បាក់ឌុប​ឆ្នាំ​នេះ​ ក្រសួង​អប់រំ​រៀបចំ​មណ្ឌល​ប្រឡង​សរុប​ ​២៤៤​មណ្ឌល​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
បាក់ឌុប​ឆ្នាំ​នេះ​ ក្រសួង​អប់រំ​រៀបចំ​មណ្ឌល​ប្រឡង​សរុប​ ​២៤៤​មណ្ឌល​

បាក់ឌុប​ឆ្នាំ​នេះ​ ក្រសួង​អប់រំ​រៀបចំ​មណ្ឌល​ប្រឡង​សរុប​ ​២៤៤​មណ្ឌល​

​សម្រាប់​ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ​ឬ​បាក់ឌុប ​ដែល​គ្រោង​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​១០​ ​ខែសីហា ​ឆ្នាំ​២០២៦​ ​ខាងមុខ​នេះ​ ក្រសួង​អប់រំ ​យុវជន​ និង​កីឡា​ ​បាន​កំណត់​មណ្ឌល​ប្រឡង​សរុប​ចំនួន​ ​២៤៤​មណ្ឌល ​ដែល​ស្មើនឹង​ ​៦២០៧​បន្ទប់​។​

Advertisement

​បើ​តាម​ក្រសួង​អប់រំ​ មណ្ឌល​ប្រឡង​ទាំង​ ​២៤៤​មណ្ឌល​នោះ​ ​មាន​ថ្នាក់​វិទ្យាសាស្ត្រ ​ចំនួន​ ​៦៨​មណ្ឌល​ ​ស្មើនឹង​ ​១៥៣៣​បន្ទប់​ ​និង​ថ្នាក់​វិទ្យាសាស្រ្ត​សង្គម​ មាន​ ​១៧៦​មណ្ឌល​ ​ស្មើនឹង​ ​៤៦៧៤​បន្ទប់​។​

​ក្នុង​នោះ​ ​នៅ​រាជធានី​ភ្នំពេញ​ ​មាន​ចំនួន​មណ្ឌល​ និង​បន្ទប់​ប្រឡង​ច្រើន​ជាង​គេ​រហូតដល់​ ​៣៦​ ​មណ្ឌល​ ​មាន​ ​១,១៩៣​ ​បន្ទប់​ ក្នុង​នោះ​ថ្នាក់​វិទ្យាសាស្ត្រ​មាន​ ​១៣​ ​មណ្ឌល ​(​៤០៥​ ​បន្ទប់​)​។ ​បន្ទាប់មក​គឺ​ខេត្ត​កណ្តាល​មាន​ ​២០​ ​មណ្ឌល​ ​ស្មើនឹង​៥៥៦​ ​បន្ទប់​ ​និង​ខេត្ត​សៀមរាប​ចំនួន​ ​១៦​ ​មណ្ឌល​ស្មើនឹង​៤៧១​ ​បន្ទប់​។​

​ចំពោះ​បណ្តា​ខេត្ត​ផ្សេង​ៗ​ទៀត​រួមមាន​ ​ខេត្ត​ព្រៃវែង​ចំនួន​ ​១៧​ ​មណ្ឌល​, ​ខេត្ត​តាកែវ​មាន​ ​១៧​ ​មណ្ឌល ​, ​ខេត្ត​កំពង់ចាម​មាន​ ​១៦​ ​មណ្ឌល ​, ​ខេត្ត​បាត់ដំបង​មាន​ ​១៤​ ​មណ្ឌល ​, ​ខេត្ត​កំពង់ស្ពឺ​មាន​ ​១៣​ ​មណ្ឌល​ ​និង​ខេត្ត​កំពង់ធំ​មាន​ ​១៣​ ​មណ្ឌល​។

​ដោយឡែក ​ខេត្ត​កំពត ​មាន​ ​១០​មណ្ឌល​, ​ខេត្ត​ត្បូងឃ្មុំ​មាន​ ​១០​ មណ្ឌល​, ​ខេត្ត​បន្ទាយមានជ័យ​មាន​ ​៨​ មណ្ឌល​, ​ខេត្ត​កំពង់ឆ្នាំង​មាន​ ​៨​ មណ្ឌល​, ​ខេត្ត​ស្វាយរៀង​មាន​ ​៨​ មណ្ឌល​, ​ខេត្ត​ពោធិ៍សាត់​មាន​ ​៦​ មណ្ឌល​, ​ខេត្ត​ក្រចេះ​មាន​ ​៥​ មណ្ឌល​, ​ខេត្ត​ព្រះសីហនុ​មាន​ ​៥​ មណ្ឌល​ ​និង​ខេត្ត​ព្រះវិហារ​មាន​ ​៤​ មណ្ឌល​។​

​សម្រាប់​ខេត្ត​ដែល​មាន​ចំនួន​មណ្ឌល​ប្រឡង​តិច​ជាង​គេ​មាន​ដូចជា​ ​ខេត្ត​កោះកុង​, ​ស្ទឹងត្រែង​, ​រតនគិរី​, ​ឧត្តរមានជ័យ​ ​មាន​ចំនួន​ ​៣​ មណ្ឌល​ដូច​ៗ​គ្នា​ ​ខណៈ​ដែល​ខេត្ត​មណ្ឌលគិរី​, ​កែប ​និង​ប៉ៃលិន ​មាន​ចំនួន​ ​២​ មណ្ឌល​ដូចគ្នា​៕

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា