ពិព័រណ៍​ ​ICT​ ​បង្ហាញ​សិស្ស​កំពុង​ឈានទៅ​សម័យ​សរសេរ​កូដ ​និង​បច្ចេកវិទ្យា​ឌីជីថល​នៅ​កម្រិត​មធ្យមសិក្សា​បឋម​ភូមិ​នៅ​កម្ពុជា​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ពិព័រណ៍​ ​ICT​ ​បង្ហាញ​សិស្ស​កំពុង​ឈានទៅ​សម័យ​សរសេរ​កូដ ​និង​បច្ចេកវិទ្យា​ឌីជីថល​នៅ​កម្រិត​មធ្យមសិក្សា​បឋម​ភូមិ​នៅ​កម្ពុជា​

ពិព័រណ៍​ ​ICT​ ​បង្ហាញ​សិស្ស​កំពុង​ឈានទៅ​សម័យ​សរសេរ​កូដ ​និង​បច្ចេកវិទ្យា​ឌីជីថល​នៅ​កម្រិត​មធ្យមសិក្សា​បឋម​ភូមិ​នៅ​កម្ពុជា​

​ក្រសួង​អប់រំ ​យុវជន​ និង​កីឡា ​សហការ​ជាមួយ​ទីភ្នាក់ងារ​ ​KOICA​ ​ប្រចាំ​កម្ពុជា​ ​បាន​រៀបចំ​ «​ពិព័រណ៍​បច្ចេកវិទ្យា​ព័ត៌មាន​ និង​គមនាគមន៍​ ​(​ICT​ ​Exhibition​)​» ​ដើម្បី​បង្ហាញ​សមិទ្ធផល​នៃ​ការ​អភិវឌ្ឍ​ការ​អប់រំ​ឌីជីថល ​និង​ជំរុញ​ជំនាញ​បច្ចេកវិទ្យា​ព័ត៌មាន​ និង​ការ​សរសេរ​កូដ ​(​Coding​) ​សម្រាប់​សិស្ស​ ​និង​គ្រូបង្រៀន​នៅ​កម្រិត​មធ្យមសិក្សា​បឋម​ភូមិ​។​

Advertisement

​ពិធី​នេះ​ត្រូវបាន​រៀបចំឡើង​នៅ​មជ្ឈមណ្ឌល​គរុកោសល្យ​ភូមិភាគ​ ហ៊ុន ​សែន ​ខេត្ត​កណ្ដាល​ ក្រោម​អធិបតីភាព​លោកជំទាវ​បណ្ឌិត​ ​ឃួន​ វិច្ឆិកា ​អគ្គ​នាយក​នៃ​អគ្គ​នាយកដ្ឋាន​បណ្ដុះបណ្ដាល​ ​និង​វិក្រឹត​ការ​ និង​លោកស្រី​ ​Sejin​ ​Lee​ ​នាយក​រង​ប្រតិបត្តិ​នៃ​ទីភ្នាក់ងារ​ ​KOICA​ ​ប្រចាំ​កម្ពុជា​។​

​បើ​តាម​ក្រសួង​អប់រំ ​ពិព័រណ៍​នេះ​មាន​គោលបំណង​បង្ហាញ​ពី​វឌ្ឍនភាព​នៃ​ការ​បង្រៀន​ ​និង​ការ​រៀន​មុខវិជ្ជា​បច្ចេកវិទ្យា​ព័ត៌មាន​ ​(​ICT​) ​ព្រមទាំង​លើកទឹកចិត្ត​ឱ្យ​គ្រូបង្រៀន​ ​និង​សិស្សានុសិស្ស​អភិវឌ្ឍ​ជំនាញ​ឌីជីថល ​ដែល​ជា​ជំនាញ​ចាំបាច់​សម្រាប់​ការ​សិក្សា​ ​ការងារ​ ​និង​សេដ្ឋកិច្ច​ឌីជីថល​នា​ពេល​អនាគត​។​

​លោក​ ​សុង ​សាវឿន​ ​គរុសិស្ស​នៅ​មជ្ឈមណ្ឌល​គរុកោសល្យ​ភូមិភាគ​ ហ៊ុន ​សែន ​ខេត្ត​កណ្ដាល​ ​បាន​ប្រាប់​ ​AMS​ ​ថា​ ​កម្មវិធី​នេះ​មាន​អ្នកចូលរួម​សរុប ​១៦០​នាក់​ ​រួមមាន​គ្រូបង្រៀន​ ​ICT​ ​សិស្ស​មកពី​សាលា​គោលដៅ​ចំនួន​២០​ ​និង​គរុសិស្ស​មកពី​មជ្ឈមណ្ឌល​គរុកោសល្យ​ភូមិភាគ​ចំនួន​៤​។

​លោក​ថា​ ​« ​ចំណុច​សំខាន់​នៃ​ព្រឹត្តិការណ៍​គឺ​ការ​ប្រកួត​ជំនាញ​ឌីជីថល​រវាង​សិស្ស ​ដោយ​ពួកគេ​ត្រូវ​បង្ហាញ​សមត្ថភាព​លើ​កម្មវិធី​ ​OpenOffice​ ​Writer​, ​OpenOffice​ ​Calc​ ​និង​ ​Scratch​ ​ដែល​ជា​កម្មវិធី​សរសេរ​កូដ​សម្រាប់​ការ​អប់រំ​»​។​។

​លោក​បាន​បន្ថែម​ថា​ ​គ្រូបង្រៀន​មុខវិជ្ជា​ ​ICT​ ​ក៏​បាន​ធ្វើ​បទបង្ហាញ​អំពី​ឧត្តមានុវត្តន៍​ និង​វិធីសាស្ត្រ​បង្រៀន​ថ្មី​ៗ​ ​ដើម្បី​ចែករំលែក​បទពិសោធន៍​ ​និង​លើកកម្ពស់​គុណភាព​នៃ​ការ​បង្រៀន​មុខវិជ្ជា​បច្ចេកវិទ្យា​ព័ត៌មាន​។

​ពិព័រណ៍​នេះ​បាន​ប្រព្រឹត្តទៅ​ពេញ​មួយ​ថ្ងៃ​នៅ​បន្ទប់​កុំព្យូទ័រ​ បណ្ណាល័យ​ និង​សាល​មជ្ឈមណ្ឌល​គរុកោសល្យ​ភូមិភាគ​ ហ៊ុន ​សែន ​ខេត្ត​កណ្ដាល​ ​ដោយ​មាន​ការ​ចូលរួម​ពី​គ្រូ ​និង​សិស្ស​មកពី​សាលា​គោលដៅ​ចំនួន​២០​ ​ព្រមទាំង​គរុសិស្ស​មកពី​មជ្ឈមណ្ឌល​គរុកោសល្យ​ភូមិភាគ​នៅ​ខេត្ត​កំពង់ចាម​ កណ្ដាល​ តាកែវ​ និង​ព្រៃវែង​។​

​គួរ​បញ្ជាក់​ថា​ ​គម្រោង​ «​កសាង​សមត្ថភាព​បច្ចេកវិទ្យា​ព័ត៌មាន​សម្រាប់​ការ​អប់រំ​នៅ​មធ្យមសិក្សា​បឋម​ភូមិ​នៅ​កម្ពុជា​» ​មាន​គោលបំណង​លើកកម្ពស់​គុណភាព​ការ​បង្រៀន​ ​និង​ការ​រៀន​មុខវិជ្ជា​ ​ICT​ ​តាមរយៈ​ការ​អភិវឌ្ឍ​កម្មវិធី​សិក្សា​ ​សម្ភារ​បង្រៀន​ ​ការ​បណ្តុះបណ្តាល​គ្រូ ​ការ​កែលម្អ​បរិយាកាស​សិក្សា​ ​និង​ការ​ពង្រឹង​កម្មវិធី​គាំទ្រ​ការ​អប់រំ​ឌីជីថល ​ដើម្បីឱ្យ​សិស្ស​កម្ពុជា​ទទួលបាន​ជំនាញ​ដែល​ស្រប​តាម​តម្រូវការ​នៃ​សតវត្ស​ទី​២១​ និង​សេដ្ឋកិច្ច​ឌីជីថល​៕

លោកស្រី សែន ដាវិត | Mrs. Sen David

លោកស្រី សែន ដាវិត | Mrs. Sen David

ជីវប្រវត្តិ ៖ លោកស្រី សែន ដាវិតបានបញ្ចប់ការសិក្សាផ្នែករដ្ឋបាលសាធារណៈ នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ដ និងវិទ្យាសាស្រ្ដសេដ្ឋកិច្ច។ លោកស្រីមានបទពិសោធន៍ជាអ្នកសារ​ព័ត៌មាន ក្នុងផ្នែកបោះពុម្ព វិទ្យុ និងជាអ្នក​រាយការណ៍ព័ត៌មានទូរទស្សន៍។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា