ក្រសួងអប់រំប្រកាស​ពីការ​ប្រឡង​ជ្រើសរើស​សិស្ស​ពូកែទូទាំងប្រទេស សម្រាប់ឆ្នាំសិក្សា​២០២៥-២០២៦ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ក្រសួងអប់រំប្រកាស​ពីការ​ប្រឡង​ជ្រើសរើស​សិស្ស​ពូកែទូទាំងប្រទេស សម្រាប់ឆ្នាំសិក្សា​២០២៥-២០២៦

ក្រសួងអប់រំប្រកាស​ពីការ​ប្រឡង​ជ្រើសរើស​សិស្ស​ពូកែទូទាំងប្រទេស សម្រាប់ឆ្នាំសិក្សា​២០២៥-២០២៦

ការប្រឡងជ្រើសរើស​សិស្សពូកែ​ប្រចាំ​រាជធានី ខេត្ត សម្រាប់ឆ្នាំ​សិក្សា​២០២៥-២០២៦នេះ នឹងចាប់ផ្តើមហើយ ហើយ​ការ​ប្រឡងទូទាំងប្រទេស​គ្រោងនឹង​ធ្វើ​នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៦។

Advertisement

ក្នុងសេចក្តីណែនាំ ដែលផ្សព្វផ្សាយ​នៅថ្ងៃនេះ ក្រសួងអប់រំ បានណែនាំឱ្យ​មន្ទីរអប់រំ យុវជន និងកីឡា រាជធានី ខេត្ត ត្រូវ​ម្ចាស់ការ​រៀបចំ​ការ​ប្រឡង​ជ្រើសរើស​សិស្ស​ពូកែ​ប្រចាំរាជធានីខេត្ត ផ្នែកអក្សរ​សិល្ប៍ខ្មែរ គណិតវិទ្យា និងរូបវិទ្យា ថ្នាក់ទី៩ និងថ្នាក់ទី១២ ទៅតាមពេលវេលាសមស្របណាមួយ ហើយវិញ្ញាសាក្នុងការប្រឡង​ជ្រើសរើស​សិស្សពូកែប្រចាំរាជធានី ខេត្ត រួមមាន​មុខវិជ្ជាអក្សរសិល្ប៍ខ្មែរ គណិតវិទ្យា រូបវិទ្យា ដែល​មានរយៈពេល ៣ម៉ោង និងវប្បធម៌ទូទៅ មានរយៈពេល២ម៉ោង។

សេចក្តីណែនាំក៏បានបញ្ជាក់ដែរថា សម្រាប់ការប្រឡងនេះ បេក្ខជនសិស្សពូកែ​ម្នាក់ៗ អាច​ជ្រើសរើស​មុខវិជ្ជាឯកទេស ដើម្បីធ្វើការប្រឡងបានតែមួយ​មុខវិជ្ជា​ប៉ុណ្ណោះ ក្នុង​ចំណោមមុខវិជ្ជា អក្សរសិល្ប៍ខ្មែរ គណិតវិទ្យា និងរូបវិទ្យា។ ចំណែកមុខវិជ្ជាវប្បធម៌ទូទៅ ជា​មុខវិជ្ជាដែលបេក្ខជនម្នាក់ៗ​ត្រូវ​បំពេញ​ឱ្យ​គ្រប់លក្ខខណ្ឌ​នៃការប្រឡង​ជ្រើសរើស។

ជារៀងរាល់ឆ្នាំ ក្រសួងអប់រំ តែងរៀបចំការប្រឡងសិស្សពូកែទូទាំងប្រទេស ដើម្បីលើកកម្ពស់គុណភាពអប់រំ តាមរយៈការអភិវឌ្ឍធនធានមនុស្ស ដែលមានចំណេះដឹង។ ការប្រឡងនេះ ក៏លើកកម្ពស់ជំនាញប្រកបដោយ​សមត្ថភាពខ្ពស់ សំដៅអភិវឌ្ឍសេដ្ឋកិច្ច ក៏ដូចជាកសាងសង្គមជាតិ ឱ្យបានរឹងមាំ។ នៅក្នុងឆ្នាំ២០២៥កន្លងទៅនេះ មានបេក្ខជនចំនួន៣០នាក់​ មកពីរាជធានីខេត្ត​ចំនួន១៤ បានជាប់ជ័យលាភី។

តាមប្រកាស​របស់ក្រសួងអប់រំ បេក្ខជនដែលជាប់ជ័យលាភីក្នុងការប្រឡងសិស្សពូកែទូទាំងប្រទេស​នេះ នឹងទទួលបានរង្វាន់ និង​ការលើកទឹកចិត្តពីរាជរដ្ឋាភិបាល ដូចជា ប្រកាស​ស្តីពី​ការ​ទទួលស្គាល់​សិស្ស​ពូកែ​ដោយ​ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា មួយ​ច្បាប់, មេដាយមួយគ្រឿង សម្រាប់បេក្ខជនជ័យលាភី ចំណាត់ថ្នាក់ពីលេខ១ ដល់លេខ៣ ព្រមទាំង​វិញ្ញាបនបត្រ​បញ្ជាក់សិស្សពូកែទូទាំង​ប្រទេស​មួយ​ច្បាប់។

ជាមួយគ្នានេះ ជ័យលាភីសិស្សពូកែពីលេខ១ ដល់លេខ៥ ក៏​ទទួលបានជាប្រាក់រង្វាន់តាមចំណាត់ថ្នាក់ ពី ២លាន៣សែនរៀន ដល់ ៣លាន៥សែនរៀល ហើយ​អាច​មានប្រាក់រង្វាន់ ឬវត្ថុផ្សេងៗបន្ថែមទៀត​ពីសប្បុរសជន៕

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា