រដ្ឋមន្រ្តីអប់រំ ណែនាំសាលារៀនយកចិត្តទុកដាក់លើសុខភាព និង​ការ​លូតលាស់របស់សិស្ស | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
រដ្ឋមន្រ្តីអប់រំ ណែនាំសាលារៀនយកចិត្តទុកដាក់លើសុខភាព និង​ការ​លូតលាស់របស់សិស្ស

រដ្ឋមន្រ្តីអប់រំ ណែនាំសាលារៀនយកចិត្តទុកដាក់លើសុខភាព និង​ការ​លូតលាស់របស់សិស្ស

ក្នុង​ឱកាស​ចូលរួម​ពិធីបិទសន្និបាតមន្ទីរអប់រំ យុវជន និងកីឡា ខេត្តបាត់ដំបង កាលពីសប្តាហ៍​កន្លងទៅនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានណែនាំទៅ​ដល់់សាលារៀន ក៏​ដូចជា​បុគ្គលិក​អប់រំគ្រប់លំដាប់ថ្នាក់ បន្តយកចិត្ត​ទុកដាក់​លើសុខភាព និង​ការ​លូតលាស់របស់សិស្សឱ្យ​បានហ្មត់ចត់ គិត​ចាប់តាំងពីវ័យ​កុមារ​ចូលរៀន។

Advertisement

ឯកឧត្តម ហង់ជួន ណារ៉ុន មានប្រសាសន៍ថា កុមារ​ដែលមានសុខភាពល្អ គឺជា​ធនធាន​មនុស្ស​ដែលមិន​អាច​ខ្វះបាន សម្រាប់​ការ​អភិវឌ្ឍ​ប្រទេស​ជាតិនាពេលអនាគត។ ឯកឧត្តមរដ្ឋមន្រ្តីមានប្រសាសន៍​ដោយសង្កត់ធ្ងន់ថា ចំណីអាហារល្អ នាំ​មក​នូវ​សុខភាពល្អ និង​សម្រេច​បាន​លទ្ធផលសិក្សា​ល្អ ដូច្នេះ សាលា​ទាំងអស់ត្រូវ​ពង្រឹងវិធានការ​ហាមឃាត់​ការ​ទទួលទាន ការចែកចាយ ការ​ដាក់តាំងលក់ និង​ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ផលិតផល​ភេសជ្ជៈប៉ូវកម្លាំង​គ្រប់ប្រភេទ ទាំងនៅ​ក្នុង​ និង​ជុំវិញ​បរិវេណគ្រឹះស្ថាន​សិក្សា​ចំណេះដឹងទូទៅ។

វិធានការលើក​កម្ពស់​សុវត្ថិភាពចំណីអាហារតាមសាលារៀន ត្រូវ​បានក្រសួងអប់រំ ដាក់ចេញកាលពីចុងឆ្នាំ២០១៩ ដោយ​ហាមមិនឱ្យគ្រឹះស្ថានសិក្សានានា​របស់រដ្ឋដាក់តាំងលក់ចំណីអាហារចំនួន ៦ប្រភេទ រួមមាន ទី១. ចំណីអាហារគ្រប់ប្រភេទ​ដែលហួស​កំណត់​កាលបរិច្ឆេទប្រើប្រាស់, ទី២. គ្រឿងស្រវឹង និងផលិតផលថ្នាំជក់គ្រប់ប្រភេទ, ទី៣. ចំណីអាហារដែលមិនមានប្រភពច្បាស់លាស់, ទី៤. ភេសជ្ជៈប៉ូវកម្លាំង ភេសជ្ជៈផ្អែម កាហ្វេ ការ៉េម ទឹកស៊ីរ៉ូ គ្រប់ប្រភេទ, ទី៥. ស្ករសូកូឡា ស្ករគ្រាប់និងស្ករកៅស៊ូគ្រប់ប្រភេទ និងទី៦. ចាហួយគ្រប់ប្រភេទ នំដូណាត់ នំផ្អែម តំណាប់ផ្អែមគ្រប់ប្រភេទ។

បន្ថែមពីនេះ កាលពីខែធ្នូ ឆ្នាំ២០២៤ រាជរដ្ឋាភិបាលកម្ពុជា ក៏​បានចេញសារាចរណ៍មួយ​បន្ថែមទៀត ដោយហាមឃាត់មិនឱ្យមានការទទួលទាន តាំងលក់ ឬផ្សព្វផ្សាយភេសជ្ជៈប៉ូវកម្លាំង​គ្រប់ប្រភេទ​ដែលមាន​ជាតិ​ផ្អែមក្នុងគ្រឹះស្ថានសិក្សានានាដើម្បីបង្ការជំងឺទឹកនោមផ្អែម ស្របទៅ​នឹងគោលនយោបាយ «សុខភាពសិក្សា» «អាហារូបត្ថម្ភ» និង «ការផ្តល់អាហារតាមសាលារៀន ឆ្នាំ២០២៤-២០៣៥» ដើម្បីធានាបានសុវត្ថិភាពចំណីអាហារ និងអាហារូបត្ថម្ភរបស់កុមារក្នុងគ្រឹះស្ថានសិក្សា៕

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា