ក្រសួងអប់រំ ដាក់ឱ្យអនុវត្តសាកល្បងជំនាញគណនេយ្យនៅវិទ្យាល័យចំនួន ៦ ក្នុងរាជធានី-ខេត្តចំនួន ៥ សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ក្រសួងអប់រំ ដាក់ឱ្យអនុវត្តសាកល្បងជំនាញគណនេយ្យនៅវិទ្យាល័យចំនួន ៦ ក្នុងរាជធានី-ខេត្តចំនួន ៥ សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧

ក្រសួងអប់រំ ដាក់ឱ្យអនុវត្តសាកល្បងជំនាញគណនេយ្យនៅវិទ្យាល័យចំនួន ៦ ក្នុងរាជធានី-ខេត្តចំនួន ៥ សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧

ក្រសួងអប់រំ យុវជន និងកីឡា បានសម្រេចដាក់ឱ្យអនុវត្តសាកល្បងនូវ «ជំនាញគណនេយ្យ» ផ្អែកលើតម្រូវការសិក្សា នៅតាមវិទ្យាល័យចំនួន ៦ ស្ថិតក្នុងរាជធានី-ខេត្តចំនួន ៥ ក្នុង​ឆ្នាំសិក្សា ២០២៦-២០២៧ ខាងមុខនេះ។ នេះបើតាមការបញ្ជាក់របស់ លោកជំទាវ ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា។

Advertisement

បើតាម​ប្រសាសន៍របស់លោកជំទាំវ ឃួន វិច្ឆិកា នៅក្នុងដំណាក់កាលសាកល្បងនេះ ក្រសួងបានជ្រើសរើសគ្រឹះស្ថានសិក្សាចំនួន ៦ នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ចំនួន ២ វិទ្យាល័យ, ខេត្តកណ្តាល ចំនួន ២ វិទ្យាល័យ, ខេត្តកំពង់ចាម ចំនួន ១ វិទ្យាល័យ និងខេត្តបន្ទាយមានជ័យ ចំនួន ១ វិទ្យាល័យ។ ក្នុងការអនុវត្តជំនាញគណនេយ្យនេះ ក្រសួងបានសហការជា​មួយ​​សាកលវិទ្យាល័យ​ពាណិជ្ជសាស្ត្រ​អេស៊ីលីដា ក្នុងការ​បង្រៀនអនឡាញ និង​ដឹកនាំអនុវត្តនៅថ្នាក់រៀនដោយគ្រូជំនួយ។

ការដាក់បញ្ចូលជំនាញគណនេយ្យសម្រាប់សិស្សវិទ្យាល័យនេះ គឺស្ថិតនៅក្រោមក្របខ័ណ្ឌនៃ «គន្លងអប់រំថ្មី» នៅកម្រិតមធ្យមសិក្សាទុតិយភូមិ (ចាប់ពីថ្នាក់ទី១០ ដល់ទី១២) ដែលជាកិច្ចសហការរវាងក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ បើតាម​លោកជំទាវ ឃួន វិច្ឆិកា ជំនាញគណនេយ្យនេះ មានសិស្សចាប់អារម្មណ៍ច្រើន។

នៅ​ក្នុងឆ្នាំសិក្សា២០២៥-២០២៦នេះ ក្រសួងអប់រំ យុវជន និងកីឡា បាន​​សាកល្បងអនុវត្ត​គន្លង​អប់រំថ្មី ដែល​មានគន្លងវិទ្យាសាស្ត្រ គន្លងវិទ្យាសាស្ត្រសង្គម និងគន្លងវិជ្ជាជីវៈ នៅ​តាមគ្រឹះស្ថានសិក្សាចំនួន ៤៩រួចមកហើយ ដើម្បីបើកច្រកដល់អ្នកសិក្សាឱ្យមានជម្រើសកាន់តែច្រើន ក្នុងការសម្រេចចិត្តរៀបចំផែនការសិក្សា ជ្រើសរើសផ្លូវសិក្សា និងផែនការអាជីព សមស្របតាមលក្ខណៈសម្បត្តិផ្ទាល់ខ្លួន ឧបនិស្ស័យ សមត្ថភាពពីកំណើត និងចំណូលចិត្តរបស់បុគ្គលម្នាក់ៗ ក្នុងន័យអភិវឌ្ឍមូលធនមនុស្សប្រកបដោយបរិយាបន្ន និងភាពធន់៕

កញ្ញា ឌិន ថារី | Din Thary

កញ្ញា ឌិន ថារី | Din Thary

កញ្ញា ឌិន ថារី ធ្លាប់មានបទពិសោធន៍ជាច្រើនឆ្នាំទៅលើការសរសេរព័ត៌មាន ជាអ្នករាយការណ៍ព័ត៌មាន និង​សម្របសម្រួល​កម្មវិធីផ្សេងៗ។ បច្ចុប្បន្ន កញ្ញា ជាអ្នករាយការណ៍ព័ត៌មាន និងសរសេរព័ត៌មានអប់រំ នៃ AMS Education ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា