កម្មវិធី​ ​Next​-​Gen​ ​Engagement​ ​Program​ ​– ​Batch​ ​III​ ​ជួយ​និស្សិត​អភិវឌ្ឍ​ជំនាញ​បច្ចេកទេស​ និង​ភាព​ជា​អ្នកដឹកនាំ​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កម្មវិធី​ ​Next​-​Gen​ ​Engagement​ ​Program​ ​– ​Batch​ ​III​ ​ជួយ​និស្សិត​អភិវឌ្ឍ​ជំនាញ​បច្ចេកទេស​ និង​ភាព​ជា​អ្នកដឹកនាំ​

កម្មវិធី​ ​Next​-​Gen​ ​Engagement​ ​Program​ ​– ​Batch​ ​III​ ​ជួយ​និស្សិត​អភិវឌ្ឍ​ជំនាញ​បច្ចេកទេស​ និង​ភាព​ជា​អ្នកដឹកនាំ​

​កម្មវិធី​ ​Next​-​Gen​ ​Engagement​ ​Program​ ​– ​Batch​ ​III​ ​របស់​បណ្ឌិត្យ​សភា​បច្ចេកវិទ្យា​ឌីជីថល​កម្ពុជា​ ​(​CADT​) ​កំពុង​ជួយ​ពង្រឹង​ទាំង​ជំនាញ​បច្ចេកទេស​ និង​ភាព​ជា​អ្នកដឹកនាំ​របស់​និស្សិត​ តាមរយៈ​ការ​ចែករំលែក​ចំណេះដឹង​រវាង​សិស្ស​ច្បង​ ​និង​សិស្ស​ប្អូន​ ​ព្រមទាំង​ការ​អនុវត្ត​គម្រោង​ជាក់ស្តែង​ ​ដែល​ស្រប​តាម​តម្រូវការ​របស់​ឧស្សាហកម្ម​បច្ចេកវិទ្យា។​

Advertisement

​កញ្ញា​ ​សៀត ​ស្រី​ឡេន ​ប្រធាន​អ្នករៀបចំ​កម្មវិធី​ ​Next​-​Gen​ ​Engagement​ ​Program​ ​– ​Batch​ ​III​ ​បាន​ឱ្យដឹង​ថា​ ​កម្មវិធី​នេះ​ត្រូវបាន​រៀបចំឡើង​ជា​លើក​ទី​៣​ ​នៅ​ថ្ងៃទី​៣០​ ​ខែកក្កដា ​ឆ្នាំ​២០២៦​ ​នៅ​សាលា​(​CADT​) ​ក្នុង​គោលបំណង​ផ្តល់​ឱកាស​ឱ្យ​និស្សិត​ឆ្នាំ​ទី​២​ ​ចែករំលែក​ចំណេះដឹង​ និង​បទពិសោធន៍​ដល់​និស្សិត​ឆ្នាំ​ទី​១​ ​លើ​មុខវិជ្ជា​សំខាន់​ៗ​ ​ដែល​ស្រប​តាម​កម្មវិធី​សិក្សា​របស់​សាលា ​ដើម្បី​ជួយ​ឱ្យ​ប្អូន​ៗ​ត្រៀមខ្លួន​បាន​កាន់តែ​ល្អ​ ​មុន​ឈានចូល​ឆ្នាំ​សិក្សា​បន្ទាប់។​

​កញ្ញា​បាន​បន្ត​ថា​ វគ្គ​បណ្តុះបណ្តាល​ត្រូវបាន​រៀបចំ​តាម​ជំនាញ​សំខាន់​ៗ​របស់​សាលា ​រួមមាន​ ​Computer​ ​Science​, ​Telecom​ ​and​ ​Networking​ ​និង​ ​Digital​ ​Business​ ​ព្រមទាំង​ជំនាញ​ផ្សេង​ៗ​ដែល​ពាក់ព័ន្ធ​នឹង​បច្ចេកវិទ្យា​ឌីជីថល ​និង​ការ​ធ្វើ​អាជីវកម្ម។​

​កញ្ញា​បាន​បន្ថែម​ថា​ ​កម្មវិធី​នេះ​ផ្តល់​អត្ថប្រយោជន៍​ទាំង​ដល់​អ្នក​ហ្វឹកហាត់​ និង​អ្នកបណ្តុះបណ្តាល​។ ​អ្នក​ហ្វឹកហាត់​ទទួលបាន​ការ​បណ្តុះបណ្តាល​ដោយ​ឥត​គិត​ថ្លៃ​ ​ចំណេះដឹង​មូលដ្ឋាន​ ​និង​ឱកាស​ពង្រីក​បណ្តាញ​ទំនាក់ទំនង​ជាមួយនិស្សិត​ជំនាន់​មុន ​ខណៈ​អ្នកបណ្តុះបណ្តាល​ទទួលបាន​បទពិសោធន៍​ក្នុង​ការ​បង្រៀន​ ​ការ​ដឹកនាំ​ក្រុម​ និង​ការ​អភិវឌ្ឍ​ជំនាញ​ទន់ ​ដែល​មាន​សារៈសំខាន់​សម្រាប់​ការ​សិក្សា​ ​និង​អាជីព​នា​ពេល​អនាគត។​

​កញ្ញា​បាន​ឱ្យដឹង​ថា​ ​ឆ្នាំ​នេះ​ ​កម្មវិធី​រំពឹង​ថា​នឹង​មាន​អ្នកចូលរួម​សរុប​ជាង​ ​៥៧០​ ​នាក់​។​ បច្ចុប្បន្ន ​មាន​អ្នក​ហ្វឹកហាត់​ចំនួន​ ​២៤០​ ​នាក់​ និង​អ្នកបណ្តុះបណ្តាល​ចំនួន​ ​១២០​ ​នាក់​។ ​បើ​ធៀប​នឹង​ការ​រៀបចំ​លើក​ដំបូង​ ​ចំនួន​អ្នកចូលរួម​បាន​កើនឡើង​ជាបន្តបន្ទាប់​ ​ដែល​ឆ្លុះបញ្ចាំង​ពី​ការ​គាំទ្រ​ ​និង​ជំនឿ​ទុកចិត្ត​កាន់តែ​ខ្លាំង​ចំពោះ​កម្មវិធី​នេះ។​

​លោក​បណ្ឌិត​ ឌុច ​ឌីនីល ​ព្រឹទ្ធ​បុរស​រង​នៃ​មហាវិទ្យាល័យ​វិស្វកម្ម​ឌីជីថល​នៃ​បណ្ឌិត្យ​សភា​បច្ចេកវិទ្យា​ឌីជីថល​កម្ពុជា​ ​(​CADT​) ​បាន​មានប្រសាសន៍​ថា​ ​កម្មវិធី​នេះ​ផ្តោត​លើ​ការ​អនុវត្ត​គម្រោង​ជាក់ស្តែង​ ​(​Real​-​world​ ​Project​) ​ជាជាង​ការ​សិក្សា​ទ្រឹស្តី​ ​ដើម្បីឱ្យ​និស្សិត​ទទួលបាន​បទពិសោធន៍​ដែល​ជិតស្និទ្ធ​នឹង​បរិយាកាស​ការងារ​ពិត។​

​លោក​បណ្ឌិត​បាន​ពន្យល់​ថា​ ​និស្សិត​ឆ្នាំ​ទី​២​ ​មាន​តួនាទី​បណ្តុះបណ្តាល​ ​និង​ចែករំលែក​ចំណេះដឹង​ដល់​និស្សិត​ឆ្នាំ​ទី​១​ ​ខណៈ​និស្សិត​ឆ្នាំ​ទី​៣​ ​ដែល​ទើប​បញ្ចប់​កម្មសិក្សា​នៅ​តាម​ក្រុមហ៊ុន​រយៈពេល​ប្រមាណ​ ​២​ខែ​កន្លះ​ ​នឹង​នាំយក​បទពិសោធន៍​ពី​ការងារ​ជាក់ស្តែង​មក​ណែនាំ​និស្សិត​ឆ្នាំ​ទី​២​ ​ដើម្បី​ជួយ​ឱ្យ​ពួកគេ​អភិវឌ្ឍ​គម្រោង​ដែល​ឆ្លើយតប​នឹង​តម្រូវការ​របស់​ឧស្សាហកម្ម។​

​លោក​បណ្ឌិត​បាន​បន្ថែម​ថា​ ​ការ​រៀន​ពី​សិស្ស​ច្បង​ទៅ​សិស្ស​ប្អូន​ ​មិន​ត្រឹមតែ​ជួយ​ពង្រឹង​ចំណេះដឹង​បច្ចេកទេស​ប៉ុណ្ណោះ​ទេ​ ​ប៉ុន្តែ​ក៏​ជួយ​បណ្តុះ​ភាព​ជា​អ្នកដឹកនាំ​ផងដែរ​។ ​លោក​បាន​លើកឡើង​ថា​ ​ភាព​ជា​អ្នកដឹកនាំ​មិន​មែន​សំដៅ​តែ​ទៅលើ​ការ​មាន​ចំណេះដឹង​ប៉ុណ្ណោះ​ទេ​ ​ប៉ុន្តែ​ជា​សមត្ថភាព​ក្នុង​ការ​ចែករំលែក​ ​បង្រៀន​ ​និង​ជួយ​ឱ្យ​អ្នកដទៃ​អាច​យល់​ ​និង​អនុវត្ត​បាន។​

​លោក​បាន​បញ្ជាក់​ថា​ ​ការ​បន្ត​ចែករំលែក​ចំណេះដឹង​ពី​ជំនាន់​មួយ​ទៅ​ជំនាន់​មួយ​ ​មិន​ត្រឹមតែ​ជួយ​អភិវឌ្ឍ​ជំនាញ​បច្ចេកទេស​ប៉ុណ្ណោះ​ទេ​ ​ប៉ុន្តែ​ថែមទាំង​ពង្រឹង​ជំនាញ​ទំនាក់ទំនង​ ​ការងារ​ជា​ក្រុម​ និង​ភាព​ជា​អ្នកដឹកនាំ​ ​ដែល​ជា​ជំនាញ​សំខាន់​សម្រាប់​ការងារ​ក្នុង​វិស័យ​ឌីជីថល៕

លោកស្រី សែន ដាវិត | Mrs. Sen David

លោកស្រី សែន ដាវិត | Mrs. Sen David

ជីវប្រវត្តិ ៖ លោកស្រី សែន ដាវិតបានបញ្ចប់ការសិក្សាផ្នែករដ្ឋបាលសាធារណៈ នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ដ និងវិទ្យាសាស្រ្ដសេដ្ឋកិច្ច។ លោកស្រីមានបទពិសោធន៍ជាអ្នកសារ​ព័ត៌មាន ក្នុងផ្នែកបោះពុម្ព វិទ្យុ និងជាអ្នក​រាយការណ៍ព័ត៌មានទូរទស្សន៍។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា