សាកលវិទ្យាល័យដ៏ល្បីផ្នែកសុខាភិបាលរបស់អាមេរិក UAB ប្រកាសផ្តល់អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ​ដល់និស្សិតអន្តរជាតិ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
សាកលវិទ្យាល័យដ៏ល្បីផ្នែកសុខាភិបាលរបស់អាមេរិក UAB ប្រកាសផ្តល់អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ​ដល់និស្សិតអន្តរជាតិ

សាកលវិទ្យាល័យដ៏ល្បីផ្នែកសុខាភិបាលរបស់អាមេរិក UAB ប្រកាសផ្តល់អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ​ដល់និស្សិតអន្តរជាតិ

សាកលវិទ្យាល័យ Alabama at Birmingham (UAB) ដែលជាគ្រឹះស្ថានឧត្តមសិក្សាដ៏ល្បីល្បាញ​មួយនៅសហរដ្ឋអាមេរិក​​លើផ្នែក​វិទ្យាសាស្ត្រ​សុខាភិបាល បានប្រកាសផ្តល់ «អាហារូបករណ៍និស្សិតអន្តរជាតិ UAB» (UAB International Scholarship) ដែលមានតម្លៃរហូតដល់ ៧,៥០០ដុល្លារក្នុងមួយឆ្នាំ សម្រាប់និស្សិតបរទេសដែលចង់បន្តការសិក្សាថ្នាក់បរិញ្ញាបត្រ។

Advertisement

អាហារូបករណ៍នេះអាចបន្តបានរហូតដល់រយៈពេល ៤ ឆ្នាំពេញ (ស្មើនឹង ៨ ឆមាស) ដែលសរុបជាទឹកប្រាក់មានចំនួនរហូតដល់ ៣០,០០០ដុល្លារ។

លក្ខខណ្ឌដើម្បីទទួលបានអាហារូបករណ៍ដោយស្វ័យប្រវត្ត

ដើម្បីមានឱកាសទទួលបានការពិចារណាលើអាហារូបករណ៍នេះដោយស្វ័យប្រវត្តិនៅពេលដាក់ពាក្យចូលរៀន បេក្ខជនត្រូវបំពេញតាមលក្ខខណ្ឌដូចខាងក្រោម ៖

  • បច្ចុប្បន្នកំពុងរស់នៅក្រៅសហរដ្ឋអាមេរិក និងរំពឹងថា កាន់ទិដ្ឋាការប្រភេទ F-1 (F-1 visa)។
  • បានបញ្ចប់ការសិក្សាកម្រិតមធ្យមសិក្សាទុតិយភូមិ (វិទ្យាល័យ) នៅក្រៅសហរដ្ឋអាមេរិក (មិនហួសពី ៣ ឆ្នាំ គិតមកទល់ថ្ងៃចូលរៀន)។
  • មានពិន្ទុមធ្យមភាគសរុប (GPA) យ៉ាងតិច 3.0 ឡើងទៅ គិតត្រឹមពេលដាក់ពាក្យចូលរៀន។
  • មិនទាន់បានចុះឈ្មោះចូលរៀនក្នុងកម្រិតឧត្តមសិក្សានៅឡើយ និងមិនមែនជាអ្នកទទួលបានអាហារូបករណ៍ពីរដ្ឋាភិបាល ឬជំនួយឧបត្ថម្ភពេញលេញពីខាងក្រៅផ្សេងទៀតនោះទេ។

កាលបរិច្ឆេទឈប់ទទួលពាក្យ (Deadlines)

បេក្ខជនត្រូវតែទទួលបានការឆ្លើយតបទទួលយកឱ្យចូលរៀនពីសាកលវិទ្យាល័យ UAB យ៉ាងយូរបំផុតត្រឹមថ្ងៃទី ១ វិច្ឆិកា សម្រាប់ការចូលរៀនក្នុងវគ្គសិក្សាខែមករា (January intake)។

ឱកាសទទួលបានអាហារូបករណ៍បន្ថែមផ្សេងទៀត

ក្រៅពីអាហារូបករណ៍អន្តរជាតិខាងលើ សាកលវិទ្យាល័យ UAB ក៏មានផ្តល់ជូននូវអាហារូបករណ៍សម្រាប់កម្មវិធី IB (IB Scholarships) អាហារូបករណ៍តាមដេប៉ាតឺម៉ង់ និងអាហារូបករណ៍ផ្នែកសមត្ថភាពការងារជាច្រើនទៀតផងដែរ។

ដើម្បីដាក់ពាក្យស្នើសុំអាហារូបករណ៍បន្ថែមទាំងនេះ និស្សិតត្រូវបំពេញពាក្យសុំតាមរយៈប្រព័ន្ធ BSMART (Blazer Scholarship Management and Resource Tool) ដែលនឹងបើកឱ្យដំណើរការចាប់ពី ថ្ងៃទី ១ សីហា ហើយកាលបរិច្ឆេទឈប់ទទួលពាក្យចុងក្រោយគឺ ថ្ងៃទី ១ មេសា ឆ្នាំ២០២៧។

សម្រាប់ព័ត៌មានលម្អិតបន្ថែម ឬមានចម្ងល់ផ្សេងៗ សូមចូលទៅកាន់ គេហទំព័រ របស់ [ សាកលវិទ្យាល័យផ្ទាល់ ]៕

អត្ថបទ ៖ ឌិត ថារី

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា