បច្ចេកវិទ្យាទួរប៊ីនថ្មី ត្រូវបានរចនាឡើងតូច តម្លៃទាប និងមានប្រសិទ្ធភាពជាងទួរប៊ីនប្រពៃណី | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
បច្ចេកវិទ្យាទួរប៊ីនថ្មី ត្រូវបានរចនាឡើងតូច តម្លៃទាប និងមានប្រសិទ្ធភាពជាងទួរប៊ីនប្រពៃណី

បច្ចេកវិទ្យាទួរប៊ីនថ្មី ត្រូវបានរចនាឡើងតូច តម្លៃទាប និងមានប្រសិទ្ធភាពជាងទួរប៊ីនប្រពៃណី

ទួរប៊ីនខ្យល់ត្រូវបានរចនាឡើងដោយមានទំហំធំជាងមុនជាបន្តបន្ទាប់ ។ ផ្លែនីមួយៗរបស់ទួរប៊ីនអាចវែងជាងទីលានបាល់ទាត់ទៅទៀត ខណៈថ្មីៗនេះទួរប៊ីនមួយនៅប្រទេសចិន ត្រូវបានបង្កើតឡើងជាមួយនឹងកម្ពស់ស្មើនឹងអាគារ ៥០ជាន់ ចំណែក ការបង្កើតគ្រឹះ ដើម្បីទ្រទួរប៊ីននេះអាចផ្ទុកឡានដឹកបេតុងចំនួន ៤០ឡានឯណោះ។

Advertisement

ការវិវត្តន៍នេះបានធ្វើឱ្យការសាងសង់ និងថែទាំទួរប៊ីនមានតម្លៃថ្លៃ។ ប៉ុន្តែអាជីវកម្មចាប់ផ្ដើមថ្មីមួយ (Start-up) ដែលមានឈ្មោះថា Airloom គឺកំពុងគិតរកវិធីកាត់បន្ថយទំហំ និងថ្លៃដើមនៃការផលិតថាមពលខ្យល់ ដោយគិតឡើងវិញនូវការរ​ចនាជាមូលដ្ឋាន។

នៅក្នុងវាលមួយនាទីក្រុង Pine Bluffs នៃរដ្ឋ Wyoming សហរដ្ឋអាមេរិក, ម៉ូឌែលគម្រូមួយនៃទួរប៊ីន ត្រូវបានដាក់បង្ហាញ ដើម្បីបង្ហាញពីរបៀបដែលបច្ចេកវិទ្យាទួរប៊ីនថ្មីដំណើរការ។ ជំនួសឱ្យផ្លែធំៗចំនួនបីនៅលើប៉មតែមួយ បង្គោលកម្ពស់ ៨២ហ្វីត ត្រូវបានភ្ជាប់ជាមួយបន្ទះដែកវែងមួយ ដែលមានស្លាបប្រវែង ៣៣ហ្វីត ដែលដាក់បញ្ឈរ។ នៅពេលដែលខ្យល់បក់មក ស្លាបនោះនឹងធ្វើដំណើរជុំវិញបន្ទះដែកវែងនោះ ដើម្បីផលិតថាមពល។ លោក Neal Rickner ដែលជានាយកប្រតិបត្តិក្រុមហ៊ុននេះ លើកឡើងថា «ជំនួសឱ្យការវិលជារង្វង់ ផ្លែនោះធ្វើដំណើរការបន្ទះដែកវែងនោះ  ហើយបង្កើតកម្លាំងមេកានិចដូចគ្នានឹងទួរប៊ិនខ្យល់ដែរ ដោយប្រែក្លាយប្រអប់លេខនៅចំកណ្ដាលវិញ។»

នាយកប្រតិបត្តិខាងលើបន្តថា ទួរប៊ីនខ្យល់ធម្មតាមានទំហំធំ ដោយសារតែផ្លៃយក្សរបស់វា។ ដូចនេះ វាអនុញ្ញាតឱ្យគន្លឹះនៃផ្លែទាំងនោះអាចដំណើរការលឿន និងផលិតថាមពលបានកាន់តែច្រើន។ ប៉ុន្តែការរចនាថ្មីអាចសម្រេចបាននូវប្រសិទ្ធភាពដូចគ្នា ជាមួយនឹងការចំណាយតិចជាងមុន។ ដោយយើងមានរចនាសម្ព័ន្ធសាមញ្ញមួយ ដើម្បីគាំទ្រអ្វីដែលជាផ្នែកសំខាន់របស់ទួរប៊ីនខ្យល់។

ការប្រើប្រាស់សម្ភារៈតិច មានន័យថា ថ្លៃដើមក៏ទាបដូចគ្នា។ លើសពីនេះ ការរចនា គឺតិចជាងមួយភាគដប់នៃតម្លៃទួរប៊ីនប្រពៃណី ហើយវាក៏មានតម្លៃទាបក្នុងការដំឡើងផងដែរ។ ការដំឡើងទួរប៊ីនខ្យល់ ដែលមានលក្ខណៈប្រពៃណី អាចត្រូវការរថយន្តស្ទូចធំមួយ ដែលត្រូវចំណាយប្រាក់អស់រហូតដល់ ៥ម៉ឺនដុល្លារឯណោះ។ ចំណែក ធាតុផ្សំនៃប្រព័ន្ធថ្មី អាចធ្វើការដឹកជញ្ជូនងាយស្រួល និងបង្កើតកម្លាំងខ្យល់ខ្លាំងជាងមុន ព្រមទាំងមានលក្ខណៈស្ដង់ដា។ លើសពីនេះ ឧបករណ៍របស់ Airloom អាចដំឡើងនៅលើវាល ដែលមានដាំដុះនៅខាងក្រោមនោះបាន ។ វាក៏អាចដំឡើងនៅក្បែរផ្លូវនានា ឬក៏នៅជិតខ្សែភ្លើង ដូច្នេះ ត្រូវការខ្សែភ្លើងតិច ដើម្បីភ្ជាប់បណ្ដាញអគ្គិសនី។

លក្ខណៈពិសេសមួយទៀតនោះគឺ ការរចនាទួរប៊ីនថ្មីនេះ គឺមានសុវត្ថិភាពសម្រាប់សត្វស្លាបជាងទួរប៊ីនខ្យល់ផ្សេងទៀត។ ទោះបីជាក្រុមហ៊ុនមិនទាន់បញ្ចប់ការសិក្សាអំពីផលប៉ះពាល់របស់វាចំពោះបរិស្ថានក៏ដោយ។

គួរឱ្យដឹងផងដែរថា ថ្មីៗនេះ Airloom បានបង្កើនថវិកាទ្រទ្រង់ ក្រោមការដឹកនាំដោយ Breakthrough Energy Venture ។ ប៉ុន្តែការអភិវឌ្ឍគម្រោងនេះ គឺស្ថិតនៅក្នុងដំណាក់កាលដំបូងនៅឡើយ ហើយគម្រោងសាងសងសាកស្បង គ្រោងនឹងធ្វើឡើងនៅឆ្នាំ ២០២៥។ នៅឆ្នាំ ២០២៦ ឬ ២០២៧ គេនឹងមានគម្រោងសាងសង់បច្ចេកវិទ្យានេះ ដើម្បីធ្វើបទបង្ហាញពាណិជ្ជកម្ម ដោយក្រុមការងារមានគោលដៅ ចង់ឱ្យឧស្សាហកម្មផលិតថាមពលដោយខ្យល់ មានការរីកចម្រើនកាន់តែលឿន៕

លោក ណោង សុខនិមល | Mr. Norng Soknimul

លោក ណោង សុខនិមល | Mr. Norng Soknimul

លោក ណោង សុខនិមល ជាអ្នកយកការព័ត៌មានអប់រំឱ្យសារព័ត៌មាន AMS ។ លោកមានចំណូលចិត្តសរសេរមាតិកាព័ត៌មានទាក់ទងនឹង ចំណេះដឹងសុខភាព ការអប់រំកុមារតូច បច្ចេកវិទ្យា វិទ្យាសាស្ត្រ និងការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំជុំវិញពិភពលោក។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា