ក្រសួងអប់រំស្វែង​រក​ការជួយឧបត្ថម្ភសម្រាប់រង្វាន់លើកទឹកចិត្ត​សិស្សពូកែទូទាំង​ប្រទេស | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ក្រសួងអប់រំស្វែង​រក​ការជួយឧបត្ថម្ភសម្រាប់រង្វាន់លើកទឹកចិត្ត​សិស្សពូកែទូទាំង​ប្រទេស

ក្រសួងអប់រំស្វែង​រក​ការជួយឧបត្ថម្ភសម្រាប់រង្វាន់លើកទឹកចិត្ត​សិស្សពូកែទូទាំង​ប្រទេស

ឆ្នាំនេះ ក្រសួងអប់រំ យុវជន និងកីឡា គ្រោង​នឹងរៀបចំការ​ប្រឡង​សិស្សពូកែទូទាំង​ប្រទេស សម្រាប់ថ្នាក់ទី៩ និងថ្នាក់ទី១២ នាថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ខាងមុខ នៅវិទ្យាល័យ ជាស៊ីម សន្ធរម៉ុក រាជធានីភ្នំពេញ។ ដើម្បីជាការ​លើកទឹកចិត្ត​បន្ថែមដល់​សិស្សពូកែជ័យលាភី ក្រសួងអប់រំ​បានស្នើ​ដល់សប្បុរសជនឱ្យចូលរួម​ឧបត្ថម្ភទាំងថវិកា ឬសម្ភារៈ។

Advertisement

ក្រសួងអប់រំ យុវជន និងកីឡា តែងតែរៀបចំការប្រឡងជ្រើសរើសសិស្សពូកែទូទាំងប្រទេស ផ្នែកអក្សរសិល្ប៍ខ្មែរ គណិតវិទ្យា និងរូបវិទ្យា សម្រាប់ថ្នាក់ទី៩ និងទី១២ ជារៀងរាល់ឆ្នាំ ក្នុងគោលបំណងលើកកម្ពស់គុណភាពអប់រំ និងអភិវឌ្ឍធនធាន​មនុស្សដែលមានចំណេះដឹង និងជំនាញខ្ពស់។ នៅក្នុងឆ្នាំ២០២៥កន្លងទៅ មានបេក្ខជនចំនួន៣០នាក់​ មកពីរាជធានីខេត្ត​ចំនួន១៤ បានជាប់ជ័យលាភី។

សម្រាប់ឆ្នាំ២០២៦នេះ ពិធីបិទ និងចែករង្វាន់ ក្រសួងគ្រោងនឹងរៀបចំធ្វើ​នៅ​រសៀលថ្ងៃទី៣០ ខែមេសា ហើយសប្បុរសជន​ដែល​ចូលរួម​ឧបត្ថម្ភ នឹងត្រូវ​អញ្ជើញ​ឱ្យ​ចូលរួម ដើម្បីទទួល​លិខិតថ្លែង​អំណរគុណពីក្រសួងអប់រំ យុវជន និងកីឡា។ ដូច្នេះ​សម្រាប់សប្បុរសជន​ដែលមាន​បំណងចង់ចូលរួម​ឧបត្ថម្ភសម្រាប់រង្វាន់លើកទឹកចិត្តបន្ថែម​ដល់ជ័យលាភីសិស្សពូកែ សូមទំនាក់ទំនង​ទៅកាន់នាយកដ្ឋាន​កិច្ច​ការ​ប្រឡង ស្ថិត​នៅ​អគារលេខ ១៦៩ មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ឬទំនាក់ទំនងតាមទូរស័ព្ទ ០៧៧ ៩៩៤ ២០០។

បើតាមប្រកាស​របស់ក្រសួងអប់រំ បេក្ខជនដែលជាប់ជ័យលាភីក្នុងការប្រឡងសិស្សពូកែទូទាំងប្រទេស​នេះ នឹងទទួលបានរង្វាន់ និង​ការលើកទឹកចិត្តពីរាជរដ្ឋាភិបាលផងដែរ ដូចជា ប្រកាស​ស្តីពី​ការ​ទទួលស្គាល់​សិស្ស​ពូកែ​ដោយ​ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា មួយ​ច្បាប់, មេដាយមួយគ្រឿង សម្រាប់បេក្ខជនជ័យលាភី ចំណាត់ថ្នាក់ពីលេខ១ ដល់លេខ៣ ព្រមទាំង​វិញ្ញាបនបត្រ​បញ្ជាក់សិស្សពូកែទូទាំង​ប្រទេស​មួយ​ច្បាប់។

ជាមួយគ្នានេះ ជ័យលាភីសិស្សពូកែពីលេខ១ ដល់លេខ៥ ក៏​ទទួលបានជាប្រាក់រង្វាន់តាមចំណាត់ថ្នាក់ ពី ២លាន៣សែនរៀន ដល់ ៣លាន៥សែនរៀល ហើយ​អាច​មានប្រាក់រង្វាន់ ឬវត្ថុផ្សេងៗបន្ថែមទៀត​ពីសប្បុរសជន៕

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា