ក្រសួងអប់រំលើកទឹកចិត្តបុគ្គលិកអប់រំ គ្រូបង្រៀន សិស្ស និស្សិត ប្រើប្រាស់មធ្យោបាយសាធារណៈ ក្នុងបរិបទតម្លៃប្រេងឥន្ធនៈ​កើន​ឡើង | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ក្រសួងអប់រំលើកទឹកចិត្តបុគ្គលិកអប់រំ គ្រូបង្រៀន សិស្ស និស្សិត ប្រើប្រាស់មធ្យោបាយសាធារណៈ ក្នុងបរិបទតម្លៃប្រេងឥន្ធនៈ​កើន​ឡើង

ក្រសួងអប់រំលើកទឹកចិត្តបុគ្គលិកអប់រំ គ្រូបង្រៀន សិស្ស និស្សិត ប្រើប្រាស់មធ្យោបាយសាធារណៈ ក្នុងបរិបទតម្លៃប្រេងឥន្ធនៈ​កើន​ឡើង

ក្នុងបរិបទដែលតម្លៃប្រេង​ឥន្ធនៈ​កើនឡើងយ៉ាងគំហុកជាសកល ដោយសារសង្រ្គាមនៅមជ្ឈិមបូព៌ា និង​តម្រូវ​ការ​ប្រើប្រាស់​អគ្គិសនី​មានការកើនឡើងខ្លាំង ដោយសារអាកាសធាតុក្តៅ ដែលកំពុងធ្វើ​ឱ្យ​ប៉ះពាល់​ដោយផ្ទាល់​ដល់​ការ​ប្រើប្រាស់ថាមពលជាទូទៅ ក៏​ដូចជា​ចូលរួម​អនុវត្ត​សារាចររបស់រាជរដ្ឋាភិបាល ស្តីពីវិធានការសន្សំសំចៃលើ​ការ​ប្រើប្រាស់​ប្រេង​ឥន្ធនៈ និងអគ្គិសនី, តាមរយៈសេចក្តីណែនាំ​មួយ​នៅរសៀលថ្ងៃនេះ ក្រសួងអប់រំ យុវជន និងកីឡា បានលើកទឹកចិត្ត​ដល់បុគ្គលិកអប់រំ គ្រូបង្រៀន និស្សិត និងសិស្សានុសិស្ស ជ្រើសរើស​មធ្យោបាយ​ធ្វើដំណើរសាធារណៈ មធ្យោបាយធ្វើដំណើរ​រួមគ្នា និងជ្រើសរើស​មធ្យោបាយធ្វើដំណើរ​ដែល​ប្រើប្រាស់​ប្រេង​ឥន្ធនៈតិច ឬមិន​ប្រើប្រាស់​ប្រេង​ឥន្ធនៈ។

Advertisement

ជាមួយគ្នា សេចក្តីណែនាំ ក៏​បានប្រាប់ថ្នាក់ដឹកនាំ បុគ្គលិកអប់រំទាំងថ្នាក់ជាតិ និង​ថ្នាក់ក្រោមជាតិ ចូលរួមកាត់បន្ថយជាអតិបរមាក្នុងការរៀបចំ សិក្ខាសាលានិងកិច្ចប្រជុំ ដែលត្រូវធ្វើដំណើរឆ្ងាយ ហើយ​លើកទឹកចិត្តឱ្យរៀបចំ សិក្ខាសាលានិងកិច្ចប្រជុំ តាមប្រព័ន្ធអនឡាញវិញ។

ក្រសួងអប់រំ ក៏​លើកទឹកចិត្តបុគ្គលិកអប់រំ និងគ្រូបង្រៀន ឱ្យប្រើប្រាស់ថាមពលអគ្គិសនីប្រកបដោយប្រសិទ្ធភាព ដោយត្រូវចៀសវាងការប្រើប្រាស់ឧបករណ៍បរិក្ខារអគ្គិសនីណាដែលមិនចាំបាច់ ដូចជា បិទភ្លើង កង្ហារ ម៉ាស៊ីនត្រជាក់ កុំព្យូទ័រ ម៉ាស៊ីនហ្វូតូកូពី និងឧបករណ៍បរិក្ខារអគ្គិសនីផ្សេងៗ បន្ទាប់ពី បញ្ចប់ការងារ ឬនៅពេលមិនប្រើប្រាស់។

សម្រាប់​ការ​ប្រើប្រាស់ម៉ាស៊ីនត្រជាក់ និងឧបករណ៍បរិក្ខារអគ្គិសនីផ្សេងៗ សូម​ធ្វើ​តាមការណែនាំរបស់ក្រសួងរ៉ែ និង ថាមពល ដូចជាការកំណត់សីតុណ្ហភាពម៉ាស៊ីនត្រជាក់ក្នុងកម្រិតសមស្រប, ប្រើប្រាស់ពន្លឺធម្មជាតិឱ្យបានច្រើនជាអតិបរិមា នៅពេលមានលក្ខខណ្ឌអនុគ្រោះ (ដូចជា បើកទ្វារ និងបង្អួច), ណែនាំ លើកទឹកចិត្ត និងបង្រៀន និស្សិតនិងសិស្សានុសិស្សឱ្យចូលរួមនិងមានទម្លាប់សន្សំសំចៃ ការប្រើប្រាស់អគ្គិសនី៕

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា