អង់គ្លេស នឹងផ្តល់អ្នកជំនាញ ព្រមទាំងកម្មវិធីអប់រំលំដាប់ពិភពលោកដល់កម្ពុជា ដើម្បីលើកកម្ពស់គុណភាព TVET | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អង់គ្លេស នឹងផ្តល់អ្នកជំនាញ ព្រមទាំងកម្មវិធីអប់រំលំដាប់ពិភពលោកដល់កម្ពុជា ដើម្បីលើកកម្ពស់គុណភាព TVET

អង់គ្លេស នឹងផ្តល់អ្នកជំនាញ ព្រមទាំងកម្មវិធីអប់រំលំដាប់ពិភពលោកដល់កម្ពុជា ដើម្បីលើកកម្ពស់គុណភាព TVET

ប្រទេស​អង់គ្លេស គ្រោងនឹងផ្តល់អ្នកជំនាញ ក៏​ដូចជាកម្មវិធីអប់រំលំដាប់ពិភពលោក មកកម្ពុជា ដើម្បីលើក​កម្ពស់គុណភាព នៃការ​បណ្តុះបណ្តាលជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ (TVET) ឆ្លើយតបទៅនឹង​តម្រូវការ​របស់វិស័យឯកជន។

Advertisement

ក្នុង​ឱកាស​ចូលរួមពិធីចុះអនុស្សរណៈ នៃការយោគយល់គ្នា (MoU) រវាង UK Skills Partnership-UKSP និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កាលពីដើមស​ប្តាហ៍នេះ លោក ដូមីនិក វីល្លៀម ឯកអគ្គរាជទូតចក្រភពអង់គ្លេស​ប្រចាំកម្ពុជា មានប្រសាសន៍ថា ការអប់រំមានសារៈសំខាន់ណាស់​សម្រាប់ដំណើរ​ការអភិវឌ្ឍន៍របស់ប្រទេសកម្ពុជា, លោកថា ក្នុងដំណើរ​ដែល​កម្ពុជា​ចាកចេញពីឋានៈប្រទេស​មាន​ការ​អភិវឌ្ឍតិចតួច (LDC) ការ​លើក​កម្ពស់​កម្រិតជំនាញពិតជា​មានសារៈសំខាន់ ដើម្បីបង្កើន​ផលិតភាព​របស់កម្លាំងពលកម្ម ដែល​អាច​ជួយ​អភិវឌ្ឍ​វិស័យសេដ្ឋកិច្ចថ្មីៗ និង​មានសក្តានុពល ជួយ​ឱ្យ​កម្ពុជា​បន្ត​រីកចម្រើន​ទៅ​មុខ​ក្នុងពេលអនាគត។

តាមរយៈ MoU ដែលមាន​រយៈពេលបីឆ្នាំ រវាង UK Skills Partnership-UKSP និងក្រសួងការងារ និងបណ្តុះបណ្តាល​វិជ្ជាជីវៈ ភាគីទាំងពីរ នឹងគាំទ្រគ្នាទៅវិញទៅមក ក្នុងការផ្តល់អប់រំ និងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) និងការអភិវឌ្ឍជំនាញ នៅក្នុងប្រទេសនីមួយៗ ព្រមទាំងជំរុញកិច្ចសហប្រតិបត្តិការដែលមានប្រសិទ្ធភាពក្នុងវិស័យ TVET និងជំនាញ ដែលនឹងជួយអភិវឌ្ឍធនធានមនុស្ស ជំរុញកំណើនសេដ្ឋកិច្ចជាតិ និងលើកកម្ពស់សុខុមាលភាព​របស់ប្រជាពលរដ្ឋ។

ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និង​បណ្តុះបណ្តាលវិជ្ជាជីវៈ មានប្រសាសន៍ថា MoU នេះ កម្ពុជានឹងអាចស្វាគមន៍អ្នកជំនាញ កម្មវិធីអភិវឌ្ឍជំនាញ ក៏ដូចជាការភ្ជាប់ជាមួយអ្នកជំនាញ និងស្ថាប័នលំដាប់ពិភពលោកបន្ថែមពីចក្រភពអង់គ្លេសមកកម្ពុជា។ ឯកឧត្ដមរដ្ឋមន្រ្តីជឿជាក់យ៉ាងមុតមាំថា កិច្ចសហការនេះនឹងជួយលើកកម្ពស់គុណភាពនៃការបណ្តុះបណ្តាល TVET និងគុណភាពជំនាញកម្ពុជា ដែលអាចឆ្លើយតបទៅនឹងតម្រូវការរបស់វិស័យឯកជន និងគាំទ្រដល់កម្រិតនៃការអភិវឌ្ឍសេដ្ឋកិច្ច៕

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា