ក្រសួងអប់រំជ្រើសរើសគ្រូបង្រៀនមធ្យមសិក្សា ៥០០នាក់ ដើម្បីបណ្តុះបណ្តាលក្នុងកម្មវិធីលើក​កម្ពស់គុណវុឌ្ឍិគ្រូបង្រៀន ជំនាន់ទី១ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ក្រសួងអប់រំជ្រើសរើសគ្រូបង្រៀនមធ្យមសិក្សា ៥០០នាក់ ដើម្បីបណ្តុះបណ្តាលក្នុងកម្មវិធីលើក​កម្ពស់គុណវុឌ្ឍិគ្រូបង្រៀន ជំនាន់ទី១

ក្រសួងអប់រំជ្រើសរើសគ្រូបង្រៀនមធ្យមសិក្សា ៥០០នាក់ ដើម្បីបណ្តុះបណ្តាលក្នុងកម្មវិធីលើក​កម្ពស់គុណវុឌ្ឍិគ្រូបង្រៀន ជំនាន់ទី១

ក្រសួងអប់រំ យុវជន និងកីឡា កំពុងប្រកាសជ្រើសរើស​លោកគ្រូ អ្នកគ្រូ នៃគ្រឹះស្ថាន​មធ្យមសិក្សា​ចំណេះទូទៅ​ក្នុង​សាលា​គោលដៅ និង​សាលា​ទទួលផលជះ នៃគម្រោង​កែលម្អការ​អប់រំចំណេះទូទៅ (GEIP និងGEIP-AF) ចំនួន ៥០០នាក់ ដើម្បី​បណ្តុះបណ្តាល​ថ្នាក់បរិញ្ញាបត្រ​ជំនាន់ទី១ នៃគម្រោង​កែលម្អ​ការ​អប់រំចំណេះទូទៅ នៅមហាវិទ្យាល័យអប់រំ នៃសាកលវិទ្យាល័យ​ភូមិន្ទភ្នំពេញ។

Advertisement

មុខវិជ្ជាដែលត្រូវ​បណ្តុះបណ្តាលរួមមាន ៖ ភាសាខ្មែរ, គណិតវិទ្យា, ប្រវត្តិវិទ្យា, រូបវិទ្យា, គីមីវិទ្យា, ជីវវិទ្យា។

លក្ខខណ្ឌជ្រើសរើស ៖ បានតែងតាំងស៊ប់ក្នុងក្របខណ្ឌ ដែលមានអាយុយ៉ាងច្រើន៥៤ឆ្នាំ ដោយគិតត្រឹមខែឧសភា ឆ្នាំ២០២៦, ត្រូវមានចាប់ពីសញ្ញាបត្រ ១២+២ (សញ្ញាបត្រគ្រូបង្រៀនកម្រិតមូលដ្ឋាន) ឡើងទៅ, កំពុងបម្រើការងារនៅសាលាមធ្យមសិក្សាចំណេះទូទៅគោលដៅ ឬសាលាទទួលផលជះរបស់ គម្រោង GEIP និង GEIP-AF, មានស្មារតីទទួលខុសត្រូវខ្ពស់ និងមានការប្តេជ្ញាចិត្តក្នុងការអភិវឌ្ឍសមត្ថភាពវិជ្ជាជីវៈ។ ក្នុងករណីមានបេក្ខជនលើសចំនួនកំណត់ ត្រូវផ្តល់អាទិភាពដល់អ្នកដែលមានស្នាដៃល្អក្នុងសាលារៀន និងអាទិភាពជូនស្ត្រី។

សំណុំលិខិតរបស់បេក្ខជន ៖ សលាកបត្រស្នើសុំបន្តការសិក្សាថ្នាក់បរិញ្ញាបត្រ គំរូជូនភ្ជាប់ “(២ច្បាប់), សញ្ញាបត្រគ្រូបង្រៀនកម្រិតមូលដ្ឋានថតចម្លងដែលមានបញ្ជាក់ (១ច្បាប់), វិញ្ញាបនបត្ររដ្ឋបាល (គំរូជូនភ្ជាប់)(២ច្បាប់), ជីវប្រវត្តិសង្ខេប ” គំរូជ ” គំរូជូនភ្ជាប់ (២ច្បាប់), កិច្ចសន្យា” គំរូជូនភ្ជាប់” (២ច្បាប់)។

លោកគ្រូ អ្នកគ្រូ ដែលមានចំណាប់អារម្មណ៍ អាចដាក់ពាក្យ​តាមអនឡាញជា​ដំបូងតាមរយៈ https://forms.gle/m72z4U5T1SpFqGqP8

ផុតកំណត់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦៕

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា