រដ្ឋាភិបាល​ឆែក ​ប្រកាស​ផ្ដល់​អាហារូបករណ៍​ថ្នាក់​អនុ​បណ្ឌិត ​និង​បណ្ឌិត ​ដល់​និស្សិត​កម្ពុជា​ ​សម្រាប់​ឆ្នាំ​សិក្សា​ ​២០​២៧​–​២០២៨ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
រដ្ឋាភិបាល​ឆែក ​ប្រកាស​ផ្ដល់​អាហារូបករណ៍​ថ្នាក់​អនុ​បណ្ឌិត ​និង​បណ្ឌិត ​ដល់​និស្សិត​កម្ពុជា​ ​សម្រាប់​ឆ្នាំ​សិក្សា​ ​២០​២៧​–​២០២៨

រដ្ឋាភិបាល​ឆែក ​ប្រកាស​ផ្ដល់​អាហារូបករណ៍​ថ្នាក់​អនុ​បណ្ឌិត ​និង​បណ្ឌិត ​ដល់​និស្សិត​កម្ពុជា​ ​សម្រាប់​ឆ្នាំ​សិក្សា​ ​២០​២៧​–​២០២៨

​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​ឆែក ​បាន​ប្រកាស​ពី​ការ​បើក​ទទួល​ពាក្យ​ស្នើសុំ​អាហារូបករណ៍​ជា​ផ្លូវការ​សម្រាប់​ឆ្នាំ​សិក្សា​ ​២០​២៧​–​២០២៨ ​ដល់​និស្សិត​កម្ពុជា​ដែល​មាន​បំណង​បន្ត​ការ​សិក្សា​ថ្នាក់​ឧត្តម​សិក្សា​ជា​ភាសា​អង់គ្លេស​។ ​នៅក្នុង​ក្របខ័ណ្ឌ​តំបន់​អាស៊ាន ​កម្ពុជា​គឺជា​ប្រទេស​តែ​មួយ​គត់​ដែល​មាន​ឈ្មោះ​ក្នុង​បញ្ជី​ទទួល​បាន​សិទ្ធិ​ដាក់​ពាក្យ​ក្នុង​វគ្គ​សិក្សា​នេះ​ ​ក្រោម​កិច្ច​សហប្រតិបត្តិការ​អភិវឌ្ឍន៍​បរទេស​របស់​សាធារណរដ្ឋ​ឆែក​។​

​កម្រិត​សិក្សា​ ​និង​ប្រាក់​ឧបត្ថម្ភ​

ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​ ​(​Master​’s Degree​)​៖ ​រយៈពេល​សិក្សា​ ២ ​ឆ្នាំ ​ដោយ​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​ប្រចាំ​ខែ​ចំនួន​ ១៦​,​០០០ ​C​ZK​។​

​ថ្នាក់​បណ្ឌិត​ ​(​Doctoral​/​PhD​)​៖ រយៈពេល​សិក្សា​ពី​ ​៣ ​ទៅ​ ៤ ​ឆ្នាំ ​(​ផ្អែក​លើ​កម្មវិធី​ ​និង​លក្ខខណ្ឌ​សាកលវិទ្យាល័យ​)​ ​ដោយ​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​ប្រចាំ​ខែ​ចំនួន​ ២៤​,​៩៦០ C​ZK ​(​អាច​មាន​ការ​កែសម្រួល​តាម​បទប្បញ្ញត្តិ​ជាក់ស្តែង​)​។

​លក្ខខណ្ឌ​សំខាន់​ៗ​
​– បេក្ខជន​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​ ​ត្រូវ​បញ្ចប់​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​។
​–​ បេក្ខជន​ថ្នាក់​បណ្ឌិត​ ​ត្រូវ​បញ្ចប់​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​។
​–​ បេក្ខជន​សម្រាប់​កម្មវិធី​សិក្សា​ជា​ភាសា​អង់គ្លេស​ ​ត្រូវ​ធ្វើ​ ​Online ​English ​Language ​Test ​នៅក្នុង​ដំណើរការ​ដាក់​ពាក្យ ​ដើម្បី​បញ្ជាក់​សមត្ថភាព​ភាសា​អង់គ្លេស​។
​–​ បេក្ខជន​ម្នាក់​អាច​ចុះ​ឈ្មោះ​បាន​ ​តែ​មួយ​លើក ​និង​ដាក់​ពាក្យបាន​តែ​មួយ​។
​–​ ​ពាក្យ​សុំ​ត្រូវ​បាន​ចាត់ទុក​ថា​បំពេញ​ពេញលេញ ​លុះ​ត្រា​តែ​បេក្ខជន​បាន​បំពេញ​ Motivation ​Letter ​និង​តេស្ត​ចាំបាច់​ទាំងអស់​។

​ទន្ទឹម​នេះ​ បេក្ខជន​ ​ក៏​ត្រូវតែ​ត្រៀម​ ​Motivation ​Letter ​ឱ្យ​បាន​ល្អ ​ព្រោះ​Motivation ​Letter ​គឺជា​ផ្នែក​សំខាន់​មួយ​នៃ​ពាក្យ​ស្នើសុំ​។ បេក្ខជន​គួរ​ចាប់ផ្តើម​រៀបចំ​ជា​មុន ​ដោយ​ផ្តោត​លើ​ខ្លឹមសារ​ដែល​ច្បាស់លាស់ ​និង​មាន​គោលដៅ ​ដូចជា​៖​
​–​ ​ហេតុ​អ្វី​បាន​ជា​ចង់​សិក្សា​នៅ​សាធារណរដ្ឋ​ឆែក​?​
​–​ ​ហេតុ​អ្វី​ជ្រើសរើស​មុខ​ជំនាញ ​និង​កម្មវិធី​សិក្សា​នោះ​?​
​– ​តើ​បទ​ពិសោធន៍​ ​និង​ចំណេះដឹង​របស់​ខ្លួន​មាន​ភាព​ពាក់ព័ន្ធ​យ៉ាងដូចម្តេច​?​
​–​ ​តើ​ការ​សិក្សា​នេះ​នឹង​ជួយ​ដល់​គោលដៅ​អាជីព ​និង​ការ​រួមចំណែក​ដល់​កម្ពុជា​យ៉ាង​ដូចម្តេច​?​
-​គួរ​សរសេរ​ឱ្យ​ខ្លី​ ​ខ្លឹម ​ច្បាស់ ​និង​មាន​អត្ថន័យ​ ​ជា​ជាង​សរសេរ​វែង​ដោយ​គ្មាន​ចំណុច​សំខាន់​។​

​កាលបរិច្ឆេទ​ ​និង​នីតិវិធី​នៃ​ការ​ដាក់​ពាក្យ​

​កាលបរិច្ឆេទ​ទទួល​ពាក្យ​៖ ​ចាប់​ពី​ថ្ងៃ​ទី​២១​ ​ខែ​សីហា ​ឆ្នាំ​២០២៦ ​រហូតដល់​ថ្ងៃ​ទី​៣០​ ​ខែ​កញ្ញា​ ​ឆ្នាំ​២០២៦ ​ដោយ​ការ​ដាក់​ពាក្យ​ត្រូវ​ធ្វើ​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​ ​ហើយ​បេក្ខជន​ត្រូវ​បំពេញ​ពាក្យ​ស្នើសុំ​ ​និង​តេស្ត​ចាំបាច់​ឱ្យ​បាន​ពេញលេញ ​មុន​ថ្ងៃ​ផុត​កំណត់​។​

​បេក្ខជន​ដែល​មាន​ចំណាប់អារម្មណ៍​ ​អាច​ស្វែងយល់​បន្ថែម​អំពី​ព័ត៌មាន​លម្អិត ​និង​បញ្ជី​មុខ​ជំនាញ​តាមរយៈ​គេហទំព័រ​ផ្លូវការ​ [​MS​MT ​Czech Republic​] ​និង​ដំណើរការ​ដាក់​ពាក្យ​តាមរយៈ​គេហទំព័រ ​[​Study in the ​Czech ​Republic​]​៕

កញ្ញា ឌិន ថារី | Din Thary

កញ្ញា ឌិន ថារី | Din Thary

កញ្ញា ឌិន ថារី ធ្លាប់មានបទពិសោធន៍ជាច្រើនឆ្នាំទៅលើការសរសេរព័ត៌មាន ជាអ្នករាយការណ៍ព័ត៌មាន និង​សម្របសម្រួល​កម្មវិធីផ្សេងៗ។ បច្ចុប្បន្ន កញ្ញា ជាអ្នករាយការណ៍ព័ត៌មាន និងសរសេរព័ត៌មានអប់រំ នៃ AMS Education ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា