ក្រសួង​អប់រំ​ហាម​ដាច់ខាត​ការ​ថត​ និង​ផ្សព្វផ្សាយ​ឯកសារ​ប្រឡង​បាក់ឌុប ​មុន​ប្រកាស​លទ្ធផល​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ក្រសួង​អប់រំ​ហាម​ដាច់ខាត​ការ​ថត​ និង​ផ្សព្វផ្សាយ​ឯកសារ​ប្រឡង​បាក់ឌុប ​មុន​ប្រកាស​លទ្ធផល​

ក្រសួង​អប់រំ​ហាម​ដាច់ខាត​ការ​ថត​ និង​ផ្សព្វផ្សាយ​ឯកសារ​ប្រឡង​បាក់ឌុប ​មុន​ប្រកាស​លទ្ធផល​

​ក្រសួង​អប់រំ ​យុវជន​ និង​កីឡា​ ​បាន​ហាមឃាត់​ជាដាច់ខាត​ចំពោះ​ការ​ថត​រូប​ ថត​វីដេអូ ​ថតចម្លង​ ​បង្ហោះ​ ​ចែកចាយ ​ឬ​ផ្សព្វផ្សាយ​ប្រធាន​វិញ្ញាសា ​អត្រា​កំណែ ​សន្លឹក​កិច្ចការ​បេក្ខជន​ និង​សន្លឹក​សម្រង់​ពិន្ទុ ​(​MCS​) ​នៃ​ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ឆ្នាំ​២០២៦​ រហូតដល់​មុនពេល​ប្រកាស​លទ្ធផល​ប្រឡង។​

Advertisement

​ក្រសួង​បាន​បញ្ជាក់​ថា​ ​ការ​ហាមឃាត់​នេះ​មាន​គោលបំណង​ធានា​ឱ្យ​ដំណើរការ​ប្រឡង​ប្រព្រឹត្តទៅ​ដោយ​គោរព​គោលការណ៍​ច្បាប់​ យុត្តិធម៌​ ​តម្លាភាព​ និង​រក្សា​ការ​សម្ងាត់​នៃ​ឯកសារ​ប្រឡង ​ដើម្បី​ធានា​ឱ្យ​លទ្ធផល​ប្រឡង​មាន​ភាព​ត្រឹមត្រូវ​ និង​អាច​ទទួលយក​បាន។​

​យោង​តាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួង​អប់រំ ​ការ​ហាមឃាត់​នេះ​អនុវត្ត​ចាប់ពី​អំឡុង​ពេល​ដំណើរការ​សំណេរ ​ដំណើរការ​កំណែ ​ដំណើរការ​ស្រង់​ ​បូក ​និង​ផ្ទៀងផ្ទាត់​ពិន្ទុ ​រហូតដល់​មុនពេល​ប្រកាស​លទ្ធផល​ប្រឡង។​

​ក្រសួង​បាន​បញ្ជាក់​ថា​ ​ការ​បង្ហោះ​ ​ឬ​ផ្សព្វផ្សាយ​ឯកសារ​ខាងលើ​ ​ទោះ​ធ្វើឡើង​ជា​ផ្លូវការ ​ឬ​មិន​ផ្លូវការ​ តាម​បណ្តាញ​សង្គម ​ឬ​តាម​មធ្យោបាយ​ផ្សព្វផ្សាយ​ណាមួយ​ ​ក៏​ត្រូវបាន​ចាត់ទុក​ជា​អំពើ​ហាមឃាត់​ដែរ។​

​ជាមួយគ្នា​នេះ​ ក្រសួង​អប់រំ ​នឹង​សហការ​ជាមួយ​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា ​នៃ​ក្រសួង​មហាផ្ទៃ​ ​ដើម្បី​តាមដាន​ ​ស្រាវជ្រាវ​ និង​ចាត់​វិធានការ​តាម​ច្បាប់​ចំពោះ​បុគ្គល​ទាំងឡាយ​ណា​ដែល​ប្រព្រឹត្ត​ល្មើស​នឹង​ការ​ហាមឃាត់​នេះ។​

​ក្រសួង​ព្រមាន​ថា​ ​បុគ្គល​ដែល​ប្រព្រឹត្ត​ល្មើស​ នឹង​ត្រូវ​ទទួលខុសត្រូវ​ចំពោះ​មុខ​ច្បាប់​ និង​បទប្បញ្ញត្តិ​ជាធរមាន​ ​ហើយ​អាច​ប្រឈម​នឹង​វិធានការ​វិន័យ​ ​ឬ​វិធានការ​ផ្លូវ​ច្បាប់​ទៅ​តាម​ករណី​នីមួយ​ៗ។​

​ក្រសួង​ក៏​បាន​អំពាវនាវ​ដល់​បេក្ខជន​ បុគ្គលិក​អប់រំ ​គណៈ​មេ​ប្រយោគ ​គណៈកម្មការ​គ្រប់​លំដាប់ថ្នាក់​ ​និង​សាធារណជន​ទាំងអស់​ ​ឱ្យ​ចូលរួម​គោរព​ និង​អនុវត្ត​ការ​ហាមឃាត់​នេះ​ឱ្យ​បាន​ម៉ឺងម៉ាត់​ និង​មាន​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​ ​ដើម្បី​រក្សា​ភាព​សុចរិត​ ​តម្លាភាព​ ​និង​ជំនឿ​ទុកចិត្ត​របស់​សាធារណជន​ចំពោះ​ដំណើរការ​ប្រឡង​បាក់ឌុប​ឆ្នាំ​២០២៦។​

​សូម​ជម្រាប​ថា​ ​ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ​ឬ​បាក់ឌុប ​សម័យ​ប្រឡង​៖ ​១០​ ​សីហា ​២០២៦​ ​បាន​បញ្ចប់​ដោយ​រលូន​នៅ​ថ្ងៃទី​១១​ ​ខែសីហា ​ដោយ​មិន​មាន​បាតុភាព​មិន​ប្រក្រតី​ធ្ងន់ធ្ងរ​ណាមួយ​គួរឱ្យ​កត់សម្គាល់​។​ បច្ចុប្បន្ន ​សន្លឹក​កិច្ចការ​បេក្ខជន​ពី​ទូទាំង​ប្រទេស​កំពុង​ត្រូវបាន​រក្សាទុក​ ​និង​រៀបចំ​សម្រាប់​ដំណើរការ​កំណែ ​ខណៈ​ការ​ប្រកាស​លទ្ធផល​ទូទាំង​ប្រទេស​ធ្វើឡើង​នៅ​ថ្ងៃ​ ​២​ កញ្ញា​ ​២០២៦៕

លោកស្រី សែន ដាវិត | Mrs. Sen David

លោកស្រី សែន ដាវិត | Mrs. Sen David

ជីវប្រវត្តិ ៖ លោកស្រី សែន ដាវិតបានបញ្ចប់ការសិក្សាផ្នែករដ្ឋបាលសាធារណៈ នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ដ និងវិទ្យាសាស្រ្ដសេដ្ឋកិច្ច។ លោកស្រីមានបទពិសោធន៍ជាអ្នកសារ​ព័ត៌មាន ក្នុងផ្នែកបោះពុម្ព វិទ្យុ និងជាអ្នក​រាយការណ៍ព័ត៌មានទូរទស្សន៍។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា