្លាតឌីជីថល ដោយជួយសិស្ស​នៅជនបទមានលទ្ធភាពរៀនបច្ចេកវិទ្យា | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
មជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ កំពុងដោះស្រាយគម្លាតឌីជីថល ដោយជួយសិស្ស​នៅជនបទមានលទ្ធភាពរៀនបច្ចេកវិទ្យា

មជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ កំពុងដោះស្រាយគម្លាតឌីជីថល ដោយជួយសិស្ស​នៅជនបទមានលទ្ធភាពរៀនបច្ចេកវិទ្យា

ក្នុងឆ្នាំសិក្សា​២០២៥-២០២៦ កន្លងមកនេះ សិស្សវិទ្យាល័យ និងអនុវិទ្យាល័យនៅជនបទប្រមាណជាង១ម៉ឺននាក់ ក្នុងនោះសិស្សស្រីមានរហូតដល់ ៥៥% កំពុងទទួលបានឱកាសសិក្សាមុខវិជ្ជាបច្ចេកវិទ្យាឌីជីថល តាមរយៈ «មជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍» ដែលជាកិច្ចសហការរវាងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ជាមួយក្រសួងអប់រំ យុវជន និងកីឡា។

លោក ហេង ទីគា អ្នកសម្របសម្រួលមូលធនមនុស្សឌីជីថល នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ មានប្រសាសន៍ថា បច្ចុប្បន្ន មជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍នេះ កំពុងអនុវត្តនៅខេត្តតាកែវចំនួន១៩ទីតាំង, ខេត្តកណ្តាល ១ទីតាំង និងខេត្តកំពង់ចាម ១ទីតាំងផងដែរ។ តាមរយៈមជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍នេះ បានជួយ​ឱ្យគ្រូបង្រៀន សិស្សានុសិស្សទាំងអស់ អាចមានលទ្ធភាពរៀនបច្ចេកវិទ្យាផ្ទាល់។

បើតាម​លោក ហេង ទីគា សិស្សានុសិស្ស​បានសម្តែង​ការ​ពេញចិត្ត​ចំពោះមជ្ឈមណ្ឌល​បច្ចេកវិទ្យាសហគមន៍ ដែលជួយ​ពួកគេមានលទ្ធភាព​យល់ដឹងពីបច្ចេកវិទ្យាទាន់សម័យ ខណៈមជ្ឈមណ្ឌលនេះ ក៏​មានកម្មវិធីដែលគាំទ្រ​ពីសាលារៀនជំនាន់ថ្មី ដោយយកកម្មវិធីសិក្សាទៅដាក់​ឱ្យ​អនុវត្ត​នៅមជ្ឈមណ្ឌល​បច្ចេកវិទ្យាសហគមន៍​ផ្ទាល់តែម្តង។

កាលពីមុនយើងគិតថាសិស្សដែលនៅតាមបណ្តាខេត្តមានគម្លាតឌីជីថល ពេលខ្លះគាត់អត់អាចមានលទ្ធភាពរៀនបច្ចេកវិទ្យា ប៉ុន្តែនៅពេលដែលយើងមានមជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ចូលទៅតំបន់គាត់ នោះសហគមន៍ គ្រូបង្រៀន និងសសានុសិស្សទាំងអស់ អាចមានលទ្ធភាពរៀនបច្ចេកវិទ្យាផ្ទាល់តែម្តង

បច្ចុប្បន្នមជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ មានសរុបចំនួន ២១ទីតាំង ដោយ​មានបុគ្គលិកប្រតិបត្តិសរុបចំនួន ៨២នាក់ ដែល​ជ្រើសរើសចេញពីសមាសភាពគ្រូបង្រៀន តាមវិទ្យាល័យ និងសហគមន៍មូលដ្ឋានផ្ទាល់។ មជ្ឈមណ្ឌលនេះ ដើរតួនាទីក្នុងការផ្តល់ការបណ្តុះបណ្តាលពាក់ព័ន្ធនឹងជំនាញឌីជីថលដល់សិស្សវិទ្យាល័យ មន្ត្រីរាជការ អាជីវករ កសិករ និងប្រជាពលរដ្ឋនៅក្នុងសហគមន៍មូលដ្ឋាន ឱ្យបានយល់ដឹងអំពីបច្ចេកវិទ្យាឌីជីថល ចេះប្រើប្រាស់ ឧបករណ៍ឌីជីថលសម្រាប់ទាញយកប្រយោជន៍បម្រើដល់ជីវភាពប្រចាំថ្ងៃរបស់ខ្លួន ព្រមទាំងអាចស្វែងរកសេវាសាធារណៈតាម ប្រព័ន្ធអនឡាញជាដើម ក្នុងគោលបំណងជំរុញការបង្កើនធនធានមនុស្សឌីជីថល លើកកម្ពស់អក្ខរកម្មឌីជីថល និងកាត់ បន្ថយគម្លាតឌីជីថល ហើយក្នុងពេលតែមួយផ្តល់សេវាប្រៃសណីយ៍ដល់ប្រជាពលរដ្ឋក្នុងសហគមន៍។ លោក ហេង ទីគា មានប្រសាសន៍ថា បន្ទាប់ពីការសាកល្បងបានជោគជ័យ មជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ គ្រោងនឹងពង្រីកចំនួន ៥៥៨ទីតាំងទៀតនៅទូទាំងប្រទេស នាឆ្នាំបន្តបន្ទាប់៕

កញ្ញា វ៉ាន គីមសល់ | Ms. Van Kimsal

កញ្ញា វ៉ាន គីមសល់ | Ms. Van Kimsal

កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ  ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា