បេក្ខជន​ប្រឡង​បាក់ឌុប​នៅ​ខេត្ត​ឧត្តរមានជ័យ​ ​នឹង​ទទួលបាន​កន្លែង​ស្នាក់​នៅ​ ​អាហារ​ និង​ការ​ដឹកជញ្ជូន​ឥត​គិត​ថ្លៃ​ ​ពី​ ស​.ស​.យ​.​ក | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
បេក្ខជន​ប្រឡង​បាក់ឌុប​នៅ​ខេត្ត​ឧត្តរមានជ័យ​ ​នឹង​ទទួលបាន​កន្លែង​ស្នាក់​នៅ​ ​អាហារ​ និង​ការ​ដឹកជញ្ជូន​ឥត​គិត​ថ្លៃ​ ​ពី​ ស​.ស​.យ​.​ក

បេក្ខជន​ប្រឡង​បាក់ឌុប​នៅ​ខេត្ត​ឧត្តរមានជ័យ​ ​នឹង​ទទួលបាន​កន្លែង​ស្នាក់​នៅ​ ​អាហារ​ និង​ការ​ដឹកជញ្ជូន​ឥត​គិត​ថ្លៃ​ ​ពី​ ស​.ស​.យ​.​ក

​ដើម្បី​ជួយ​សម្រួល​ដល់​ការ​លំបាក​របស់​មាតាបិតា​ ​ឬ​អាណាព្យាបាល​ ​និង​បេក្ខជន​ដែល​មកពី​តំបន់​-​ស្រុក​ឆ្ងាយ​ហើយ​ពុំ​មាន​លទ្ធភាព​គ្រប់គ្រាន់​ក្នុង​ការ​ដោះស្រាយ​ក្នុង​ការ​ធ្វើដំណើរ​ ទីកន្លែង​ស្នាក់​នៅ​ និង​អាហារ​ ​គណៈកម្មាធិការ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ ​(​ស.ស​.យ​.ក​.​) ​ខេត្ត​ឧត្តរមានជ័យ​ ​នឹង​រៀបចំ​ផ្ដល់​កន្លែង​ស្នាក់​នៅ​ ​អាហារ​ ព្រមទាំង​ការ​ដឹកជញ្ជូន​ដោយ​ឥត​គិត​ថ្លៃ​សម្រាប់​បេក្ខជន​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ​(​បាក់ឌុប​) ​នៅ​សម័យ​ប្រឡង​ថ្ងៃទី​១០​ ​សីហា ​ខាងមុខ​។​

Advertisement

​បើ​តាម​សេចក្តីជូនដំណឹង​របស់​ ស​.ស​.យ​.​ក ​ខេត្ត​ឧត្តរមានជ័យ​ ការ​ផ្ដល់ជូន​នេះ​ ត្រូវបាន​បែងចែក​ជា​ពីរ ​ដោយ​សម្រាប់​បេក្ខជន​ដែល​មាន​ជីវភាព​ខ្វះខាត ​ពួកគេ​អាច​មក​ស្នាក់​នៅ​ទីស្នាក់ការ​ ស​.ស​.យ​.ក​. ​ខេត្ត​ឧត្តរមានជ័យ ​រួម​ជាមួយ​ការ​ផ្តល់​ជូន​អាហារ​ចំនួន​ ​៧​ពេល​ ​ក្នុង​កំឡុង​ពេល​មក​ប្រឡង​។ ​ក្នុង​នោះ​ ​ក៏​មាន​ការ​ដឹកជញ្ជូន​ទៅ​មក​ពី​បណ្តា​ស្រុក​ទាំង​៤​ មក​ទី​រួម​ខេត្ត​ ​និង​ពី​កន្លែង​ស្នាក់​នៅ​ទៅ​មណ្ឌល​ប្រឡង​។ ​ដោយឡែក​សម្រាប់​បេក្ខជន​ប្រឡង​ទូទៅ​ ស​.ស​.យ​.​ក ​ខេត្ត​ឧត្តរមានជ័យ ​ផ្តល់​ជូន​មធ្យោបាយ​ដឹកជញ្ជូន​ទៅ​មក​ពី​បណ្តា​ស្រុក​ទាំង​៤​ មក​ទី​រួម​ខេត្ត​ ​និង​ផ្តល់​ជូន​ទីកន្លែង​សម្រាប់​រក្សាទុក​/​ផ្ញើ​យានជំនិះ​នៅ​តាម​មណ្ឌល​ប្រឡង​ទាំង​ ​៣​។​

​ស្រុក​ទាំង​៤​ ​ដែល​ ស​.ស​.យ​.​ក ​ខេត្ត​ឧត្តរមានជ័យ​ ​នឹង​ធ្វើ​ការ​ដឹកជញ្ជូន​ឥត​គិត​ថ្លៃ​នោះ​ ​រួមមាន​ ​ស្រុក​ចុង​កាល់ ​ស្រុក​បន្ទាយ​អំពិល ​ស្រុក​អន្លង់​វែង​ ​និង​ស្រុក​ត្រពាំងប្រាសាទ​។​

​ក្នុង​ឱកាស​ជួប​សំណេះសំណាល​ជាមួយ​លោកគ្រូ​-​អ្នកគ្រូ​ ​និង​បេក្ខជន​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ​នៅ​ខេត្ត​ឧត្តរមានជ័យ​ កាលពី​ថ្ងៃទី​៤​ ​ខែសីហា ​ឯកឧត្តម​ មាន​ ​ចាន់​យ៉ាដា ​អភិបាល​នៃ​គណៈអភិបាល​ខេត្ត​ឧត្តរមានជ័យ​ និង​ជា​ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ ​(​ស.ស​.យ​.ក​.​) ​ខេត្ត​ឧត្តរមានជ័យ ​បាន​បង្ហាញ​អំពី​យន្តការ​គាំទ្រ​របស់​ ស​.ស​.យ​.ក​. ​ខេត្ត​ ​និង​បាន​ណែនាំ​ដល់​ ស​.ស​.យ​.ក​. ​ក្រុង​-​ស្រុក​ និង​អាជ្ញាធរ​ពាក់ព័ន្ធ​ទាំងអស់​ ​ឱ្យ​សហការ​គាំទ្រ​ដំណើរការ​ប្រឡង​នេះ​ឱ្យ​បាន​ល្អ​ប្រសើរ​។ ​ជាមួយគ្នា​ ​ឯកឧត្តម​ក៏​បាន​ផ្ដាំផ្ញើ​ ​និង​ណែនាំ​ដល់​បេក្ខជន​ទាំងអស់​ ត្រូវ​ខិតខំ​ថែរក្សា​សុខភាព​ឱ្យ​បាន​ល្អ ​ដើម្បី​ត្រៀមលក្ខណៈ​សម្រាប់​ការ​ប្រឡង​នា​ពេល​ខាងមុខ​ឱ្យ​ទទួលបាន​លទ្ធផល​ល្អ​ និង​បញ្ចេញ​ឱ្យ​អស់​ពី​សមត្ថភាព​រៀង​ៗ​ខ្លួន​។​

ឯកឧត្តម មាន ចាន់យ៉ាដា អភិបាលនៃគណៈអភិបាលខេត្តឧត្តរមានជ័យ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តឧត្តរមានជ័យ

​យ៉ាងណា​ក៏ដោយ​ ​សម្រាប់​ការ​ផ្តល់ជូន​របស់​ ស​.ស​.យ​.​ក ​ខេត្ត​ឧត្តរមានជ័យ​ ​ដល់​បេក្ខជន​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​នេះ​ ​មាតាបិតា​ ​ឬ​អាណាព្យាបាល​ ​ក៏​ដូចជា​បេក្ខជន​ប្រឡង​ទាំងអស់​ ​អាច​ធ្វើ​ការ​ទំនាក់ទំនង​ព័ត៌មាន​បន្ថែម​ជាមួយ​ក្រុមការងារ​ ​រួមមាន​ ​១. ​លោកស្រី​ ​ធិននី ​មុនីរស្មី​ ​ទទួលបន្ទុក​ការងារ​ទីកន្លែង​ និង​អាហារ​៖​ ​០១២​ ​៦៧៦​ ​៣៦៤​។ ​២.​ លោក​ ​មឿន ​ផេត ​ទទួលបន្ទុក​លើ​ការងារ​ដឹកជញ្ជូន​៖​ ​០៩៧​ ​៧៨៣៣​ ​១២៣​ ​និង​៣. ​លោក​ ​ម៉ូត ​សុខ ​មេសា ​ទទួលបន្ទុក​លើ​ការងារ​ផ្ញើ​យានជំនិះ​៖​ ​០១១​ ​៥០១​ ​១៩៩​៕

កញ្ញា វ៉ាន គីមសល់ | Ms. Van Kimsal

កញ្ញា វ៉ាន គីមសល់ | Ms. Van Kimsal

កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ  ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា