ក្រសួង​អប់រំ​ប្រាប់​ឱ្យ​បេក្ខជន​ប្រឡង​បាក់ឌុប​ត្រៀម​សម្ភារៈ​ការពារ​ទឹកភ្លៀង​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ក្រសួង​អប់រំ​ប្រាប់​ឱ្យ​បេក្ខជន​ប្រឡង​បាក់ឌុប​ត្រៀម​សម្ភារៈ​ការពារ​ទឹកភ្លៀង​

ក្រសួង​អប់រំ​ប្រាប់​ឱ្យ​បេក្ខជន​ប្រឡង​បាក់ឌុប​ត្រៀម​សម្ភារៈ​ការពារ​ទឹកភ្លៀង​

​ក្រសួង​អប់រំ ​យុវជន​ និង​កីឡា​ ​បាន​រំលឹក​ឱ្យ​បេក្ខជន​ និង​គណៈ​មេ​ប្រយោគ​រក្សា​សុខភាព​ ​និង​ត្រៀម​សម្ភារៈ​ការពារ​ភ្លៀង​នៅក្នុង​ដំណើរការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ឬ​បាក់ឌុប​ដែល​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី​១០​ ​ខែសីហា ​ឆ្នាំ​២០២៦​។​

Advertisement

​ការ​រំលឹក​របស់​ក្រសួង​អប់រំ​នេះ​ ​ធ្វើឡើង​ក្រោយពី​ក្រសួង​ធនធាន​ទឹក​ និង​ឧតុនិយម ​បាន​ព្យាករ​ថា​ ​ចាប់ពី​ថ្ងៃទី​៦​ ​ដល់​ថ្ងៃទី​១៥​ សីហា ​ឆ្នាំ​២០២៦​ ​នៅ​តំបន់​វាល​ទំនាប ​ដូចជា​ខេត្ត​បន្ទាយមានជ័យ​ ​បាត់ដំបង​ ពោធិ៍សាត់​ ​កំពង់ឆ្នាំង​ ​សៀមរាប​ ​កំពង់ធំ​ ​កំពង់ចាម​ ត្បូងឃ្មុំ​ ​ព្រៃវែង​ កណ្តាល​ តាកែវ​ ស្វាយរៀង​ និង​រាជធានី​ភ្នំពេញ​ ​អាច​មាន​ភ្លៀង​ធ្លាក់​ជាមួយ​ខ្យល់​កន្ត្រាក់​ និង​ផ្គរ​រន្ទះ​គ្របដណ្តប់​លើ​ផ្ទៃដី​ ​៤០​%​។​

​ចំណែក​នៅ​តំបន់​ខ្ពង់រាប​វិញ​ ​មាន​ខេត្ត​កំពង់ស្ពឺ ​ប៉ៃលិន ​ឧត្តរមានជ័យ ​ព្រះវិហារ​ ក្រចេះ​ ​ស្ទឹងត្រែង​ រតនគិរី​ ​មណ្ឌលគិរី ​ជួរ​ភ្នំ​ដងរែក​ និង​តំបន់​ជួរ​ភ្នំ​ក្រវាញ ​អាច​មាន​ភ្លៀង​ធ្លាក់​ជាមួយ​ខ្យល់​កន្ត្រាក់​ និង​ផ្គរ​រន្ទះ​គ្របដណ្តប់​លើ​ផ្ទៃដី​ ​៦០​%​។​

​សម្រាប់​តំបន់​មាត់​សមុទ្រ​ ​ក្នុង​នោះ​មាន​ខេត្ត​កោះកុង ​ព្រះសីហនុ ​កំពត ​កែប ​និង​ជួរ​ភ្នំ​បូកគោ ​អាច​មាន​ភ្លៀង​ធ្លាក់​ជាមួយ​ខ្យល់​កន្ត្រាក់​ និង​ផ្គរ​រន្ទះ​គ្របដណ្តប់​លើ​ផ្ទៃដី​ ​៧០​%​។​ រលក​សមុទ្រ​បោកបក់​ខ្លាំង​ដែល​មាន​កម្ពស់​មធ្យម​អប្បបរមា ​០,៥០​ម៉ែត្រ ​និង​កម្ពស់​មធ្យម​អតិបរមា ​១,៧៥​ម៉ែត្រ​។​

​សូម​បញ្ជាក់​ថា​ ​ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ​ឬ​បាក់ឌុប ​ឆ្នាំ​២០២៦​នេះ​ ​មាន​បេក្ខជន​ចុះឈ្មោះ​ប្រឡង​សរុប​ ​១៥១​ ​២៣៨​នាក់​។​ ក្នុង​នោះ​បេក្ខជន​ថ្នាក់​វិទ្យាសាស្ត្រ​មាន​ចំនួន​ ​៣៧៤៤៥​នាក់​ និង​បេក្ខជន​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម​មាន​ចំនួន​ ​១១៣៧៩៣​នាក់​៕

​អត្ថបទ​ ​៖ ​សេង ​បារាំង​ ​AMS

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា