ក្រសួង​អប់រំ ​ផ្តល់​កន្លែង​ស្នាក់​នៅ​ដល់​និស្សិត​នារី​ក្រីក្រ ​ឆ្នាំ​ទី​១​ ​ចំនួន​៩០​នាក់​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ក្រសួង​អប់រំ ​ផ្តល់​កន្លែង​ស្នាក់​នៅ​ដល់​និស្សិត​នារី​ក្រីក្រ ​ឆ្នាំ​ទី​១​ ​ចំនួន​៩០​នាក់​

ក្រសួង​អប់រំ ​ផ្តល់​កន្លែង​ស្នាក់​នៅ​ដល់​និស្សិត​នារី​ក្រីក្រ ​ឆ្នាំ​ទី​១​ ​ចំនួន​៩០​នាក់​

​ក្រសួង​អប់រំ ​យុវជន​ និង​កីឡា​ ​នឹង​ផ្តល់​កន្លែង​ស្នាក់​នៅ​បណ្តោះអាសន្ន​ទៅដល់​និស្សិត​នារី​ក្រីក្រ ​ឆ្នាំ​ទី​១​ ​ចំនួន​ ​៩០​ ​នាក់​ ​ឱ្យ​ស្នាក់​នៅ​មជ្ឈមណ្ឌល​អន្តេវាសិក​និស្សិត​នារី​របស់​ក្រសួង​ ​ដែល​មាន​ទីតាំង​ ស្ថិត​នៅជាប់​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា។​

​តាម​ក្រសួង​អប់រំ ​ចំពោះ​និស្សិត​នារី​ក្រីក្រ ​ដែល​កំពុង​សិក្សា​នៅ​តាម​គ្រឹះស្ថាន​ឧត្តម​សិក្សា​ ​សាធារណៈ​តាម​រូបភាព​អាហារូបករណ៍​ ​និង​បង់​ថ្លៃ​សិក្សា​ ​ត្រូវ​មាន​លក្ខណសម្បត្តិ​មួយចំនួន​ដូច​ខាង​ក្រោម​ទើប​អាច​ទទួល​បាន​កន្លែង​ស្នាក់នៅ​នេះ។​

​លក្ខខណ្ឌ​ជ្រើសរើស​
​- ​ជា​និស្សិត​នារី​ក្រីក្រ ​អាហារូបករណ៍​ ​ឬ​បង់​ថ្លៃ​សិក្សា​ ​ដែល​កំពុង​សិក្សា​ឆ្នាំ​ទី​១​ ​នៅ​តាម​បណ្តា​គ្រឹះស្ថាន​ឧត្តម​សិក្សា​ ​សាធារណៈ​ក្នុង​រាជធានី​ភ្នំពេញ​
​- ​ជា​និស្សិត​នារី​ក្រីក្រ ​និង​និស្សិត​នារី​ដែល​មាន​ពិការភាព​ (​សូម​ភ្ជាប់​លិខិត​បញ្ជាក់​ពី​មេឃុំ​)
​-​ ​ជា​និស្សិត​នារី​នៅ​លីវ ​មាន​វិន័យ​ និង​សីលធម៌​ល្អ​។​

​កាលបរិច្ឆេទ ​និង​ទីកន្លែង​ដាក់​ពាក្យ​ ​បេក្ខជន​ ត្រូវ​យក​ពាក្យ​ស្នើសុំ​មក​ដាក់​ដោយ​ខ្លួនឯង​ ​នៅ​តាម​គ្រឹះស្ថាន​ឧត្តម​សិក្សា​របស់​ខ្លួន​ ​ចាប់​ពី​ថ្ងៃ​ជូនដំណឹង​នេះ​ រហូតដល់​ថ្ងៃ​ទី​១០​ ​ខែ​តុលា ​ឆ្នាំ​២០២៦។​

​ចំពោះ​ការ​ប្រកាស​លទ្ធផល​ ក្រសួង​នឹង​មាន​បិទ​ផ្សាយ​នៅ​មជ្ឈមណ្ឌល​អន្តេវាសិក​និស្សិត​នារី ​និង​តាម​គេហទំព័រ​ផ្លូវការ​ របស់​ក្រសួង​ ក្រោយពី​ការ​សម្រេច​របស់​គណៈកម្មការ​ជ្រើសរើស​ នៃ​ក្រសួង​អប់រំ ​យុវជន​ និង​កីឡា ​នៅ​ថ្ងៃ​ទី​២៨​ ​ខែ​តុលា ​ឆ្នាំ​២០២៦។​

​ចំពោះ​ព័ត៌មាន​បន្ថែម​ផ្សេង​ៗ​ ​សិស្ស​ និស្សិត​អាច​ទំនាក់ទំនង​លេខ​ទូរសព្ទ​ ​០៨៩​ ​៦៧៧​ ​៨៨៧​ ​និង​ ​០៧៧​ ​៤៨៦​ ​៧៨៧៕

កញ្ញា ឌិន ថារី | Din Thary

កញ្ញា ឌិន ថារី | Din Thary

កញ្ញា ឌិន ថារី ធ្លាប់មានបទពិសោធន៍ជាច្រើនឆ្នាំទៅលើការសរសេរព័ត៌មាន ជាអ្នករាយការណ៍ព័ត៌មាន និង​សម្របសម្រួល​កម្មវិធីផ្សេងៗ។ បច្ចុប្បន្ន កញ្ញា ជាអ្នករាយការណ៍ព័ត៌មាន និងសរសេរព័ត៌មានអប់រំ នៃ AMS Education ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា