ថតតុ (thortok) ប្រកាសដាក់ឱ្យប្រើប្រាស់គេហទំព័រជាផ្លូវការ ដើម្បីគាំទ្រសិល្បករខ្មែរ និងអ្នកច្នៃប្រឌិតជុំវិញពិភពលោក | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ថតតុ (thortok) ប្រកាសដាក់ឱ្យប្រើប្រាស់គេហទំព័រជាផ្លូវការ ដើម្បីគាំទ្រសិល្បករខ្មែរ និងអ្នកច្នៃប្រឌិតជុំវិញពិភពលោក

ថតតុ (thortok) ប្រកាសដាក់ឱ្យប្រើប្រាស់គេហទំព័រជាផ្លូវការ ដើម្បីគាំទ្រសិល្បករខ្មែរ និងអ្នកច្នៃប្រឌិតជុំវិញពិភពលោក

ព្រឹត្តិការណ៍ដ៏ធំប្រចាំឆ្នាំសម្រាប់សហគមន៍អ្នកច្នៃប្រឌិត «អនាគតអ្នកច្នៃបង្កើត ឬ Future of Creators» ដែលបានរៀបចំកាលពីថ្ងៃទី០៤ ខែមេសា ឆ្នាំ ២០២៦ នាទីតាំង រោងភាពយន្ត Legend ផ្សារទំនើបអូឡាំព្យា បានបញ្ចប់ទៅយ៉ាងជោគជ័យលើសពីការរំពឹងទុក ជាមួយការចូលរួមយ៉ាងកុះករពីសំណាក់សិល្បករ រចនាករ ផលិតករ អ្នកច្នៃបង្កើត និងសហគ្រិនឌីជីថលជាង ២០០ រូប។

Advertisement

ចំណុចលេចធ្លោបំផុតនៃព្រឹត្តិការណ៍នេះ គឺការប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវគេហទំព័រ thortok.com ដែលជាបេសកកម្មដ៏ចម្បងរបស់លោក នុត ពិណ្ណរិទ្ធី ស្ថាបនិក និងជាអគ្គនាយក ថតតុ ក្នុងការបង្កើត ផ្ទះឌីជីថលមួយដ៏ទំនើប និងមានសុវត្ថិភាពបំផុតសម្រាប់អ្នកច្នៃប្រឌិត។

គេហទំព័រ ថតតុ(thortok) ត្រូវបានបង្កើតឡើងក្នុងគោលបំណងច្បាស់លាស់គឺដើម្បីបម្រើដល់សហគមន៍អ្នកច្នៃប្រឌិតខ្មែរ ហើយត្រូវបានរៀបចំឡើងជាស្តង់ដារអន្តរជាតិ ក្នុងការនាំសិល្បៈកម្ពុជា ឆ្ពោះទៅកាន់ពិភពលោក។

ស្ថាបនិកថតតុ លោក នុត ពិណ្ណរិទ្ធី បានមានប្រសាសន៍ថា «ថតតុ មិនមែនគ្រាន់តែជាវេទិកាមួយសម្រាប់កម្ពុជានោះទេ ប៉ុន្តែវាគឺជាស្ពានចម្លងសិល្បៈខ្មែរទៅកាន់ឆាកអន្តរជាតិ។ យើងបើកទ្វារស្វាគមន៍ សិល្បករ រចនាករខ្មែរ មកពីគ្រប់ទិសទី ដើម្បីមកជួបជុំគ្នា ចែករំលែក និងរីកចម្រើនជាមួយគ្នា ក្នុងពិភពឌីជីថលដែលគ្មានព្រំដែន»។

ព្រឹត្តិការណ៍ «អនាគតអ្នកច្នៃបង្កើត ឬ Future of Creators» បានបញ្ចប់ទៅដោយស្នាមញញឹម និងក្ដីសង្ឃឹមថ្មី។ ជាមួយនឹងការបើកដំណើរការគេហទំព័រ ជាផ្លូវការនេះ ថតតុ បានត្រៀមខ្លួនរួចជាស្រេចក្នុងការក្លាយជាដៃគូដ៏រឹងមាំបំផុតសម្រាប់អ្នកច្នៃប្រឌិតគ្រប់រូប មិនថានៅក្នុងប្រទេសកម្ពុជា ឬនៅទីកន្លែងណានៅលើសកលលោក។

សម្រាប់ព័ត៌មានបន្ថែម និងការចុះឈ្មោះជាអ្នកបង្កើតមាតិកា សូមចូលទៅកាន់៖ www.thortok.com

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា