ក្រសួងអប់រំណែនាំឱ្យគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន បង្កលក្ខណៈឱ្យយុវជនលេងល្បែង​ប្រជាប្រិយខ្មែរ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ក្រសួងអប់រំណែនាំឱ្យគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន បង្កលក្ខណៈឱ្យយុវជនលេងល្បែង​ប្រជាប្រិយខ្មែរ

ក្រសួងអប់រំណែនាំឱ្យគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន បង្កលក្ខណៈឱ្យយុវជនលេងល្បែង​ប្រជាប្រិយខ្មែរ

ដើម្បីចូលរួមអភិរក្ស និង​លើក​កម្ពស់​វប្បធម៌ ទំនៀមទម្លាប់ ប្រពៃណីជាតិខ្មែរ ក្នុង​ឱកាស​ត្រៀមអបអរសាទរ និង​ថ្ងៃប្រារព្ធ​ពិធីបុណ្យ​ចូលឆ្នាំថ្មីប្រពៃណីជាតិ, ក្រសួងអប់រំ យុវជន និងកីឡា បានណែនាំ​ដល់​គ្រប់គ្រឹះស្ថានសិក្សា​សាធារណៈ និងឯកជនទាំងអស់ បង្កលក្ខណៈគ្រប់បែបយ៉ាង ឱ្យ​សិស្សានុសិស្ស និង​យុវជន ចូលរួមលេងល្បែង​ប្រជាប្រិយខ្មែរ។

Advertisement

បើតាមសេចក្តីណែនាំចុះថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ ល្បែងប្រជាប្រិយខ្មែរ ដែលគ្រឹះស្ថានអប់រំត្រូវរៀបចំឱ្យ​សិស្សានុសិស្ស យុវជនចូលរួមលេង​ រួមមានដូចជា ល្បែង​ស្តេចចង់ ឈូង ចាប់កូនខ្លែង លោតអន្ទាក់ បោះអង្គញ់ លាក់កន្សែង ទាញព្រ័ត្រ វាយក្អម ដណ្តើមស្លឹកឈើ ឆក់កូនខ្លែង លោតបាវ ។ល។ និង រាំរបាំប្រជាប្រិយខ្មែរ​ដូចជា របាំត្រុដិ គោះត្រឡោក គោះអង្រែ នារីជាជួរ រាំវង់ រាំក្បាច់ សារ៉ាវ៉ាន់ ឡាំលាវ តាលុង ចូកកំពិស កន្រ្ទឹម ជាដើម។

ក្រសួងអប់រំ ក៏លើកទឹកចិត្ត​ឱ្យ​លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និង​យុវជន តុបតែងខ្លួន ស្លៀក​សម្លៀកបំពាក់​ប្រពៃណីខ្មែរ ឬស្លៀកពាក់​សមរម្យ ប្រកបដោយ​កាយវិការសុភាពរាបសា និង​ការ​ទទួលខុសត្រូវ​ខ្ពស់។

ដោយឡែក ការលេងល្បែង និង​រាំច្រៀង​ទាំងឡាយណា ដែលផ្ទុយពីការណែនាំខាងលើ គឺត្រូវចៀសវាង ដូចជា ការលេងបាញ់ទឹក គប់ទឹក ប៉ាតម្សៅ ប៉ាតធ្យូង លេងភក់ ការរាំច្រៀង​ដែលមាន​កាយវិការមិនសមរម្យ ការ​ប្រព្រឹត្ត​អំពើបៀតបៀន ការ​ស្លៀកពាក់មិនសមរម្យ ការ​ទទួល​ទាន​គ្រឿងស្រវឹង ការ​ប្រើប្រាស់បារីគ្រប់ប្រភេទ និង​ការ​លេង​ល្បែង​ស៊ីសង​គ្រប់ប្រភេទជា​ដើម។

នៅមុនពេលនៃពិធីបុណ្យចូលឆ្នាំមកដល់ ជាទូទៅនៅតាមគ្រឹះស្ថានសិក្សា​ទាំងសាធារណៈ និង​ឯកជន តែងតែរៀបចំការលេងល្បែងប្រជាប្រិយខ្មែរ ដើម្បីអបអរពិធីបុណ្យចូលឆ្នាំថ្មីផង និងស្វាគមន៍វិស្សមកាលតូច នៃឆ្នាំសិក្សាផង។ ឆ្នាំនេះ ពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ គ្រោងនឹងប្រព្រឹត្ត​ទៅចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦ ហើយវិស្សមកាលតូច នឹងចាប់ផ្តើមពីថ្ងៃទី៦ ដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦៕

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា