ក្រសួង​អប់រំ ​៖​ ​ដំណើរការ​សំណេរ​ព្រឹក​ថ្ងៃទី​២​ ​នៃ​សម័យ​ប្រឡង​បាក់ឌុប​ឆ្នាំ​២០២៦​ ​ប្រព្រឹត្តទៅ​ដោយ​រលូន​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ក្រសួង​អប់រំ ​៖​ ​ដំណើរការ​សំណេរ​ព្រឹក​ថ្ងៃទី​២​ ​នៃ​សម័យ​ប្រឡង​បាក់ឌុប​ឆ្នាំ​២០២៦​ ​ប្រព្រឹត្តទៅ​ដោយ​រលូន​

ក្រសួង​អប់រំ ​៖​ ​ដំណើរការ​សំណេរ​ព្រឹក​ថ្ងៃទី​២​ ​នៃ​សម័យ​ប្រឡង​បាក់ឌុប​ឆ្នាំ​២០២៦​ ​ប្រព្រឹត្តទៅ​ដោយ​រលូន​

​ដំណើរការ​សំណេរ​នា​ព្រឹក​ថ្ងៃទី​២​ ​នៃ​សម័យ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ​(​បាក់ឌុប​) ​នា​ថ្ងៃទី​១១​ ​ខែសីហា ​ឆ្នាំ​២០២៦​នេះ​ ​បាន​ប្រព្រឹត្តទៅ​ដោយ​ភាព​ស្ងប់ស្ងាត់​ របៀបរៀបរយ​ ​និង​ពុំ​មាន​បាតុភាព​មិន​ប្រក្រតី​ណាមួយ​កើតឡើង​គួរឱ្យ​កត់សម្គាល់​ឡើយ​។ ​នេះ​បើ​តាម​ក្រសួង​អប់រំ ​យុវជន​ និង​កីឡា​។​

Advertisement

​ការ​ប្រឡង​នា​ព្រឹក​នេះ​ ​រួមមាន​មុខវិជ្ជា​អក្សរសាស្ត្រ​ និង​រូបវិទ្យា ​សម្រាប់​ថ្នាក់​វិទ្យាសាស្ត្រ​ ​និង​មុខវិជ្ជា​គណិតវិទ្យា​ ​និង​សីលធម៌​-​ពលរដ្ឋវិជ្ជា ​សម្រាប់​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម​។​

​របាយការណ៍​បឋម​ដែល​ទទួលបាន​ពី​មណ្ឌល​ប្រឡង​បាន​បង្ហាញ​ថា​ ​នៅ​ថ្ងៃទី​២​នេះ​ ​បេក្ខជន​អវត្តមាន​ចំនួន​១​ ​៣៤០​នាក់​ ​(​ស្រី​៥០២​នាក់​) ​ស្មើនឹង​០,៨៨​ភាគរយ​ ​បេក្ខជន​ស្វ័យ​រិន​ចំនួន​១​ ​១៣៥​នាក់​ (​ស្រី​៤០៧​នាក់​) ​បេក្ខជន​ចំណេះ​ទូទៅ​ចំនួន​២០៥​នាក់​ (​ស្រី​៩៥​នាក់​)​។​

​បេក្ខជន​ដែល​មាន​បញ្ហា​សុខភាព​១៨៨​នាក់​ ​ក្នុង​នោះ​បោះបង់​ការ​ប្រឡង​ចំនួន​៥​នាក់​ ​បេក្ខជន​ប្រឡង​ដាច់ដោយឡែក​៥៤​នាក់​ ​បេក្ខជន​មាន​ជំងឺ​គ្រុន​ឈាម​មាន​ចំនួន​១២​នាក់​ និង​គ្រោះថ្នាក់​ចរាចរណ៍​៣​នាក់​។ ​ដោយឡែក​គណៈ​មេ​ប្រយោគ​មាន​បញ្ហា​សុខភាព​១៥​នាក់​។ ​បេក្ខជន​ដែល​មាន​បញ្ហា​សុខភាព​ទាំងអស់​បាន​បន្ត​ការ​ប្រឡង​ក្រោម​ការ​យកចិត្តទុកដាក់​មើល​ថែ​ពី​ក្រុម​គ្រូពេទ្យ​ ​បន្ទាប់ពី​មាន​អាការៈ​ធូរស្រាល​។​ ក្រសួង​អប់រំ ​យុវជន​ និង​កីឡា​ ​ជំរុញ​លើកចិត្ត​ឱ្យ​បេក្ខជន​ប្រឡង​ទាំងអស់​ត្រូវ​ថែរក្សា​សុខភាព​ឱ្យ​បាន​ល្អ​ សម្រាក​ និង​បរិភោគ​អាហារ​ឱ្យ​បាន​គ្រប់គ្រាន់​ប្រកបដោយ​អនាម័យ​ ​ដើម្បី​ទទួលបាន​លទ្ធផល​ល្អ​ក្នុង​ការ​ប្រឡង​។​

​នៅក្នុង​ដំណើរការ​សំណេរ​ថ្ងៃទី​២​នេះ​មិន​មាន​ការ​ដកហូត​គ្រឿង​អេឡិចត្រូនិក​ហាមឃាត់​ឡើយ​។​ ក្រសួង​អប់រំ ​យុវជន​ និង​កីឡា ​សូម​រំលឹក​ដល់​បេក្ខជន​ប្រឡង​គ្រប់​រូប​ ក្នុង​ការ​គោរពតាម​ការ​ណែនាំ​ផ្សេង​ៗ​ទាក់ទង​នឹង​ការ​ហាមឃាត់​មិន​ឱ្យ​នាំចូល​ឧបករណ៍​អេឡិចត្រូនិក​ចូលក្នុង​មណ្ឌល​ និង​បន្ទប់​ប្រឡង​ ​ឱ្យ​បាន​ខ្ជាប់ខ្ជួន​។​

​សូម​ជម្រាប​ថា​ ​ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ក្នុង​ឆ្នាំ​សិក្សា​ ​២០២៥​-​២០២៦​ ​នេះ​ ​បេក្ខជន​ចុះឈ្មោះ​ប្រឡង​សរុប​ ​១៥១​ ​២៣៨​នាក់​ ​(​ស្រី​ ​៨៤​ ​៧៣៥​នាក់​)​។ ​បេក្ខជន​ថ្នាក់​វិទ្យាសាស្រ្ត ​មាន​ចំនួន​ ​៣៧​ ​៤៤៥​ ​នាក់​ ​ស្មើនឹង​ ​២៤,៧៦​% ​និង​បេក្ខជន​ថ្នាក់​វិទ្យាសាស្រ្ត​សង្គម​មាន​ចំនួន​ ​១១៣​ ​៧៩៣​នាក់​ ​ស្មើនឹង​ ​៧៥,២៤​%​៕

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា