ក្រសួងសង់អគារសិក្សា និងលេណដ្ឋាន នៅ​សាលា​បឋមសិក្សា​គីរីវ័ន្តសែនជ័យ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ក្រសួងសង់អគារសិក្សា និងលេណដ្ឋាន នៅ​សាលា​បឋមសិក្សា​គីរីវ័ន្តសែនជ័យ

ក្រសួងសង់អគារសិក្សា និងលេណដ្ឋាន នៅ​សាលា​បឋមសិក្សា​គីរីវ័ន្តសែនជ័យ

អគារសិក្សាចំនួន១ខ្នង មាន៥បន្ទប់ និងលេណដ្ឋានចំនួន១ កំពុងដំណើរការសាងសង់ នៅ​សាលា​បឋមសិក្សា​គីរីវ័ន្តសែនជ័យ ក្រោមការឧបត្ថម្ភថវិកា ដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និង​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ព្រមជាមួយ​មូលនិធិសាមគ្គី​ក្រសួងអប់រំ យុវជន និងកីឡា។

Advertisement

សាលាបឋមសិក្សា គីរីវ័ន្ដសែនជ័យ មានទីតាំងស្ថិតនៅ ភូមិគិរីវ័ន្ដ ឃុំកូនគ្រៀល ស្រុកសំរោង ខេត្តឧត្តរមានជ័យ ក្បែរបន្ទាត់ព្រំដែនកម្ពុជា-ថៃ។

ក្នុងពិធីសំណេះសំណាលជាមួយលោកគ្រូអ្នកគ្រូ នៃគ្រឹះស្ថានសិក្សា​តាម​បន្ទាត់ព្រំដែន​ខេត្ត​ឧត្តរមានជ័យ កាលពីពេលថ្មីៗនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងពីការធានាឱ្យបាននូវប្រក្រតីភាពនៃការសិក្សា ខណៈស្ថានភាពព្រំដែននៅមិនទាន់មានស្ថិរភាព និងមានបញ្ហាប្រឈមមួយចំនួន។

ឯកឧត្តមរដ្ឋមន្រ្តីមានប្រសាសន៍ថា ក្រុមការងារនឹងរួមសហកាគ្នាដោយ​ធានាឱ្យបានថា ដំណើរការរៀន និងបង្រៀន​នៅតែបន្ត ប្រកបដោយភាពធន់ នវានុវត្តន៍ និងប្រសិទ្ធភាព ដោយក្រសួងបានរៀបចំទីតាំងសិក្សាបណ្តោះអាសន្ន, ការគាំទ្រផ្នែកហេដ្ឋារចនាសម្ព័ន្ធ មានផែនការសាងសង់អគារសិក្សាថ្មី និងផ្ទះសម្បែងជូនបុគ្គលិក​អប់រំ​ដែលរងផលប៉ះពាល់ដោយសារជម្លោះព្រំដែននេះ ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការរស់នៅ និងការបំពេញ​ការងាររបស់​លោកគ្រូ-អ្នកគ្រូ ឱ្យកាន់តែមានភាពកក់ក្តៅ និងមានប្រសិទ្ធភាព។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តី សូមឱ្យ​លោកគ្រូអ្នកគ្រូ ក៏​ដូចជា​ប្រជាពលរដ្ឋ​បន្តជឿជាក់លើរាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាជម្លោះព្រំដែន ស្របតាមច្បាប់អន្តរជាតិ និងការឆ្លើយតបចំពោះសកម្មភាពឈ្លានពានណាមួយរបស់យោធាថៃ មកលើដែនអធិបតេយ្យភាពកម្ពុជា ដើម្បីធានាឱ្យបាននូវសន្តិសុខជាតិ និងការពារទឹកដីឱ្យបានគង់វង្សជានិរន្តរ៍៕

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា