ក្រសួងអប់រំ កំពុងពន្លឿនគម្រោងកែលម្អការអប់រំឧត្តមសិក្សាទី២ លើក​កម្ពស់​គុណភាពអប់រំ និង​ការ​ស្រាវជ្រាវ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ក្រសួងអប់រំ កំពុងពន្លឿនគម្រោងកែលម្អការអប់រំឧត្តមសិក្សាទី២ លើក​កម្ពស់​គុណភាពអប់រំ និង​ការ​ស្រាវជ្រាវ

ក្រសួងអប់រំ កំពុងពន្លឿនគម្រោងកែលម្អការអប់រំឧត្តមសិក្សាទី២ លើក​កម្ពស់​គុណភាពអប់រំ និង​ការ​ស្រាវជ្រាវ

ក្រសួងអប់រំ យុវជន និងកីឡា កំពុងពន្លឿនគម្រោងកែលម្អការអប់រំឧត្តមសិក្សាទី២ ដល់គ្រឹះស្ថានឧត្តមសិក្សាគោលដៅទាំង៩ ដើម្បីជួយលើកកម្ពស់គុណភាពអប់រំ លើកកម្ពស់ការស្រាវជ្រាវ និងពង្រឹងអភិបាលកិច្ចគ្រឹះស្ថានឧត្តមសិក្សា។

Advertisement

គម្រោងកែលម្អការអប់រំឧត្តមសិក្សាទី២​ ជាគម្រោងដែលអនុវត្តបន្តពីគម្រោងកែលម្អការអប់រំឧត្តមសិក្សាបច្ចុប្បន្ន និងមានរយៈពេលអនុវត្ត​៦ឆ្នាំ គឺចាប់ពីឆ្នាំ២០២៥ ដល់ឆ្នាំ២០៣០។

ក្នុងឱកាសដឹកនាំកិច្ចប្រជុំបិទបេសកកម្មគាំទ្រគម្រោងកែលម្អការអប់រំឧត្តមសិក្សាទី២ កាលពីថ្ងៃទី២៧ ខែឧសភា ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា គោលដៅនៃគម្រោង គឺដើម្បីជួយលើកកម្ពស់គុណភាពនៃការអប់រំ លើកកម្ពស់សមត្ថភាពស្រាវជ្រាវ និងបន្តជំរុញលើកទឹកចិត្តដល់កម្មវិធីស្រាវជ្រាវឱ្យពង្រីកវិសាលភាព និងកាន់តែសម្បូរបែប កែលម្អភាពពាក់ព័ន្ធ នៃកម្មវិធីសិក្សា និងបន្តយកចិត្តទុកដាក់ពង្រឹងអភិបាលកិច្ចគ្រឹះស្ថានឧត្តមសិក្សា។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា

​គម្រោងកែលម្អការអប់រំឧត្តមសិក្សាទី២ ផ្ដល់ការវិនិយោគផ្ទាល់ដល់អគ្គនាយកដ្ឋានឧត្តមសិក្សា និងគ្រឹះស្ថានឧត្តមសិក្សាសាធារណៈគោលដៅចំនួន ៩ គឺ៖ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា សាកលវិទ្យាល័យភូមិន្ទកសិកម្ម សាកលវិទ្យាល័យភូមិន្ទភ្នំពេញ វិទ្យាស្ថានជាតិកសិកម្មព្រែកលៀប សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ សាកលវិទ្យាល័យជាតិបាត់ដំបង សាកលវិទ្យាល័យស្វាយរៀង សាកលវិទ្យាល័យជាតិជាស៊ីមកំចាយមារ និងសាកលវិទ្យាល័យហេងសំរិនត្បូងឃ្មុំ។

ក្រៅពីគ្រឹះស្ថានឧត្តមសិក្សាគោលដៅទាំង ៩ នេះ តាមរយៈអគ្គនាយកដ្ឋានឧត្តមសិក្សា គម្រោងនេះក៏ផ្ដល់ការគាំទ្រដល់គ្រឹះស្ថានឧត្តមសិក្សារដ្ឋ និងឯកជនផ្សេងទៀត ដើម្បីកែលម្អកម្មវិធីអប់រំ និងអភិបាលកិច្ច ព្រមទាំងផ្ដល់ថវិកាគាំទ្រសម្រាប់ធ្វើការស្រាវជ្រាវ ក្នុងរូបភាពប្រកួតប្រជែងផងដែរ។

គួរបញ្ជាក់ថា គម្រោងកែលម្អការអប់រំឧត្តមសិក្សាទី២ នឹង​ត្រូវ​ចាយទឹកប្រាក់សរុប ៨១.៧ លានដុល្លារអាម៉េរិក ដែលក្នុងនោះថវិកាហិរញ្ញប្បទានដោយធនាគារពិភពលោកមាន៨០ លានដុល្លារអាម៉េរិក និងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជាមាន ១.៧ លានដុល្លារអាម៉េរិក ដើម្បី​ឆ្លើយតបនៃការអប់រំឧត្តមសិក្សា ឆ្ពោះទៅទទួលបានការទទួលស្គាល់គុណភាពពីខាងក្រៅដោយទីផ្សារការងារ និងស្ថាប័នវាយតម្លៃគុណភាពកម្រិតជាតិ តំបន់ និងអន្តរជាតិ, លើកកម្ពស់គុណភាព និងសមត្ថភាពនៃការស្រាវជ្រាវ សម្រាប់កសាងថ្នាលបណ្ដុះអ្នកស្រាវជ្រាវ និងផលិតលទ្ធផលស្រាវជ្រាវ ដែលប្រើប្រាស់ដោយឧស្សាហកម្ម សហគមន៍ និង/ឬ ស្ថាប័នរដ្ឋ និងពង្រឹងអភិបាលកិច្ចរបស់អនុវិស័យ និងគ្រឹះស្ថានឧត្តមសិក្សា ដើម្បីធានាបាននូវស្វ័យភាព តម្លាភាព គណនេយ្យភាព ប្រសិទ្ធភាព និងនិរន្តរភាព ក្នុងការអភិវឌ្ឍឧត្តមសិក្សា៕

កញ្ញា វ៉ាន គីមសល់ | Ms. Van Kimsal

កញ្ញា វ៉ាន គីមសល់ | Ms. Van Kimsal

កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ  ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា