ឱ​កាស​សម្រាប់​សិស្ស​វិទ្យាល័យ​! ​កម្មវិធី​ ​«​ក្លឹប​សហគ្រិន​វិទ្យាល័យ​» ​បើក​ទទួល​ពាក្យ​ ​ដើម្បី​បណ្តុះ​ជំនាញ​អាជីវកម្ម​ ​និង​ភាព​ជា​អ្នកដឹកនាំ​តាម​អនឡាញ​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ឱ​កាស​សម្រាប់​សិស្ស​វិទ្យាល័យ​! ​កម្មវិធី​ ​«​ក្លឹប​សហគ្រិន​វិទ្យាល័យ​» ​បើក​ទទួល​ពាក្យ​ ​ដើម្បី​បណ្តុះ​ជំនាញ​អាជីវកម្ម​ ​និង​ភាព​ជា​អ្នកដឹកនាំ​តាម​អនឡាញ​

ឱ​កាស​សម្រាប់​សិស្ស​វិទ្យាល័យ​! ​កម្មវិធី​ ​«​ក្លឹប​សហគ្រិន​វិទ្យាល័យ​» ​បើក​ទទួល​ពាក្យ​ ​ដើម្បី​បណ្តុះ​ជំនាញ​អាជីវកម្ម​ ​និង​ភាព​ជា​អ្នកដឹកនាំ​តាម​អនឡាញ​

​ដើម្បី​ចូលរួមចំណែក​ក្នុង​ការ​ជំរុញ​ ​និង​អភិវឌ្ឍ​សមត្ថភាព​យុវជន​កម្ពុជា​ឱ្យ​កាន់តែ​មាន​ភាព​ច្នៃប្រឌិត​ ​និង​ទាន់​សម័យកាល ​ពេលនេះ​កម្មវិធី​ ​«​ក្លឹប​សហគ្រិន​វិទ្យាល័យ​» ​បាន​ប្រកាស​បើក​ទទួល​ពាក្យ​ចូលរួម​ពី​សិស្សានុសិស្ស​ទូទាំង​ប្រទេស​ជា​ផ្លូវការ​ហើយ​។​

Advertisement

​«​ក្លឹប​សហគ្រិន​វិទ្យាល័យ​» ​គឺជា​វេទិកា​យុវជន​មួយ​ ​ដែល​ត្រូវបាន​បង្កើតឡើង​ក្នុង​គោលបំណង​ផ្តល់​ឱកាស​ឱ្យ​សិស្សានុសិស្ស​ចាប់ពី​ថ្នាក់​ទី ​១០​ ​ដល់​ថ្នាក់​ទី​១២​ ​បាន​សិក្សា​ស្វែងយល់​កាន់តែ​ស៊ីជម្រៅ​ពី​ជំនាញ​សហគ្រិន​ភាព ​ភាព​ជា​អ្នកដឹកនាំ​ ​ជំនាញ​ដោះស្រាយ​បញ្ហា​ ​ក៏​ដូចជា​ការ​បង្កើត​ដំណោះស្រាយ​ប្រកបដោយ​ភាព​ច្នៃប្រឌិត​ខ្ពស់​។​

​កាន់តែ​ពិសេស​ និង​មាន​ភាព​បត់បែន​សម្រាប់​យុវជន​សម័យ​ឌីជីថល​ កម្មវិធី​នេះ​នឹង​ដំណើរការ​ទាំងស្រុង​តាម​ប្រព័ន្ធ​អនឡាញ​ តាមរយៈ​ឆានែល​តេឡេក្រាម​ ​(​Telegram​ ​Channel​)​។ ​របៀប​សិក្សា​នេះ​ ​មិន​ត្រឹមតែ​បង្ក​លក្ខណៈ​ងាយស្រួល​ដល់​សិស្សានុសិស្ស​នៅ​គ្រប់​រាជធានី​-​ខេត្ត​ ​អាច​ចូលរួម​បាន​យ៉ាង​ងាយស្រួល​ប៉ុណ្ណោះ​ទេ​ ​ប៉ុន្តែ​ថែមទាំង​ផ្តល់​ភាព​បត់បែន​ខ្ពស់​ ​ដែល​ជួយ​ឱ្យ​ប្អូន​ៗ​អាច​គ្រប់គ្រង​ពេលវេលា​សិក្សា​របស់​ខ្លួន​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​ទៀតផង​។

​អត្ថប្រយោជន៍​សំខាន់​ៗ​ដែល​សិស្សានុសិស្ស​នឹង​ទទួលបាន​ពី​ការ​ចូលរួម​៖
​-​ ​ការ​បណ្ដុះ​ផ្នត់គំនិត​សហគ្រិន​ភាព​ ​និង​ជំនាញ​អាជីវកម្ម​កម្រិត​មូលដ្ឋាន​
​-​ ​ការ​រៀន​ពី​របៀប​បំប្លែង​គំនិត​ឱ្យ​ទៅជា​ដំណោះស្រាយ​ជាក់ស្ដែង​សម្រាប់​សហគមន៍​
​-​ ការ​ជួប​ពិភាក្សា​ ​និង​ចែករំលែក​ចំណេះដឹង​ពី​សហគ្រិន​ជោគជ័យ​ក្នុង​ស្រុក​
​-​ ​ការ​តភ្ជាប់​ជាមួយ​បណ្ដាញ​យុវជន​ឆ្នើម​ទូទាំង​ប្រទេស​

​នេះ​គឺជា​ឱកាស​សម្រាប់​សិស្សានុសិស្ស​ក្នុង​ការ​អភិវឌ្ឍ​សមត្ថភាព​ខ្លួនឯង​ បន្ថែម​លើ​ការ​សិក្សា​នៅក្នុង​ថ្នាក់រៀន​ ​ដើម្បី​ត្រៀមខ្លួន​សម្រាប់​ឱកាស​ការងារ​ និង​ការ​បង្កើត​អាជីវកម្ម​ទៅ​ថ្ងៃ​អនាគត​។​

​សម្រាប់​សិស្សានុសិស្ស​ដែល​មាន​បំណង​ចង់​អភិវឌ្ឍ​សមត្ថភាព​ ​និង​មិន​ចង់ឱ្យ​ឱកាស​ដ៏​ពិសេស​នេះ​កន្លងហួស ​អាច​ធ្វើ​ការ​ចុះឈ្មោះ​ចូលរួម​បាន​តាមរយៈ​ [តំណភ្ជាប់​] ។​

​កាលបរិច្ឆេទ​ឈប់​ទទួល​ពាក្យ​៖​ ​ថ្ងៃទី​១១​ ​ខែកក្កដា ​ឆ្នាំ​២០២៦​។

សម្រាប់ព័ត៌មានបន្ថែម សូមធ្វើការទាក់ទងតាមរយៈលេខទូរស័ព្ទ៖ ០៩៩ ៣៣​ ៨៨​ ៤៩៕

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា