ក្រសួងការបរទេសកូរ៉េ ជ្រើសរើសយុវជនអាស៊ាន ចូលរួមកម្មវិធីបោះជំរំ YCAFE 2026 | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ក្រសួងការបរទេសកូរ៉េ ជ្រើសរើសយុវជនអាស៊ាន ចូលរួមកម្មវិធីបោះជំរំ YCAFE 2026

ក្រសួងការបរទេសកូរ៉េ ជ្រើសរើសយុវជនអាស៊ាន ចូលរួមកម្មវិធីបោះជំរំ YCAFE 2026

ក្នុង​គោលដៅ​ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់ ការយល់ដឹងអន្តរវប្បធម៌ និងភាពជាអ្នកដឹកនាំរវាងយុវជន និងយុវជន ក្រសួង​ការ​បរទេស​នៃ​សាធារណរដ្ឋ​កូរ៉េ បានកំពុង​​​ប្រកាស​ជ្រើសរើស​យុវជន​ពី​បណ្តា​ប្រទេស​អាស៊ាន​ឱ្យ​ចូល​រួម​កម្មវិធី Youth Camp for ASEAN & Friends’ Engagement (YCAFE) 2026 ។

Advertisement

សម្រាប់ ​កម្មវិធី Youth Camp for ASEAN & Friends’ Engagement (YCAFE) 2026 នឹង​ត្រូវ​រៀបចំឡើង​ក្រោមប្រធានបទ អនាគតនៃបញ្ញាសិប្បនិម្មិត (AI) និង ឧស្សាហកម្មឌីជីថល ហើយចំពោះអ្នកចូលរួមនឹងមាន​ឱកាស​អភិវឌ្ឍ​គម្រោង​ជាក់ស្តែង បង្កើន​បណ្តាញទំនាក់ទំនងជាមួយអ្នកជំនាញ និងថ្នាក់ដឹកនាំអន្តរជាតិ ព្រមទាំងរួមចំណែកពង្រឹងភាពជាដៃគូរវាងកូរ៉េ និងអាស៊ាន។

អត្ថប្រយោជន៍ទទួលបានពីកម្មវិធី

ឥតគិតថ្លៃពេញលេញ ៖ ទទួលបានការរ៉ាប់រងលើថ្លៃធ្វើដំណើរ និងការស្នាក់នៅពេញមួយកម្មវិធី (រយៈពេល ១១ យប់ ១២ ថ្ងៃ)។
វិញ្ញាបនបត្រ ៖ ទទួលបានវិញ្ញាបនបត្របញ្ចប់កម្មវិធីផ្លូវការពីក្រសួងការបរទេសកូរ៉េ។
ឱកាសពិសេស៖ មានឱកាសទទួលបានពានរង្វាន់ពីរដ្ឋមន្ត្រីក្រសួងការបរទេស សម្រាប់ក្រុមដែលមានស្នាដៃអភិវឌ្ឍគម្រោងឆ្នើម។

លក្ខខណ្ឌដាក់ពាក្យ ៖ បេក្ខជនត្រូវជានិស្សិតថ្នាក់បរិញ្ញាបត្រ ឬបរិញ្ញាបត្រជាន់ខ្ពស់ ដែលកំពុងសិក្សា (រួមទាំងអ្នកសុំផ្អាកការសិក្សា), មកពីប្រទេសសមាជិកអាស៊ាន រួមមាន ប្រ៊ុយណេ កម្ពុជា ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន សិង្ហបុរី ថៃ ទីម័រខាងកើត និងវៀតណាម, មានចំណាប់អារម្មណ៍លើកិច្ចសហប្រតិបត្តិការយុវជនអាស៊ាន-កូរ៉េ និងសកម្មភាពក្រៅម៉ោងសិក្សាពាក់ព័ន្ធនឹង AI និងឌីជីថល, អាចធ្វើការជាក្រុម និងប្រាស្រ័យទាក់ទងជាភាសាអង់គ្លេសបានល្អ។

ឯកសារត្រូវភ្ជាប់
-ពាក្យស្នើសុំដែលបានបំពេញរួច។
-លិខិតបញ្ជាក់ការចុះឈ្មោះសិក្សា (Certificate of Enrollment) ឬឯកសារសមមូល។
-វិញ្ញាបនបត្របញ្ជាក់សមត្ថភាពភាសាអង់គ្លេស។

សម្រាប់យុវជនដែលមានចំណាប់អារម្មណ៍ [ សូមបំពេញបែបបទ ក្នុងការដាក់ពាក្យ ] ឱ្យ​បាន​មុន​ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦។ ប្រកាសលទ្ធផលជ្រើសរើសជុំទី១ ៖ ថ្ងៃទី 17 ខែកក្កដា ឆ្នាំ២០២៦។ សម្ភាសន៍ជាភាសាអង់គ្លេស ៖ ថ្ងៃទី 21–22 ខែកក្កដា ឆ្នាំ២០២៦។ ប្រកាសលទ្ធផលចុងក្រោយ ៖ ថ្ងៃទី 24 ខែកក្កដា ឆ្នាំ២០២៦។

ព័ត៌មានលម្អិតបន្ថែម សូមទាក់ទងទៅកាន់លេខាធិការដ្ឋានកម្មវិធីតាមរយៈ​អ៊ីមែល ៖ [email protected]

កញ្ញា ឌិន ថារី | Din Thary

កញ្ញា ឌិន ថារី | Din Thary

កញ្ញា ឌិន ថារី ធ្លាប់មានបទពិសោធន៍ជាច្រើនឆ្នាំទៅលើការសរសេរព័ត៌មាន ជាអ្នករាយការណ៍ព័ត៌មាន និង​សម្របសម្រួល​កម្មវិធីផ្សេងៗ។ បច្ចុប្បន្ន កញ្ញា ជាអ្នករាយការណ៍ព័ត៌មាន និងសរសេរព័ត៌មានអប់រំ នៃ AMS Education ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា