យុទ្ធនាការ «៥៦០០រៀល» ជួយកុមារនៅជំរំភៀសសឹក ក្នុងខេត្តបន្ទាយមានជ័យ និងខេត្តព្រះវិហារ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
យុទ្ធនាការ «៥៦០០រៀល» ជួយកុមារនៅជំរំភៀសសឹក ក្នុងខេត្តបន្ទាយមានជ័យ និងខេត្តព្រះវិហារ

យុទ្ធនាការ «៥៦០០រៀល» ជួយកុមារនៅជំរំភៀសសឹក ក្នុងខេត្តបន្ទាយមានជ័យ និងខេត្តព្រះវិហារ

អង្គការទស្សនៈពិភពលោកអន្តរជាតិប្រចាំកម្ពុជា បានប្រកាសបើក «យុទ្ធនាការបរិច្ចាគ ៥៦០០រៀល» ដើម្បីគាំទ្រសម្ភារៈសិក្សា និងសម្ភារៈអនាម័យសម្រាប់កុមារដែលកំពុងរស់នៅផ្ទះបណ្តោះអាសន្ន ក្នុងខេត្តបន្ទាយមានជ័យ និងខេត្តព្រះវិហារ។

Advertisement

យុទ្ធនាការនេះ ត្រូវបានធ្វើឡើងក្នុងឱកាសដែលអង្គការប្រារព្ធខួប ៥៦ ឆ្នាំ នៃការបំពេញការងារនៅកម្ពុជា ដោយអំពាវនាវឱ្យសាធារណជនចូលរួមបរិច្ចាគ ដើម្បីជួយកុមារងាយរងគ្រោះទទួលបានសម្ភារៈចាំបាច់ និងបន្តការសិក្សារបស់ពួកគេ។

អង្គការបានលើកឡើងថា ការបរិច្ចាគត្រឹម ៥៦០០ រៀល អាចរួមចំណែកបង្កើតផលជះវិជ្ជមានសម្រាប់កុមារ តាមរយៈការផ្តល់អារម្មណ៍សុវត្ថិភាព ការយកចិត្តទុកដាក់ និងការគាំទ្រផ្នែកអប់រំ និងអនាម័យ។
អង្គការទស្សនៈពិភពលោកអន្តរជាតិ បានចាប់ផ្តើមប្រតិបត្តិការនៅកម្ពុជាតាំងពីឆ្នាំ១៩៧០ ដោយធ្វើការជាមួយរាជរដ្ឋាភិបាល ក្រសួងពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន ដៃគូអភិវឌ្ឍន៍ និងសហគមន៍ ដើម្បីលើកកម្ពស់សុខុមាលភាពកុមារ និងពង្រឹងជីវភាពគ្រួសារ។

ក្នុងរយៈពេល ៥៦ ឆ្នាំកន្លងមក អង្គការបានអនុវត្តកម្មវិធីជាច្រើនពាក់ព័ន្ធនឹងការអប់រំ ទឹកស្អាត សុខាភិបាល និងការការពារកុមារ ដើម្បីបង្កើតបរិយាកាសមានសុវត្ថិភាព និងភាពវិជ្ជមានសម្រាប់កុមារនៅកម្ពុជា។

អង្គការបានបញ្ជាក់ថា ខ្លួននឹងបន្តនាំមកនូវក្តីសង្ឃឹម និងការគាំទ្រដល់កុមារ និងសហគមន៍ងាយរងគ្រោះ ដើម្បីរួមចំណែកកសាងអនាគតប្រសើរសម្រាប់កុមារកម្ពុជា។

សូមជម្រាបថា បើយោងតាមរបាយការណ៍របស់អង្គការទស្សនៈពិភពលោកបានឲ្យដឹងថា ក្នុងឆ្នាំ២០២៥ ផលពីកម្មវិធីរបស់អង្គការ បានជួយដល់ប្រជាជនប្រមាណ ៥,៤ លាននាក់ ក្នុងនោះមានកុមារជាង ៣,១ លាននាក់នៅកម្ពុជា។ ការឆ្លើយតបផ្នែកមនុស្សធម៌នៅតែជាអាទិភាពសំខាន់ ដោយផ្តោតលើជំនួយទឹកស្អាត អនាម័យ អាហារ ការអប់រំ សុខភាព អាហារូបត្ថម្ភ ការការពារ និងការគាំទ្រផ្នែកចិត្តសាស្ត្រសង្គម៕

លោកស្រី សែន ដាវិត | Mrs. Sen David

លោកស្រី សែន ដាវិត | Mrs. Sen David

ជីវប្រវត្តិ ៖ លោកស្រី សែន ដាវិតបានបញ្ចប់ការសិក្សាផ្នែករដ្ឋបាលសាធារណៈ នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ដ និងវិទ្យាសាស្រ្ដសេដ្ឋកិច្ច។ លោកស្រីមានបទពិសោធន៍ជាអ្នកសារ​ព័ត៌មាន ក្នុងផ្នែកបោះពុម្ព វិទ្យុ និងជាអ្នក​រាយការណ៍ព័ត៌មានទូរទស្សន៍។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា