ក្រសួងអប់រំប្តូរមណ្ឌលប្រឡងពីវិទ្យាល័យហ៊ុនសែនប៊ុនរ៉ានីផ្សារដើមថ្កូវ ទៅ RULE ដើម្បីបង្កើនផាសុកភាពដល់បេក្ខជន និងគណៈមេប្រយោគ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ក្រសួងអប់រំប្តូរមណ្ឌលប្រឡងពីវិទ្យាល័យហ៊ុនសែនប៊ុនរ៉ានីផ្សារដើមថ្កូវ ទៅ RULE ដើម្បីបង្កើនផាសុកភាពដល់បេក្ខជន និងគណៈមេប្រយោគ

ក្រសួងអប់រំប្តូរមណ្ឌលប្រឡងពីវិទ្យាល័យហ៊ុនសែនប៊ុនរ៉ានីផ្សារដើមថ្កូវ ទៅ RULE ដើម្បីបង្កើនផាសុកភាពដល់បេក្ខជន និងគណៈមេប្រយោគ

ក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ថា ការផ្លាស់ប្តូរមណ្ឌលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំ២០២៦ ពីវិទ្យាល័យហ៊ុនសែនប៊ុនរ៉ានីផ្សារដើមថ្កូវ ទៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច (RULE) គឺដើម្បីឱ្យគណៈមេប្រយោគ និងបេក្ខជនអាចបំពេញភារកិច្ច និងចូលរួមការប្រឡងដោយមានផាសុកភាពជាងមុន។

Advertisement

ការប្រកាសផ្លាស់ប្តូរមណ្ឌលប្រឡងនេះ បានធ្វើឱ្យមានការចាប់អារម្មណ៍ និងចោទសំណួរពីសំណាក់អ្នកប្រើប្រាស់បណ្តាញសង្គមជាច្រើន ដោយសារវិទ្យាល័យហ៊ុនសែនប៊ុនរ៉ានីផ្សារដើមថ្កូវ ធ្លាប់ត្រូវបានប្រើជាមណ្ឌលប្រឡងជារៀងរាល់ឆ្នាំ ហើយការផ្លាស់ប្តូរត្រូវបានប្រកាសមុនថ្ងៃប្រឡងប្រមាណពីរសប្តាហ៍ប៉ុណ្ណោះ។

ឆ្លើយតបនឹងការងឿងឆ្ងល់នេះ អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា លោកជំទាវ ឃួន វិច្ឆិកា បានមានប្រសាសន៍ប្រាប់ AMS ថា ការផ្លាស់ប្តូរមណ្ឌលប្រឡងធ្វើឡើងក្នុងគោលបំណងបង្កើនផាសុកភាពដល់គណៈមេប្រយោគ និងបេក្ខជនក្នុងការបំពេញការងារ និងចូលរួមការប្រឡង។

លោកជំទាវ ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា

ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសកាលពីថ្ងៃទី២១ ខែកក្កដា អំពីការផ្លាស់ប្តូរមណ្ឌលប្រឡងសម្រាប់សម័យប្រឡងថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ ដោយមណ្ឌលប្រឡងវិទ្យាល័យហ៊ុនសែនប៊ុនរ៉ានីផ្សារដើមថ្កូវ ដែលមានថ្នាក់វិទ្យាសាស្ត្រចំនួន ៣០ បន្ទប់ និងមានបេក្ខជនអប់រំពិសេសចំនួន ២២នាក់ (ស្រី ៩នាក់) ត្រូវផ្លាស់ប្តូរទៅប្រឡងនៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ដែលស្ថិតក្នុងខណ្ឌចំការមន រាជធានីភ្នំពេញដូចគ្នា។

គួរបញ្ជាក់ថា សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡងថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ នៅទូទាំងប្រទេស មានមណ្ឌលប្រឡងថ្នាក់វិទ្យាសាស្ត្រចំនួន ៦៨ មណ្ឌល ស្មើនឹង ១,៥៣៣ បន្ទប់ និងមណ្ឌលប្រឡងថ្នាក់វិទ្យាសាស្ត្រសង្គមចំនួន ១៧៦ មណ្ឌល ស្មើនឹង ៤,៦៧៤ បន្ទប់។ ដូច្នេះសរុបមានមណ្ឌលប្រឡងចំនួន ២៤៤ មណ្ឌល និងបន្ទប់ប្រឡងសរុប ៦,២០៧ បន្ទប់ ដែលរៀបចំនៅតាមរាជធានី និងខេត្តទូទាំងប្រទេស៕

លោកស្រី សែន ដាវិត | Mrs. Sen David

លោកស្រី សែន ដាវិត | Mrs. Sen David

ជីវប្រវត្តិ ៖ លោកស្រី សែន ដាវិតបានបញ្ចប់ការសិក្សាផ្នែករដ្ឋបាលសាធារណៈ នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ដ និងវិទ្យាសាស្រ្ដសេដ្ឋកិច្ច។ លោកស្រីមានបទពិសោធន៍ជាអ្នកសារ​ព័ត៌មាន ក្នុងផ្នែកបោះពុម្ព វិទ្យុ និងជាអ្នក​រាយការណ៍ព័ត៌មានទូរទស្សន៍។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា