ក្រសួងអប់រំ បន្តឧបត្ថម្ភគ្រូបង្រៀន ២០០នាក់ ដែលកំពុង​បង្រៀនសិស្សនៅតាមជំរំសុវត្ថិភាព | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ក្រសួងអប់រំ បន្តឧបត្ថម្ភគ្រូបង្រៀន ២០០នាក់ ដែលកំពុង​បង្រៀនសិស្សនៅតាមជំរំសុវត្ថិភាព

ក្រសួងអប់រំ បន្តឧបត្ថម្ភគ្រូបង្រៀន ២០០នាក់ ដែលកំពុង​បង្រៀនសិស្សនៅតាមជំរំសុវត្ថិភាព

ក្រសួងអប់រំ យុវជន និងកីឡា នឹងឧបត្ថម្ភបន្ថែមដល់គ្រូបង្រៀន ២០០នាក់ ដែលកំពុងបន្តបង្រៀនសិស្សនៅតាមជំរំសុវត្ថិភាព ក្នុងខេត្តបន្ទាយមានជ័យ និងខេត្តឧត្តរមានជ័យ។

Advertisement

ក្នុងពិធីសម្ពោធអគារសិក្សាថ្មី ៥ខ្នង ២១បន្ទប់ នៅក្នុងខេត្តព្រះវិហារ កាលពីសប្តាហ៍កន្លងទៅនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា គ្រូបង្រៀនទាំង ២០០នាក់ កំពុងបន្តបង្រៀនសិស្សនៅតាមជំរំសុវត្ថិភាព ដោយមិនទាន់អាចត្រឡប់មកផ្ទះវិញបាននៅឡើយ។ ហើយការឧបត្ថម្ភ​នឹងត្រូវធ្វើតាមរយៈមូលនិធិសប្បុរសធម៌របស់ ក្រសួងអប់រំ យុវជន និងកីឡា និងមូលនិធិសាមគ្គី។

យ៉ាងណាក៏ដោយ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន មិនបាន​បញ្ជាក់ថា ​ការឧបត្ថម្ភនោះ​មាន​ទំហំ​បែប​ណា​នោះទេ។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា

«ទោះស្ថានភាពមានភាពស្ងប់ស្ងាត់បន្តិចហើយ ក៏ក្រសួងនៅតែបន្តជួយដល់លោកគ្រូ អ្នកគ្រូ ២០០នាក់ទៀត ដែលមិនទាន់អាចត្រឡប់មកផ្ទះវិញបាន»

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ក៏បានថ្លែងអរគុណលោកគ្រូ អ្នកគ្រូទាំង ២០០នាក់ដែលបច្ចុប្បន្ននេះ នៅបន្តបង្រៀនសិស្សនៅតាមជំរំសុវត្ថិភាព ដោយបន្ថែមថា រាជរដ្ឋាភិបាលកម្ពុជា​ នឹងបន្តខិតខំដោះស្រាយបញ្ហាព្រំដែននេះ ដោយសន្តិវិធី ដើម្បីបង្កលក្ខណៈងាយស្រួលដល់ប្រជាជនអាចវិលត្រឡប់ទៅទីលំនៅវិញបាន ជាពិសេសយុទ្ធនាការដោះមីន។

គួរជំរាបជូនថា ជម្លោះព្រំដែនកម្ពុជា-ថៃ កាលពីឆ្នាំ២០២៥ បង្កផលប៉ះពាល់ដល់សាលារៀនជាង១ពាន់សាលា គ្រូបង្រៀន ជាង៧ពាន់នាក់ ​និងសិស្ស​ជាង ២សែននាក់៕

កញ្ញា វ៉ាន គីមសល់ | Ms. Van Kimsal

កញ្ញា វ៉ាន គីមសល់ | Ms. Van Kimsal

កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ  ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា