មនុស្សពេញវ័យធ្វើការនៅកម្ពុជា នឹងកើនឡើងខ្លាំង នៅរយៈពេល១៧ឆ្នាំខាងមុខនេះ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
មនុស្សពេញវ័យធ្វើការនៅកម្ពុជា នឹងកើនឡើងខ្លាំង នៅរយៈពេល១៧ឆ្នាំខាងមុខនេះ

មនុស្សពេញវ័យធ្វើការនៅកម្ពុជា នឹងកើនឡើងខ្លាំង នៅរយៈពេល១៧ឆ្នាំខាងមុខនេះ

មនុស្សពេញវ័យធ្វើការនៅកម្ពុជា នឹងកើនឡើងដល់ចំណុចកំពូល នៅឆ្នាំ២០៤៣។ លោកស្រី Tania Meyer ប្រធានគ្រប់គ្រងធនាគារពិភពលោកប្រចាំកម្ពុជា មានប្រសាសន៍ថា រយៈពេល ១៥ ទៅ២០ឆ្នាំខាងមុខនេះ គឺជារយៈពេលដ៏មានសារៈសំខាន់សម្រាប់រៀបចំអនាគតរបស់ប្រទេសកម្ពុជា។

Advertisement

លោកស្រី បានលើកឡើងនៅក្នុងសិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍សេដ្ឋកិច្ចកម្ពុជា ខែមិថុនា ឆ្នាំ២០២៦ថា ការវិនិយោគទៅលើប្រជាជន ទៅលើការអប់រំ ទៅលើការងារ និងទៅលើក្បាលម៉ាស៊ីនសម្រាប់ជំរុញកំណើនថ្មីៗ គឺជាកត្តាដែលនឹងប្រែក្លាយកាលានុវត្តភាពផ្នែកប្រជាសាស្ត្ររបស់កម្ពុជាឱ្យទៅជាឧត្តមភាពប្រកួតប្រជែងដ៏អស្ចារ្យបំផុត។

របាយការណ៍ស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជារបស់ធនាគារពិភពលោកសម្រាប់ខែមិថុនានេះ បង្ហាញថា សម្ពាធនៃជម្លោះនៅមជ្ឈឹមបូព៌ាបានជះឥទ្ធិពលដល់តម្លៃថាមពលនៅកម្ពុជាដែលញ៉ាំងឱ្យ​ថ្លៃដឹកជញ្ជូន និងថ្លៃផលិតកម្មរបស់ក្រុមហ៊ុននានាកើនឡើង និងធ្វើឱ្យ​មានកង្វះលទ្ធភាពក្នុងការរក្សាការងាររបស់ពលករទៀតផង។

ដំណាលគ្នានេះ សេដ្ឋកិច្ចកម្ពុជាកំពុងប្រឈមនឹងការធ្លាក់ចុះ នៃវិស័យអចលនទ្រព្យ និងការធ្លាក់ចុះនៃប្រាក់ផ្ញើពីក្រៅប្រទេស បន្ទាប់ពីពលករចំណាកស្រុកជិតមួយលាននាក់បានវិលត្រឡប់ពីថៃចូលប្រទេសវិញ។

យោងតាមធនាការពិភពលោក អតិផរណាបានកើនឡើងដល់ ៥,៨ ភាគរយ នៅក្នុងខែមេសា ឆ្នាំ២០២៦ ដែលប៉ះទង្គិចខ្លាំង លើគ្រួសារដែលមានប្រាក់ចំណូលទាប។ តាមការប៉ាន់ប្រមាណ គ្រាន់តែការកើនឡើង ១០ ភាគរយ នៃតម្លៃប្រេងឥន្ធនៈ អាចនឹងធ្វើឱ្យភាពក្រីក្រកើនអត្រាចំនួន ១,៤ ពិន្ទុភាគរយ។

យោងតាម លោកស្រីប្រធានគ្រប់គ្រងធនាគារពិភពលោក សេដ្ឋកិច្ចកម្ពុជាកំពុងប្រឹងទប់ទល់នឹងការប៉ះទង្គិចជាច្រើន។ ប៉ុន្តែសេដ្ឋកិច្ចកម្ពុជាមានភាពធន់ខ្លាំងដើម្បីការពារការងារ និងជីវភាពប្រជាពលរដ្ឋ។

ផ្អែកតាមរបាយការណ៍របស់ស្ថាប័នហិរញ្ញវត្ថុនេះ ការវិនិយោគផ្ទាល់ពីបរទេសរបស់កម្ពុជា បានឡើងដល់ ៥,១ ប៊ីលានដុល្លារអាម៉េរិក នៅក្នុងឆ្នាំ២០២៥ ដោយជួយបង្កើតការងារផ្លូវការប្រមាណ ៤០ម៉ឺនកន្លែង ហើយតាមរយៈនេះវាបានផ្តល់ឱកាសការងារសំខាន់ៗច្រើន សម្រាប់កម្មករដែលប្តូរពីវិស័យកសិកម្ម និងសម្រាប់ពលករចំណាកស្រុកដែលបានត្រឡប់មកពីប្រទេសថៃវិញ។

អត្ថបទ ៖ សេង បារាំង

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា