ពិព័រណ៍ស្ថាបត្យកម្ម INNexpo 2026 បញ្ចប់ដោយជោគជ័យ លើកស្ទួយតម្លៃស្ថាបត្យកម្មខ្មែរ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ពិព័រណ៍ស្ថាបត្យកម្ម INNexpo 2026 បញ្ចប់ដោយជោគជ័យ លើកស្ទួយតម្លៃស្ថាបត្យកម្មខ្មែរ

ពិព័រណ៍ស្ថាបត្យកម្ម INNexpo 2026 បញ្ចប់ដោយជោគជ័យ លើកស្ទួយតម្លៃស្ថាបត្យកម្មខ្មែរ

ពិព័រណ៍ស្ថាបត្យកម្ម INNexpo 2026 ដែលបានប្រព្រឹត្តទៅរយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី២៣ ដល់ ២៤ ខែឧសភា ឆ្នាំ២០២៦ នៅ Factory Phnom Penh បានបញ្ចប់ដោយជោគជ័យ និងទាក់ទាញអ្នកចូលរួមយ៉ាងច្រើនកុះករ មកស្វែងយល់ពីតម្លៃស្ថាបត្យកម្ម និងស្នាដៃរចនារបស់កម្ពុជា។

Advertisement

លោក សេង សុវណ្ណារ័ត្ន ស្ថាបនិក INNEX បានប្រាប់ AMS ថា ការរៀបចំពិព័រណ៍នេះមានគោលបំណងប្រមូលផ្តុំស្ថាបត្យករ អ្នកជំនាញ អ្នកច្នៃប្រឌិត និងសាធារណជន ដើម្បីរួមគ្នាស្វែងយល់ និងលើកកម្ពស់វិស័យស្ថាបត្យកម្ម និងការរចនានៅកម្ពុជា។

លោកបានថ្លែងថា ពិព័រណ៍ឆ្នាំនេះទទួលបានជោគជ័យខ្លាំងសម្រាប់ក្រុមការងារទាំងមូល ហើយមិនត្រឹមតែជាកន្លែងដាក់តាំងស្នាដៃ និងផលិតផលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាវេទិកាសម្រាប់សិស្សស្ថាបត្យកម្ម និងស្ថាបត្យករ បានជួបពិភាក្សា ចែករំលែកបទពិសោធន៍ ជំនាញ និងចំណេះដឹងជាមួយអ្នកស្រឡាញ់វិស័យស្ថាបត្យកម្មផងដែរ។

លោកបន្ថែមថា « កម្មវិធីនេះក៏មានគោលបំណងផ្សព្វផ្សាយអត្តសញ្ញាណស្ថាបត្យកម្មខ្មែរ ដែលមានប្រវត្តិ និងតម្លៃដ៏អស្ចារ្យតាំងពីបុរាណកាល និងត្រូវបានពិភពលោកទទួលស្គាល់។ លោកជឿជាក់ថា ការសហការរវាងអ្នកជំនាញក្នុងវិស័យស្ថាបត្យកម្ម នឹងជួយជំរុញការអភិវឌ្ឍ និងលើកស្ទួយវិស័យនេះឱ្យកាន់តែរីកចម្រើនបន្ថែមទៀត»។

ចំណែកលោក អ៊ុនផេង ពុធវិសាល ប្រធានសមាគមស្ថាបត្យករខ្មែរមានប្រសាសន៍ថា នេះជាឆ្នាំទី៤ហើយដែលពិព័រណ៍នេះត្រូវបានរៀបចំឡើង ក្នុងគោលបំណងបង្ហាញពីសាមគ្គីភាព និងសក្តានុពលរបស់ស្ថាបត្យកម្មខ្មែរ។

លោកលើកឡើងថា « កម្មវិធីនេះគឺជាការផ្តួចផ្តើមដ៏ល្អមួយ ដែលជួយឱ្យវិស័យស្ថាបត្យកម្មខ្មែរបន្តរីកចម្រើន និងទាក់ទាញការចាប់អារម្មណ៍ពីអន្តរជាតិ និងដៃគូពាក់ព័ន្ធ។ ខ្ញុំក៏សង្ឃឹមថា ព្រឹត្តិការណ៍នេះនឹងក្លាយជាអនុស្សាវរីយ៍ដ៏មានតម្លៃសម្រាប់ការលើកស្ទួយស្ថាបត្យកម្មខ្មែរ»។

ក្រៅពីការតាំងពិព័រណ៍ស្នាដៃស្ថាបត្យកម្ម កម្មវិធីក៏មានការចូលរួមពីក្រុមហ៊ុនស្ថាបត្យកម្មល្បីៗ ការដាក់តាំងផលិតផល និងស្តង់អាហារ ដែលបានទាក់ទាញចំណាប់អារម្មណ៍ពីអ្នកចូលរួមយ៉ាងខ្លាំង។

ជាមួយគ្នានេះ កម្មវិធីក៏មានការចាក់បញ្ចាំងភាពយន្តឯកសារ ស្តីពីគម្រោងស្ថាបត្យកម្មវត្តនិគ្រោធវ័ន (គល់ទទឹង) ក្រោមប្រធានបទ «ទម្រង់អរិយធម៌សាសនាចាស់ ក្នុងបរិបទសង្គមថ្មី» ដែលទទួលបានការចាប់អារម្មណ៍ពីអ្នកចូលរួមផងដែរ៕

លោកស្រី សែន ដាវិត | Mrs. Sen David

លោកស្រី សែន ដាវិត | Mrs. Sen David

ជីវប្រវត្តិ ៖ លោកស្រី សែន ដាវិតបានបញ្ចប់ការសិក្សាផ្នែករដ្ឋបាលសាធារណៈ នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ដ និងវិទ្យាសាស្រ្ដសេដ្ឋកិច្ច។ លោកស្រីមានបទពិសោធន៍ជាអ្នកសារ​ព័ត៌មាន ក្នុងផ្នែកបោះពុម្ព វិទ្យុ និងជាអ្នក​រាយការណ៍ព័ត៌មានទូរទស្សន៍។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា